បរទេស៖ នៅដើមខែនេះវីរុសកូរ៉ូណា ដែលបំលែងជាទម្រង់ថ្មី ត្រូវបានរកឃើញ នៅក្នុងចក្រភព អង់គ្លេស ។ មេរោគនេះត្រូវបានគេជឿថា វាឆ្លងរាលដាលខ្លាំងជាងជំនាន់ដទៃទៀត ហើយបានរីករាល ដាលដល់ប្រទេស រាប់សិបផ្សេងទៀត ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកជំនាញ ឯករាជ្យ Sage...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា តាមការព្យាករណ៍ពលរដ្ឋហ្វីលីពីននឹងមានកំណើនទៅដល់១១០,៨លាននាក់នៅក្នុងឆ្នាំ២០១២ពោលគឺកើនឡើងប្រមាណជា១,៣១ភាគរយពីឆ្នាំ២០២០នេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយគណកម្មការទទួលបន្ទុកកិច្ចការងារ អភិវឌ្ឍនិងពលរដ្ឋរបស់ហ្វីលីពីន នៅថ្ងៃនេះបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីចំនួន កំណើននេះគឺស្ថិតនៅក្នុងអត្រាធ្លាក់ចុះ នៃកំណើនប្រជាជនពលរដ្ឋហ្វីលីពីន ជាប្រចាំឆ្នាំរបស់ខ្លួន នៅឡើយ។ លោក Juan Antonio Perez ប្រធានចាត់ការទូទៅនៃគណកម្មការបានបញ្ជាក់ថា កាលពីឆ្នាំ២០១៦អត្រាកើនឡើង នៃពលរដ្ឋហ្វីលីពីនមានទៅដល់១,៦៨ភាគរយ។ មិនត្រឹមតែធ្លាក់ចុះនៃអត្រាកើនឡើងនោះទេ សូម្បីតែចំនួនមនុស្សចាស់នៅឆ្នាំ២០២១ខាងមុខក៏កើនឡើងខ្លាំងផងដែរ ពោលដល់ទៅ១០លាននាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃពុធនេះថា សមាជគណបក្សលើកទី៨ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងត្រូវប្រារព្ធធ្វើឡើងនៅដើមខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា មេដឹកនាំប្រទេសរួមទាំងមេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំលើកទី២២ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី៧ នៃគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃអង្គារម្សិលមិញនេះ ដែលពួកគេបានពិនិត្យមើលបញ្ជីឈ្មោះប្រតិភូដែលត្រូវបានគេបោះឆ្នោតជ្រើសរើស នៅក្នុងសន្និសីទរបស់អង្គការគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។ ការិយាល័យនយោបាយ...
បរទេស៖ ក្រុមហ៊ុនឱសថ Celltrion របស់ប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងចាប់ផ្តើមការព្យាបាលជំងឺកូវីដ១៩ នៅដើមខែក្រោយ ដោយនេះបានបង្កើនក្តីសង្ឃឹមថា វានឹងអាចប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី ដែលកំពុងបង្កការភ័យខ្លាច ដោយសារតែការឆ្លងខ្ពស់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រុមហ៊ុន ថា ខ្លួនបានដាក់ពាក្យសុំការយល់ព្រម តាមលក្ខខណ្ឌសម្រាប់ការព្យាបាល ដោយប្រើ...
សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានបង្ហាញថា យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះកាត់ភាគកណ្តាល នៃប្រទេសកូរ៉េកាលពីថ្ងៃអង្គារ ខណៈដែលកូរ៉េខាងជើង ហាក់ដូចជាត្រៀមលក្ខណៈ សម្រាប់សមាជបក្សកាន់អំណាច។ យោងតាមអ្នកតាមដាន បានឲ្យដឹងថា យន្ដហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរ នៅលើឆ្នេរសមុទ្រភាគខាងត្បូង ហើយបន្ទាប់មកតំបន់កណ្តាល នាព្រឹកថ្ងៃអង្គារ នេះបើយោងតាមអ្នកតាមដាន។ យន្ដហោះដែលមានជំនាញ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថាយោងតាមទិន្នន័យចុងក្រោយ របស់សាលាពេទ្យកុមារអាមេរិកាំង ហៅកាត់ថា (AAP) និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជាង២លាននាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីមានការឆ្លងជំងឺរាតត្បាត ។ យោងតាម AAP បានឲ្យដឹងថា មានកុមារជិត១៧៩.០០០នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង កាលពីចុងសប្តាហ៍មុន...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូង លោក Noh Kyu-duk បានជួបពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារ នៅក្នុងការសន្ទនាលើកដំបូងចាប់ តាំងពីការតែងតាំង លោក កាលពីសប្តាហ៍មុន។ កិច្ចពិភាក្សារបស់លោកជាមួយលោក Wu Jianghao សមភាគីរបស់ចិន និងលោក Igor V. Morgulov របស់រុស្ស៊ី...
ឡុងដ៌៖ ប្រធានក្រុមហ៊ុនផលិតថ្នាំ AstraZeneca ដែលកំពុងបង្កើតវ៉ាក់សាំង ការពារមេរោគឆ្លង ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តដោយអាជ្ញាធរចក្រភពអង់គ្លេស នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងមាន ប្រសិទ្ធិភាពប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី ដែលជំរុញឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃការបង្ករោគនៅចក្រភពអង់គ្លេស។ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot ក៏បានប្រាប់កាសែត Sunday Times ផងដែរថា អ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនបានរកឃើញ“...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រធានាធីបតីថ្មីលោក Joe Biden នៅសប្តាហ៍នេះបានធ្វើការ ចោទប្រកាន់ទៅលើក្រសួងការពារជាតិអាមេរិកថា បានព្យាយាមក្នុងការរារាំងដល់ដំណើរការផ្តល់ពត៌មានចាំបាច់នៃជំហានផ្ទេរអំណាចរដ្ឋាភិបាលចាស់ជូនរដ្ឋាភិបាលថ្មី។ លោក Biden ក៏បានអះអាងទៀតដែរថាភ្នាក់ងាររដ្ឋជាច្រើនដែលពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខជាតិបានទទួលរងនូវការខូចខាតយ៉ាង ដំណំក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក Donald Trump ។ជាការឆ្លើយតបអ្នកនាំពាក្យរបស់សេតវិមានបាននិយាយ ថាដំណើរការបានប្រព្រឹត្តទៅដោយមានតម្លាភាពបំផុត។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីថ្ងៃទី៣ខែវិច្ឆិកាជាច្រើនសប្តាហ៍មកហើយលោក Biden មិនដែលបានទទួលព័ត៌មានសំងាត់និងការណែនាំអំពីបញ្ហានេះឲ្យបានសមរម្យនៅឡើយដែលជាក់ស្តែងវាគឺជារឿងដ៏ចាំបាច់និងធម្មតាដែលស្ថិតនៅក្នុងតំណាក់កាលផ្ទេរអំណាចជូនប្រធានាធិបតីថ្មី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក រឹបអូសបានកូកាអ៊ីនមានបរិមាណដ៏ច្រើន និងបានបំបែកការរត់ពន្ធគ្រឿងញៀនអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ស្តីពីសហប្រតិបត្តិការអនុវត្តច្បាប់រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយថា ខ្លួនរឹបអូសបានកូកាអ៊ីន៣៣០គីឡូក្រាម ដែលភាគច្រើនក្នុងតំបន់ទីក្រុងមូស្គូ នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយរដ្ឋបាលអនុវត្តន៍ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយផងដែរថា ប្រតិបត្តិការរួមគ្នា ដែលបានចាប់ផ្តើមឡោះងនៅក្នុងទីក្រុង St....