បរទេស ៖ប្រទេសចិន នៅថ្ងៃអង្គារនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់នូវអ្វីដែលខ្លួនហៅថា ជាសកម្មភាពខុសឆ្គង់ ក្រោយអាមេរិកបញ្ជាឲ្យធ្វើការរឹតបន្តឹង លើក្រុមហ៊ុនចិននិងរុស្ស៊ី ដែលមិនចំណងទាក់ទង ជាមួយយោធា មិនឲ្យទិញទំនិញសហរដ្ឋអាមេរិក ។ នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក កំពុងតែប្រព្រឹត្តខុសលើគោលគំនិតសន្តិសុខជាតិ ក្នុងគោលបំណងបង្ក្រាបក្រុមហ៊ុនបរទេសនានា។...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានប្រញាប់ចេញយន្តហោះចម្បាំង ដើម្បីធ្វើការឆ្លើយតបចំពោះការបំពាន ចូលតំបន់កំណត់ការពារដែនអាកាសកូរ៉េខាងត្បូង ដែលធ្វើឡើងដោយយន្តហោះយោធារុស្ស៊ីនិងចិនចំនួន១៩គ្រឿង ។ យោងតាមការឲ្យដឹង ពីអគ្គសេនាធិការ របស់ប្រទេសកូរ៉េខាងត្បូង យន្តហោះចម្បាំងចិនចំនួន៤គ្រឿង បានហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសកូរ៉េ ហើយបន្ទាប់មកទៀត យន្តហោះរុស្ស៊ីមានចំនួន១៥គ្រឿង ក៏បានហោះចូលក្នុងតំបន់កំណត់ការពារដែន អាកាសនោះផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាកូរ៉េខាងត្បូងបាននិយាយប្រាប់ថា យោធាចិនបានធ្វើការជូនដំណឹងដល់ប្រទេសកូរ៉េខាងត្បូងថា យន្តហោះរបស់ខ្លួន...
អាល្លឺម៉ង់ ៖ ភពព្រហស្បតិ៍ និងសៅរ៍បានបង្ហាញ ខ្លួនកាន់តែជិតគ្នា នៅលើមេឃនារាត្រីនេះ ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៨០០ ឆ្នាំចុងក្រោយនេះ ហើយបង្កើតជាពន្លឺសេឡេស្ទាល ស្រដៀងនឹងផ្កាយ Bethlehem នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ភពឧស្ម័នយក្សជាភពធំបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ កាន់តែខិតជិតមេឃបន្តិចម្តងៗ តាំងពីរដូវក្តៅមកម្ល៉េះហើយ លេចចេញជាប្រព័ន្ធភពទ្វេ ។...
បរទេស៖ យោងតាមការប្រកាស របស់ធនាគារកណ្តាល របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានឲ្យដឹងថា អត្រាព្យាករណ៍ពីសេដ្ឋកិច្ច របស់ប្រទេស ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ច ក្នុងស្រុកបានមើលឃើញថា GDP នឹងធ្លាក់ចុះ ប្រមាណជា៤,៤ភាគរយ សម្រាប់ឆ្នាំ២០២០នេះ។ ជាតួលេខដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញហិរញ្ញវត្ថុល្បីៗទាំង១០០ នៅទូទាំងប្រទេស បានបញ្ចាក់ទៀតថា ចំណែកឯ GDP ឬផលិតផលក្នុងស្រុកសរុប...
បរទេស៖ រដ្ឋបាលសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ នូវការរឹតបន្តឹងផ្នែកជំនួញនានា លើក្រុមហ៊ុនជាច្រើនរបស់ចិននិងរុស្ស៊ី ដោយចោទប្រកាន់ក្រុមហ៊ុនទាំងនោះ ពីបទមានចំណងទាក់ទងជាមួយយោធា។ ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញបញ្ជីឈ្មោះ អ្នកប្រើប្រាស់ជាយោធាថ្មីរបស់ខ្លួន នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយមានឈ្មោះក្រុមហ៊ុនចិន ចំនួន៥៨ក្រុមហ៊ុន និងក្រុមហ៊ុនរុស្ស៊ីចំនួន៤៥ក្រុមហ៊ុន ក្នុងក្រុមអង្គភាពដំបូង ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកថា ជាហានិភ័យនៃការប្រើប្រាស់ មិនអាចទទួលយកបាន ឬក៏ការបង្វែរ ទៅជាការប្រើប្រាស់របស់យោធា...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់ របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះ ក្នុងពេលជជែកតាមវីដេអូ ជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី...
ស្កុតឡេន៖ ក្រុមអ្នកស្រាវជ្រាវស្កុតឡេន បាននិយាយថា កំណាត់ឈើ ដែលមានអាយុកាលវែង នៅយុគសម័យ Viking រួមទាំងម្ជុលរាងដូចបក្សីមាស ឈើឆ្កាងគ្រីស្ទសាសនា និងគំរូសូត្រដំបូងបំផុតរបស់ប្រទេសនេះ នឹងត្រូវបានវិភាគនៅក្នុងគម្រោងស្រាវជ្រាវ ដែលមានទឹកប្រាក់១លានផោន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរជាតិស្កុតឡេន(NMS) សង្ឃឹមថា នឹងស្វែងយល់បន្ថែមអំពី Galloway Hoard ដែលជាបណ្ដុំនៃវត្ថុជាង១០០ មានអាយុកាលតាំងពីសតវត្សរ៍ទី...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ដែនដីគោកដ៏សំខាន់របស់ប្រទេសចិន បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ដែលជាករណីដូចគ្នាដែរនឹងតួលេខថ្ងៃមុន ។ អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ គណៈកម្មាធិការសុខភាពជាតិ បានឲ្យដឹងថា ការចុះផ្សាយប្រចាំថ្ងៃថា មានករណីថ្មីចំនួន២១នាក់ ដែលជាអ្នកនាំចូលពីខាងក្រៅ...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត USA Today នៅថ្ងៃនេះ បានសរសេរថាក្រុមប៉ូលីសក្រុមអ្នក ពន្លត់អគ្គិសភ័យនិងក្រុមគ្រូបង្រៀនព្រមទាំង អ្នកលក់ទំនិញផងត្រូវបាន គេជឿជាក់ថាបានក្លាយទៅជាគោលដៅ បន្ទាប់សម្រាប់ការចាក់វ៉ាក់សាំង នៅអាមេរិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារត្រួតពិនិត្យ ចំណីអាហារនិងឧិសថបានបញ្ជាក់ទៀតថា កាលពីថ្ងៃអាទិត្យក្រោយការបោះឆ្នោត សម្រេចលទ្ធផល១៣ទល់នឹង១ ក្នុងការចាក់វ៉ាក់សាំងដំណាក់កាលទី២ព្រមជាមួយនឹងមនុស្ស ចាស់វ័យ៧៥ឆ្នាំឡើងនិងដំណាក់កាលទី៣ ជាមួយនឹងក្រុមនុស្សដែលមាន អាយុ៦៥ឆ្នាំដល់ទៅ៧៤ឆ្នាំព្រមទាំងមនុស្សដែលមាន អាយុពី១៦ឆ្នាំ ទៅ៦៤ឆ្នាំដែលធ្វើការនៅក្នុងកិច្ចការងារ...
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអូស្រ្តាលី បានជួបពិភាក្សាតាមទូរស័ព្ទ នៅថ្ងៃចន្ទនេះ និងបានពិភាក្សាពីវិធី ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ការពារជាតិនិងឧស្សាហកម្មដែលពាក់ព័ន្ធ។ ក្នុងអំឡុងពេលនៃការសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី Linda Reynolds រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជនអូស្ត្រាលី ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣ ។ លោកក៏បានបង្ហាញក្តីសង្ឃឹម សម្រាប់ការអភិវឌ្ឍបន្ថែមទៀត...