បរទេស ៖ រដ្ឋសភាសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបន្ថែមប្រាក់ចំនួន ១,៣ពាន់លានដុល្លារ ចូលក្នុងកញ្ចប់ថវិកា ប្រចាំឆ្នាំ២០២១របស់ទីភ្នាក់ងារ សារការពារមីស៊ីល លើសពីអ្វីដែលទីភ្នាក់ងារបានធ្វើការស្នើសុំ នៅក្នុងខែកុម្ភៈ ។ នៅក្នុងសេចក្តីសម្រេចនោះ សមាជិករដ្ឋសភា បានធ្វើការពិពណ៌នា អំពីការផ្តាច់ទំនាក់ទំនងគ្នា ដ៏គួរឲ្យព្រួយបារម្ភ រវាងកញ្ចប់ថវិកា របស់ទីភ្នាក់ងារ ការពារមីស៊ីល និងយុទ្ធសាស្ត្រសន្តិសុខជាតិ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះប្រទេសកូរ៉េខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារដែនអាកាសរបស់ខ្លួន នៅថ្ងៃពុធមួយថ្ងៃបន្ទាប់ពីយន្តហោះចិន និងរុស្ស៊ី ជិត ២០គ្រឿងចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេស (KADIZ) ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងដោយដកស្រង់ប្រភពពីក្រសួងការបរទេសផងដែរថា ការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ចំពោះការការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺ “ជាការការពារជាតិដ៏រឹងមាំ” ។ អ្នកនាំពាក្យក្រសួងបានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានយ៉ុនហាប់ថា“...
បរទេស៖ ប្រទេសចិនបាននិយាយថា យោធារបស់ខ្លួនបានដេញនាវាពិឃាតអាមេរិកមួយគ្រឿងចេញ ក្រោយសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបន្តអះអាងសិទ្ធិនិងសេរីភាពធ្វើនាវាចរណ៍ នៅតំបន់កោះ Spratly ជាទីដែលទីក្រុងប៉េកាំងបានកសាងព្រលានយន្តហោះ និងសំណង់ផ្សេងទៀត។ យោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ មន្ត្រីនាំពាក្យយោធាចិន លោក Tian Junli បាននិយាយថា ទីបញ្ជាការភាគខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជូននាវានិងយន្តហោះ ទៅព្រមាននិងដេញនាវាពិឃាតអាមេរិក USS John S....
អង់គ្លេស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា បណ្តាប្រទេសនៅទូទំាងពិភពលោក បានបិទព្រំដែនរបស់ពួកគេ ទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ដោយសារភ័យខ្លាចនឹងការឆ្លងជំងឺដ៏ខ្លាំង ដែលជាវីរុសកូរ៉ូណា ប្រភេទថ្មី បង្កឲ្យការធ្វើដំណើរមានភាព ច្របូកច្របល់ និងធ្វើចំណីអាហារឡើងថ្លៃ ជាច្រើនថ្ងៃ នៅមុនពេលចក្រភពអង់គ្លេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន បានរំលឹកឡើងវិញ ពីសារសំខាន់របស់មនុស្ស ដែលចាត់វិធានការចាំបាច់ ដើម្បីជួយទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩នេះ កាលពីថ្ងៃអង្គារដោយថា“ ពេលវេលាដ៏ខ្មៅងងឹតបំផុត” មិនទាន់មកដល់នៅឡើយទេ។ លោកក៏បានលើកឡើងពីភាពចាំបាច់ សម្រាប់ប្រជាជន ក្នុងការចាក់វ៉ាក់សាំងឱ្យបានឆាប់បំផុត ប៉ុន្តែលោកបានទទូចថា ពួកគេត្រូវតែបន្តពាក់របាំងមុខ និងរក្សាគម្លាតពីសង្គម។ លោក បៃដិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលត្រៀមចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា បាននិងកំពុងផ្ញើសារ ដែលមានការធានាអះអាង ដល់សម្ព័ន្ធមិត្តអាមេរិកថា រដ្ឋបាលបន្ទាប់របស់លោក នឹងផ្តល់តម្លៃដល់ពួកគេ និងពហុភាគីនិយម នៅក្នុងការផ្លាស់ប្តូរយ៉ាងច្បាស់ ពីគោលនយោបាយការបរទេស របស់អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែភាពមិនប្រាកដប្រជានឹងកើតមាន នៅចំពោះមុខសហរដ្ឋអាមេរិក ដើម្បីទទួលបានឋានៈ...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Googleបាននិយាយថា ឧបករណ៍ Google Glass អាចជួយការពារជំងឺ ភ្លេចភ្លាំងតាមរយៈការបញ្ជូនជីពចរ អេឡិចត្រូនិច តាមរយៈស្បែក ដើម្បីរំញោចប្រព័ន្ធ សរសៃប្រសាទ និងអារម្មណ៍នៃក្លិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យ Otago បានបង្ហាញនូវឧបករណ៍ ពាក់ថ្មីមួយ ដែលរុំព័ទ្ធក្បាល...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុង របស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា រយៈពេល០២សប្តាហ៍ សម្រាប់ការផ្អាកជើងហោះហើរ រវាងប្រទេសអ៊ីរ៉ង់ និងចក្រភពអង់គ្លេស (UK)ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មី ។ លោក Shahram Adamnejad អនុរដ្ឋមន្ត្រីផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុង បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន...
ណាសា ៖ តារាវិទូស្ម័គ្រចិត្តម្នាក់បាននិយាយថា ផ្កាយដុះកន្ទុយដែលទើបរកឃើញថ្មីមួយត្រូវបានគេប្រទះឃើញ ហោះហើរចម្ងាយ ២,៧ លានម៉ាយល៍ពីព្រះអាទិត្យ អំឡុងពេលសូរ្យគ្រាសកាលពីសប្តាហ៍មុន មុនពេលបំបែកទៅជាបំណែកធូលីពីវិទ្យុសកម្មខ្លាំងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វាមានឈ្មោះថា C / 2020 X3 (SOHO) ផ្កាយដុះកន្ទុយត្រូវបានរកឃើញដោយតារាវិទូស្ម័គ្រចិត្តម្នាក់ដែលបានបញ្ជូនទិន្នន័យផ្កាយរណបមួយ ថ្ងៃមុនពេលសូរ្យគ្រាសសរុបនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធាជប៉ុនមួយគ្រឿង នៅលើដែនសមុទ្រខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញវត្ថុអាកាសមួយខិតទៅជិតព្រំដែនរដ្ឋ របស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន និងសមុទ្រកោះអូខុក។ យន្តហោះចម្បាំង Su-30 ត្រូវបានបញ្ជាឲ្យចេញប្រតិបត្ដិការស្ទាក់ចាប់ ហើយក្រុមអាកាសយានិកបានកំណត់គោលដៅថា ជាយន្ដហោះល្បាត OP-3C ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសជប៉ុន...