រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើង ដល់១៩០.៤៨៨នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៤៨២នាក់ បានស្លាប់ដោយសារវីរុស ក្នុងរយៈពេល២៤ម៉ោងមុន ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លង ជំងឺកើនឡើងដល់ ២២.៩៦៧នាក់ ដែលនាំឲ្យអ្នកឆ្លងនៅទូទំាងប្រទេស កើនឡើង៧.៤៤៨.៥៦០នាក់ ។ ប្រទេសប្រេស៊ីល មានអត្រាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩កើនឡើង ដល់៩១នាក់ ក្នុងចំណោមអ្នកជំងឺ ១០០.០០០នាក់ និងមានអត្រា នៃអ្នកឆ្លងជំងឺ ចំនួន៣.៥៤៤នាក់ ក្នុងចំណោមអ្នកឆ្លង ១០០.០០០នាក់ ។ បច្ចុប្បន្ននេះ ១៣រដ្ឋ ក្នុងចំណោមរដ្ឋទំាង២៧របស់ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ីលោក Denis Manturov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីរំពឹងថា នឹងបង្កើនការផលិតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ឈ្មោះ Sputnik V ឱ្យបានចំនួន ៣០ លានដូសនៅត្រឹមខែមិថុនា ឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Manturov នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RBC...
វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរារាំងការប៉ុនប៉ង ផ្លាស់ប្តូរកញ្ចប់ជំនួយ និងការចំណាយរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ២,៣ ពាន់ពាន់លានដុល្លារ ដោយបដិសេធនូវការទាមទារ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងបន្សល់ទុកផលប្រយោជន៍ សម្រាប់ជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងប្រឈមនឹងហានិភ័យ។ ក្រុមអ្នកប្រជាធិបតេយ្យ នៅក្នុងសភាតំណាងរាស្ត្រ បានព្យាយាម បង្កើនការបង់ប្រាក់ដោយផ្ទាល់ ដល់ជនជាតិអាមេរិក...
បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេសកាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើពីរដ្ឋាភិបាល របស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST...
ឡុងដ៌៖ ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការចរចាយ៉ាងខ្លាំងអស់រយៈពេល ៩ ខែក្នុងចលនាមួយ ដែលទំនងជាផ្តល់នូវការធូរស្បើយដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានគំរាមថានឹងចាកចេញពីប្រទេស ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង និងការដាក់ពន្ធគយ ១០ ភាគរយលើការនាំចេញទៅសហគមន៍អឺរ៉ុប។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានកោតសរសើរ ចំពោះកិច្ចព្រមព្រៀងនេះដោយថាវាបានផ្តល់នូវភាពប្រាកដប្រជា សម្រាប់អាជីវកម្មរួមទាំងឧស្សាហកម្មរថយន្ត ខណៈពេលដែលអនុញ្ញាតឱ្យប្រទេសនេះ“...
បរទេស៖ក្រសួងការបរទេសចិនបាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងធ្វើកិច្ចពិភាក្សា ស្តីពីកតិកាសញ្ញាវិនិយោគមួយ ជាមួយសហភាពអឺរ៉ុប តាមល្បឿនរបស់ខ្លួនផ្ទាល់ បង្កឲ្យមន្ទិលសង្ស័យថា តើកិច្ចព្រមព្រៀងអាចនឹងសម្រេចបាននូវចុងឆ្នាំដែរឬទេ។ កិច្ចចរចាគ្នាសម្រាប់កិច្ចព្រមព្រៀងលើការវិនិយោគរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ដែលនឹងផ្តល់ឲ្យដល់ក្រុមហ៊ុនអឺរ៉ុន នូវផ្លូវការកាន់តែធំក្នុងការចូលមកក្នុងទីផ្សាររបស់ប្រទេសចិននោះ តាមសេចក្តីរាយការណ៍ បាននិងកំពុងតែប្រព្រឹត្តទៅអស់រយៈពេល៦ឆ្នាំហើយ។ មន្ត្រីសហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្ដាហ៍មុនថា កិច្ចព្រមព្រៀងមួយជិតបានសម្រេចហើយ បន្ទាប់ពីការជំរុញពីប្រទេសអាល្លឺម៉ង់ ដែលគ្រងតំណែងប្រធានសហភាពអឺរ៉ុប រហូតដល់ចុងឆ្នាំនេះ និងជាប្រទេសនាំចេញមកកាន់ប្រទេសចិនដ៏ធំបំផុតរបស់អឺរ៉ុប៕ប្រែសម្រួល៖ប៉ាង កុង
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាថា តើដាក់ស្លាកការបង្ក្រាបរបស់រដ្ឋាភិបាលចិន ទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ របស់ខ្លួនថាជា“ អំពើប្រល័យពូជសាសន៍” ដែលជាបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ក្រោមច្បាប់អន្តរជាតិ ឬយ៉ាងណា។ ប្រសិនបើរដ្ឋបាលលោក ត្រាំ សម្រេចចិត្តធ្វើវាប្រាកដណាស់ថា នឹងដាក់សម្ពាធបន្ថែមទៀតលើចំណងដែលបានតានតឹងរួចទៅហើយ នៅតាមរណសិរ្សផ្សេងៗគ្នា ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា តាមបញ្ជារបស់រដ្ឋមន្រ្តីការបរទេសលោក Mike...
ម៉ានីល៖ គ្រោះថ្នាក់រញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ បានវាយប្រហារប្រទេសហ្វីលីពីន នៅថ្ងៃសុក្រទី ២៥ ខែធ្នូនេះ ដោយប្រជាជននៅរដ្ឋធានីម៉ានីល បានរាយការណ៍ថា អគាររញ្ជួយ និងថ្ងៃបុណ្យណូអែល មានមហាជនជាច្រើន បានរអាក់រអួល ប៉ុន្តែមិនមានរបាយការណ៍ នៃការខូចខាតនោះទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា ការរញ្ជួយដីនេះ បានវាយប្រហារនៅខេត្ត Batangas...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ជីដែលដាក់ទណ្ឌកម្ម ដែលត្រូវបានផ្សព្វផ្សាយ ដោយអាជ្ញាធរសហរដ្ឋអាមេរិក ទាក់ទងនឹងក្រុមហ៊ុនរុស្ស៊ី ដែលត្រូវបានគេចាត់ថា ជាអ្នកប្រើប្រាស់សម្រាប់វិស័យយោធា គឺជាសកម្មភាពបំផ្លាញ សម្រាប់ទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ របស់លោកស្រីបានឲ្យដឹងថា “ការច្នៃប្រឌិតថ្មីបំផុត របស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងគោលបំណង ធ្វើទំនើបកម្មរបបនាំចេញរបស់ខ្លួន ពោលគឺការបញ្ចូលគំនិតយោធា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការបង្ក្រាបរបស់អាមេរិក លើក្រុមហ៊ុនចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាន មួយឆ្លើយតបទៅនឹងរបាយការណ៍របស់ Axios ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការអនុវត្តខុស ឆ្គងរបស់ខ្លួនក្នុងការរំលោភអំណាចរដ្ឋ និងពង្រីកគំនិតសន្តិសុខជាតិ ដើម្បីបង្ក្រាប ក្រុមហ៊ុនបរទេស អាជីវកម្ម, ព្រមានពួកគេពីហានិភ័យសន្តិសុខទិន្នន័យ ដែលត្រូវបានផ្សារភ្ជាប់...