តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានថ្លែងថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានឲ្យរក្សាការហោះហើរសម្រាប់យន្តហោះចម្បាំង F-16 បន្ទាប់ពីបាត់បង់យន្តហោះចំនួន០១គ្រឿងនៅគ្រាដែលបំពេញបេសកកម្មហ្វឹកហ្វឺន ដែលបានបាត់បង់យន្តហោះប្រតិកម្មចំនួន០១គ្រឿងជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផងនោះ នៅគ្រាដែលបង្កើនបេសកកម្មដើម្បីស្ទាក់ចាប់យន្តហោះរបស់ប្រទេសចិន ។...
អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា អង្គការណាសា បានបញ្ចេញសំឡេងរោទ៍ចេញ ពីពិភពនេះតាមរយៈការបកស្រាយតន្ត្រី នៃលំនាំអាកាសធាតុនៅលើភពព្រះអង្គារ ត្រូវបានអង្គការណាសា ចេញផ្សាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានប្រើអ្នកធ្វើការ Pleiades supercomputer នៅមជ្ឈមណ្ឌលស្រាវជ្រាវ របស់ទីភ្នាក់ងារអវកាសAmes រដ្ឋកាលីហ្វ័រញ៉ាដើម្បីបង្វែរ ពពកម៉ាទីន ដែលបានព្យាករណ៍ទុកជាសំឡេង ។...
អាមេរិក ៖ លោក Victor Glover ជាអវកាសយានិក របស់ណាសា បានក្លាយជាអវកាសយានិកស្បែកខ្មៅ ដំបូងគេដែលបានស្នាក់នៅ រយៈពេលយូរនៅស្ថានីយ អវកាសអន្តរជាតិ (ISS) បន្ទាប់ពីការមកដល់ នៃអវកាស SpaceX Crew-1 ប្រកបដោយជោគជ័យនៅមន្ទីរពិសោធន៍ គន្លងគោចរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អវកាសយានិក របស់អង្គការណាសា...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសម្នាក់ដែលរស់នៅទីក្រុងហាណូយ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្នុងរយៈពេល ២ ខែបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសអាយុ ២១ ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ពីប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែសីហា...
តូក្យូ៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានទាមទារឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ សូមអភ័យទោស ចំពោះអំពើឃោរឃៅក្នុងសម័យអាណានិគមរបស់ខ្លួន និងផ្តល់សំណងដល់ជនរងគ្រោះ ព្រោះខ្លួនបានប្រារព្ធខួបលើកទី ១១៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា ដែលនាំទៅដល់ការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េ។ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩០៥ បានដកហូតរាជវង្សចូសុន (១៣៩២-១៩១០) នូវអធិបតេយ្យការទូតរបស់ខ្លួន ហើយបានធ្វើឱ្យប្រទេសនេះក្លាយជាអាណាព្យាបាលរបស់អធិរាជជប៉ុន។ ប្រទេសជប៉ុន ត្រូវបានគេរិះគន់ ចំពោះអំពើឃោរឃៅផ្សេងៗក្នុងកំឡុងពេលនោះរួមមានទាំងការបង្ខំឱ្យធ្វើពលកម្ម និងទាសភាពផ្លូវភេទនៅជួរមុខ។ កាសែត...
សេអ៊ូល ៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Christopher Miller បានជួបជជែកគ្នាតាមទូរស័ព្ទ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ លោក Miller ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយលោក Suh ចាប់តាំងពីចូលកាន់តំណែងកាលពីដើមខែនេះ បន្ទាប់ពីប្រធានាធិបតីលោក...
បរទេស ៖ ទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក និងទាហានជើងទឹកលើ នាវានាវាពិឃាត USS John Finn តាមសេចក្តីរាយ ការណ៍ បានបាញ់ស្កាត់កម្ទេចគោលដៅ ជាតំណាងមីស៊ីលផ្លោងឆ្លងទ្វីបមួយ ដោយមីស៊ីល Standard Missile-3 Block IIA នៅក្នុងអំឡុងបង្ហាញ ការតេស្តសាកល្បង ការហោះហើរ កាលពីថ្ងៃចន្ទ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃឡង់ដ៏ និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB)បានចុះកិច្ចព្រមព្រៀងគ្នា មួយកាលពីថ្ងៃចន្ទ សម្រាប់ប្រទេសថៃឡង់ដ៏ ក្នុងការផ្តល់ប្រាក់កម្ចីជួយសង្គ្រោះប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ច រងផលប៉ះពាល់ខ្លាំង ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កម្ចីជាមួយនាយក...
បរទេស ៖ មន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងដាក់ច្បាប់គម្លាត់ទំនាក់ទំនង សង្គមកាន់តែតឹងរឹងខ្លាំងឡើង សម្រាប់តំបន់ទីក្រុងសេអ៊ូល ក្រោយមួយខែបន្ទាប់ ពីធ្វើការបន្ធូរបន្ថយ និងបានព្រមានអំពីវិបត្តិកាន់តែធំឡើង ប្រសិនបើកិច្ចប្រឹងប្រែងប្រឆាំងជម្ងឺកូវីដ១៩ បរាជ័យក្នុងការទប់ស្កាត់ មិនមានករណីថ្មីកើនឡើង។ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ការទប់ស្កាត់ការតែតឹងរឹងខ្លាំងឡើងនេះ នឹងហាមមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នា ជាសាធារណៈនៃមនុស្ស១០០នាក់ ឬក៏ច្រើនជាងនោះ កម្រិតសេវាផ្នែកសាសនា និងទស្សនកិច្ចជននៅក្នុងព្រឹត្តិការណ៍កីឡា ដល់ទៅ៣០ភាគរយ...
ទីក្រុងឡុង ៖ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិបាននិយាយថា ការសិក្សាថ្មី បានបង្ហាញអំពីការបង្កើតជីវិត ដូចជាអាស៊ីដអាមីណូ អាចបង្កើតបានជាពពកអងងឹត ជាយូរមកហើយមុន ពេលតំបន់ឧស្ម័ន និងធូលីប្រែទៅជាផ្កាយ និងភពនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងបានធ្វើត្រាប់តាមលក្ខខណ្ឌ បានរកឃើញនៅក្នុងពពកធូលីងងឹត។ ពួកគេបានរកឃើញថា...