អាមេរិក៖ បើយោងតាមភស្តុតាងពី DNAបានឲ្យដឹងថា កោះការ៉ាបៀនគឺជាកន្លែងចុងក្រោយបង្អស់ នៅទ្វីបអាមេរិកដែលមានមនុស្សរស់នៅជិត ៦០០០ឆ្នាំមកហើយ ប៉ុន្តែប្រជាជននៅទីនោះត្រូវបានបំផ្លាញដោយការឈ្លានពាន ពីអ្នកដទៃនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បន្ទាប់ពីការវិភាគហ្សែន ដ៏ធំធេងលើមនុស្សរាប់រយនាក់ អ្នកស្រាវជ្រាវជឿជាក់ថា ប្រជាជនដំបូងនៃតំបន់នេះត្រូវបានបំផ្លាញដោយសាររលកនៃអាណានិគមទី ២ ដែលធ្វើដំណើរមកពីអាមេរិកខាងត្បូងជាង ៣.០០០ ឆ្នាំក្រោយ។ ការបំផ្លាញនេះអាចបណ្តាលមកពីជំងឺ ឬសង្គ្រាមអាចនឹងកើតឡើងរាប់ពាន់ឆ្នាំមុនពេលកូឡុំបឺសទៅដល់Bahamasកាលឆ្នាំ ១៤៩២ ដោយចាប់ផ្តើមការចូលរួមរបស់អឺរ៉ុបនៅអឌ្ឍគោលខាងលិច។ អ្នកតាំងទីលំនៅការ៉ាបៀនដំបូងគេត្រូវបានគេជឿថា បានមកដល់ប្រទេសគុយបាចន្លោះពី...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យ លើស៦០ឆ្នាំ នេះបើយោងតាម សេចក្តីរាយការណ៍មួ របស់ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ តាមការចេញផ្សាយ ព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុ លើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូល ក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិ របស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះ ផ្សេងៗគ្នា។ គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងប្រឆំាង ជម្ងឺកូវីដ១៩ Sputnik V គឺជាថ្នាំវ៉ាក់សាំងមួយ ក្នុងពិភពលោក ត្រូវបានអភិវឌ្ឍផលិតឡើង ដោយវិទ្យាស្ថានស្រាវជ្រាវ រោគរាតត្បាត និងមីក្រូជីវសាស្ត្រ Gamaleya និងត្រូវបានចុះបញ្ជី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងសុខាភិបាល រុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង
ឡុង៖ វ៉ាក់សាំងមួយ កំពុងត្រូវបាន ដាក់ឲ្យប្រើប្រាស់ ហើយការព្យាបាល ដែលមានសក្តានុពល កំពុងត្រូវបានសាកល្បង ដើម្បីមើលថា តើពួកគេអាចព្យាបាល មេរោគ COVID-19 បានដែរឬយ៉ាងណា ប៉ុន្តែសម្រាប់អនាគតដែលអាចមើលឃើញ មុនវីរុសនេះនឹងនៅតែជាគ្រោះថ្នាក់ ដល់សង្គម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ជាលទ្ធផលអ្នកវិទ្យាសាស្ត្រ កំពុងស្រាវជ្រាវ សម្រាប់វិធីដែលសមាជិក នៃសាធារណជន ទូទៅអាចកាត់បន្ថយហានិភ័យ នៃការឆ្លងនិងការពាររោគសញ្ញា មេរោគ COVID-19 ប្រសិនបើពួកគេឆ្លង។ ផ្លូវមួយ ត្រូវបានរកឃើញ ដោយអ្នកសិក្សា គឺតួនាទីនៃវិទ្យាសាស្រ្ត អាហារ និងអាហារូបត្ថម្ភ ជាមួយនឹងការសាកល្បង វិទ្យាសាស្ត្រ និងការសិក្សា រកឃើញរបស់របរផ្សារទំនើបផ្សេងៗគ្នាអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19។ ទ្រឹស្តីមានតួនាទី ការពារបន្ថែមនៃសារជាតិបំប៉ន ធម្មតាដូចជាអូមេហ្គា ៣ វីតាមីន D និងមេឡានីន ប៉ុន្តែរបស់របរផ្សេងទៀត អាចជួយបាន។យើងពិនិត្យមើល របស់របរចំនួន ៦ ដែលទិញតាមផ្សារទំនើប ក្នុងស្រុករបស់អ្នក ត្រូវបានរកឃើញ ដោយក្រុមអ្នកជំនាញជាច្រើនដើម្បីទទួលបាន អត្ថប្រយោជន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លង។ ប៉ុន្តែលោកស្រីវេជ្ជបណ្ឌិត Sarah Berry ផ្នែកវិទ្យាសាស្ត្រអាហារូបត្ថម្ភ នៅមហាវិទ្យាល័យ King’s College London ប្រាប់ថាវិធីល្អបំផុតក្នុងការប្រើប្រាស់ អាហារដើម្បីការការពារ ពី Covid-19 គឺត្រូវអនុវត្ត តាមរបបអាហារបែបប្រពៃណី មានសុខភាពល្អនិងផ្លាស់ប្តូរ។ រាល់ការអះអាងទាំងអស់ គួរតែត្រូវយកមកពិចារណា សម្រាប់ការសាកល្បងព្យាបាល នាពេលអនាគត ដោយសារតែផលប្រយោជន៍ មានសក្តានុពល៕ ដោយ៖លី ភីលីព
តូក្យូ៖ ប្រទេសជប៉ុន កំពុងត្រៀមរៀបចំ បញ្ចេញរូបិយប័ណ្ណឌីជីថល ទាំងក្នុងវិស័យសាធារណៈ និងឯកជន បន្ទាប់ពីការផ្លាស់ប្តូរយ៉ាងលឿននរបស់ប្រទេសចិន និងប្រទេសមួយចំនួនទៀត ដើម្បីធ្វើដូចគ្នា ក្នុងការចាយ តាមទីផ្សារជសកល យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លុយនិម្មិត ឬរូបិយប័ណ្ណឌីជីថល ដែលចេញដោយធនាគារកណ្តាល នៅជុំវិញពិភពលោក ត្រូវបានគេហៅថា “រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល” ឬ CBDC ហើយត្រូវបានប្រើសម្រាប់ ការទូទាត់ដោយគ្មានប្រាក់ តាមរយៈទូរស័ព្ទស្មាតហ្វូន ឬកាតអេឡិចត្រូនិក ខណៈអង្គការឯកជន មួយចំនួនរួមទាំង ការបង្កើតឡើង ដោយFacebook ក៏មានគម្រោងណែនាំ សម្រាប់រូបិយប័ណ្ណឌីជីថល ផ្ទាល់ខ្លួន។ ភាពខុសពីកាតឥណទាន និងសេវាកម្មទូទាត់ប្រាក់ ដោយមិនគិតលុយ រូបិយប័ណ្ណឌីជីថល ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រព័ន្ធទូទាត់ដោយមិនគិតថ្លៃ ដល់អ្នកលក់រាយ ខណៈអ្នកប្រើចុងក្រោយ មិនត្រឹមតែអាចទូទាត់ប្រាក់ នៅតាមហាងនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ញើប្រាក់ ទៅអ្នកផ្សេងតាមរយៈកម្មវិធី ស្មាតហ្វូនរបស់ពួកគេផងដែរ។ ធនាគារកណ្តាល ឈានមុខគេមួយ សម្រាប់ CBDC ត្រូវបានគេចាត់ទុកថា ជាធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន។ វាបានពន្លឿន កិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើត“ យ័នឌីជីថល” នៅឆ្នាំនេះ នៅពេលមេរោគឆ្លង ប្រទេសនេះបានចាប់ផ្តើម កម្មវិធីសាកល្បង បានផ្តល់ប្រាក់ ២០០ យន់ឌីជីថល (៣១ ដុល្លារ) ដល់ពលរដ្ឋម្នាក់ៗ ក្នុងចំណោម ១៥០,០០០ នាក់ត្រូវបានជ្រើសរើស ដោយឆ្នោតនៅក្នុងទីក្រុង ហ្សេនជិន កាលពីខែតុលា និងស៊ូចូវមុននេះ៕ ដោយ៖លី ភីលីព
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន នឹងបញ្ឈប់ការចូលថ្មី នៃប្រទេសបរទេស ដែលមិនមែន ជាជនអន្តោប្រវេសន៍ មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃច័ន្ទ ដល់ចុងខែមករា ដែលជាជំហានបង្ការ ទុកជាមុនប្រឆាំង នឹងមេរោគឆ្លងថ្មី ដែលអាចចម្លង បានច្រើនជាងមុន។ ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងវីរុស ចំនួន ៣៨៨១ នាក់ ក្នុងថ្ងៃតែមួយ ដែលជាកំណត់ត្រាថ្មី ប្រចាំថ្ងៃ សម្រាប់ ៤ ថ្ងៃជាប់ៗគ្នា និង ៤៧ នាក់បានស្លាប់ ខណៈទីក្រុងតូក្យូ និងអាណាខេត្ត ជាច្រើនទៀត បានរាយការណ៍ថា មានចំនួន អ្នកឆ្លងខ្ពស់បំផុតនៅចុងឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ រដ្ឋាភិបាលក៏នឹង តម្រូវឲ្យប្រជាជនទាំងអស់ ដែលមកពីប្រទេស និងដែនដី ដែលមានជំងឺឆ្លង ជម្រង់ថ្មីត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ត្រូវបានបញ្ជាក់ថា នឹងបញ្ជូនលទ្ធផលតេស្ត មេរោគអវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីចាកចេញ និងឆ្លងកាត់ការធ្វើតេស្ត នៅពេលមកដល់ពីថ្ងៃពុធ ដល់ចុងខែមករា។ រដ្ឋាភិបាលបានបន្ថែមថា ទោះយ៉ាងណា ពាណិជ្ជករ និងនិស្សិត មកពីប្រទេសចំនួន ១០ រួមមានថៃ វៀតណាម និងកូរ៉េខាងត្បូងក៏ដូចជាតៃវ៉ាន់ ដែលជប៉ុនមានគម្រោងពិសេស ដើម្បីបន្ធូរបន្ថយការរឹតត្បិត ការធ្វើដំណើរ នឹងមិនរងផលប៉ះពាល់ ដោយគោលនយោបាយ ផ្អាកនេះទេ៕ ដោយ ឈូក បូរ៉ា
បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រសួងការពារជាតិជប៉ុនបានធ្វើការអំពាវនាវ សុំឲ្យប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden មានជំហដ៏រឹងម៉ាំមួយ ទៅលើការជួយគាំទ្រ កោះតៃវ៉ាន់ ក្នុងការប្រឈមមុខ ទៅនឹងភាពក្រេវក្រោធរបស់ចិន។ លោកអនុរដ្ឋមន្ត្រី Yasuhide Nakayama បានថែមទាំងហៅថា ដំណាក់កាលពេលនេះ រវាងតៃវ់ាន់ និងចិនគឺស្ថិតនៅក្នុង តំបន់ព្រំដែនក្រហម ទៅហើយនិង បញ្ជាក់ថាលោកពិតជា បារម្ភថាចិនពិតជានឹងពង្រីកអំណាចរបស់ខ្លួន លើសពីក្រុងហុងកុង ទៅកាន់តំបន់ផ្សេងទៀត ដែលជាគោលដៅ។ គួរឲ្យដឹងដែរថា កាលពីគ្រានៅធ្វើ យុទ្ធនាការ បោះឆ្នោតនាពេលកន្លងមក លោកប្រធានាធិបតីថ្មី Joe Biden លោកធ្លាប់បានបញ្ជាក់ហើយថា លោកនឹងពង្រឹង ទំនាក់ទំនងជាមួយ នឹងកោះតៃវ៉ាន់ ឲ្យដូចទៅនឹងបណ្តា ប្រទេសផ្សេងទៀត ដែលជាអ្នកប្រកាន់ប្រជាធិបតេយ្យ៕ ប្រែសម្រួល៖ស៊ុនលី
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើង ដល់១៩០.៤៨៨នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៤៨២នាក់ បានស្លាប់ដោយសារវីរុស ក្នុងរយៈពេល២៤ម៉ោងមុន ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លង ជំងឺកើនឡើងដល់ ២២.៩៦៧នាក់ ដែលនាំឲ្យអ្នកឆ្លងនៅទូទំាងប្រទេស កើនឡើង៧.៤៤៨.៥៦០នាក់ ។ ប្រទេសប្រេស៊ីល មានអត្រាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩កើនឡើង ដល់៩១នាក់ ក្នុងចំណោមអ្នកជំងឺ ១០០.០០០នាក់ និងមានអត្រា នៃអ្នកឆ្លងជំងឺ ចំនួន៣.៥៤៤នាក់ ក្នុងចំណោមអ្នកឆ្លង ១០០.០០០នាក់ ។ បច្ចុប្បន្ននេះ ១៣រដ្ឋ ក្នុងចំណោមរដ្ឋទំាង២៧របស់ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ីលោក Denis Manturov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីរំពឹងថា នឹងបង្កើនការផលិតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ឈ្មោះ Sputnik V ឱ្យបានចំនួន ៣០ លានដូសនៅត្រឹមខែមិថុនា ឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Manturov នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RBC...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរារាំងការប៉ុនប៉ង ផ្លាស់ប្តូរកញ្ចប់ជំនួយ និងការចំណាយរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ២,៣ ពាន់ពាន់លានដុល្លារ ដោយបដិសេធនូវការទាមទារ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងបន្សល់ទុកផលប្រយោជន៍ សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងប្រឈមនឹងហានិភ័យ។ ក្រុមអ្នកប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ បានព្យាយាម បង្កើនការបង់ប្រាក់ដោយផ្ទាល់ ដល់ជនជាតិអាមេរិក...
បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេសកាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើពីរដ្ឋាភិបាល របស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST...