បរទេស៖កសិករឥណ្ឌារាប់សិបពាន់នាក់ ដែលកំពុងតែធ្វើការតវ៉ាជុំវិញរឿងច្បាប់កសិកម្ម ដែលពួកគេនិយាយថា គម្រាមកំហែងដល់ការរស់នៅរបស់ពួកគេនោះ នាពេលថ្មីៗនេះ បានធ្វើការប្តេជ្ញាថានឹងបន្តធ្វើការតវ៉ាតទៅទៀត បើទោះជាមានអាកាសធាតុត្រជាក់ខ្លាំង បានបណ្ដាលឲ្យមានអ្នកខ្លះក្នុងចំណោមពួកគេបានស្លាប់បាត់បង់ជីវិតក៏ដោយ។ កសិករមកពីរដ្ឋ Punjab រដ្ឋ Haryana និងរដ្ឋ Uttar Pradesh នៅភាគខាងជើងប្រទេស និងរដ្ឋ Rajasthan នៅតំបន់វាលខ្សាច់ បានធ្វើការបោះជំរុំនៅតាមដកផ្លូវហៃវ៉េជាតិសំខាន់ៗ អស់រយៈពេលជាច្រើនសប្ដាហ៍ ទាមទារឲ្យលុបចោលច្បាប់...
បរទេស៖ នៅថ្ងៃចន្ទនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានប្រកាសថារដ្ឋាភិបាល របស់លោកបានសម្រេចអនុម័ត ទៅលើកញ្ចប់ថវិកា ថ្មីសម្រាប់ចំណាយទៅលើវិស័យយោធា ក្នុងគោលបំណងដើម្បីពង្រឹងទៅលើបច្ចេកវិទ្យាចុងក្រោយនៃយន្តហោះល្បឿនលឿនជាងសម្លេងនិង មីស៊ីលប្រឆាំង នាវាចម្បាំងផង។ ក្រសួងការពារជាតិជប៉ុន តាមរបាយការណ៍នេះត្រូវបានគេជឿជាក់ថានឹងទទួលបាន ប្រាក់ប្រមាណជា៥,៣៤ទ្រីលានយេនឬប្រមាណជា៥១,៧ ពាន់លានដុល្លារ ចាប់ពីខែមេសាខាងមុខហើយទំហំថវិកានេះ ត្រូវបានគេមើលឃើញថាមានអត្រាកើនឡើងប្រមាណ ជា១,១ភាគរយពីកញ្ចប់ប្រាក់កាលពីឆ្នាំទៅ។ គួរឲ្យដឹងដែរថាចាប់តាំងពីឡើងកាន់ តំណែងជំនួសលោក Shinzo Abe...
បរទេស៖ CBS News ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើដំណើរ ទៅកាន់ទីអាវកាសដ៏ល្បី SpaceX ត្រូវបានគេមើលឃើញថា បានបញ្ចប់ទៅនៃឆ្នាំ២០២០នេះជាមួយនឹងចំនួន នៃការបាញ់បង្ហោះគ្រាប់រ៉ូកែត បំបែកកំណត់ត្រា ជាលើកទី២៦របស់ខ្លួន។ ការបាញ់បង្ហោះគ្រាប់រ៉ូកែតប្រភេទ Falcon 9 កាលពីថ្ងៃសៅរ៍ ត្រូវបានគេមើលឃើញដែរថា គឺជាការបាញ់លើកទី២៦ សម្រាប់ឆ្នាំផង និងក៏ជាលើកទី២ផង មិនដល់មួយអាទិត្យ...
អាមេរិក៖ ផ្ទាំងទឹកកកអណ្តែតធំបំផុត នៅលើពិភពលោក កំពុងតែបាត់បង់កំណាត់ ដែលមានទំហំ ៧០ ម៉ែត្រការ៉េ ពីផ្នែកខាងជើងបំផុតរបស់ខ្លួន បន្ទាប់ពីបានរអិលចូលទៅក្នុងជម្រកទ្វីប ជុំវិញកោះខាងត្បូងហ្សកហ្ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្កាយរណបណាសា បានចាប់យករូបភាព នៃផ្ទាំងទឹកកក A68a បង្ហាញថា ផ្នែកខាងជើងបំផុតរបស់វា កំពុងបាត់ខ្លួន។ អ្នកវិទ្យាសាស្ត្របានរកឃើញថា កំណាត់ដែលមានទំហំ ៧០...
អាមេរិក៖ លោក Donald Trump បានដកស្រង់សម្តី ដែលមន្រ្តីជាន់ខ្ពស់ម្នាក់របស់លោក បានពិពណ៌នាថា ជាការលួចស្តាប់ប្រព័ន្ធអ៊ីនធើណេត ដែលគួរឲ្យកត់សម្គាល់ធ្វើឡើង ដោយប្រទេសរុស្ស៊ី លើទីភ្នាក់ងាររដ្ឋាភិបាលសម្ងាត់កំពូលៗជាច្រើន របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បានចង្អុលម្រាមដៃ ទៅកាន់ទីក្រុងមូស្គូ ជុំវិញការវាយប្រហារនេះ ប៉ុន្តែប្រធានាធិបតីបានអះអាងថា...
ផ្កាយរណបថ្មី កំពុងធ្វើដំណើរជុំវិញផែនដី អាចបង្កើតរូបភាព ដែលមានគុណភាពបង្ហាញខ្ពស់ ស្ទើរតែគ្រប់ទីកន្លែង នៅលើភពផែនដីរបស់យើង ដោយប្រើប្រាស់រ៉ាដា ហើយវាមានថាមពលគ្រប់គ្រាន់ ដើម្បីជ្រាបចូលទៅក្នុងជញ្ជាំងអគារទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Capella-2 ត្រូវបានរចនាឡើង ដោយ Capella Space ប្រើ Synthetic Aperture Radar (SAR) អាចមើលផែនដីបាន...
ឡុង៖ការសិក្សាបានបង្ហាញថា មនុស្សដែលរស់នៅតាមឆ្នេរ សមុទ្ររាប់រយលាននាក់កំពុងប្រឈមនឹងហានិភ័យគ្រោះថ្នាក់ដ៏ធំបំផុត នៅពេលកម្រិតទឹកសមុទ្រនៅជុំវិញពិភពលោកអាចនឹងកើនឡើងជាង១,៤ម៉ែត្រនៅចុងសតវត្សរ៍នេះ ប្រសិនបើ សីតុណ្ហភាពបន្តកើនឡើង៧អង្សារថែមទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ Imperial College London បានព្រមានថា ផលប៉ះពាល់នៃការឡើងកម្ដៅផែនដីលើផ្ទាំងទឹកកកគ្របដណ្តប់ លើអង់តាក់ទិកខាងលិច និងហ្គ្រីនឡែនត្រូវបានគេប៉ាន់ស្មានមិនដល់។ អ្នកដឹកនាំសាស្រ្តាចារ្យ Martin Siegert បាននិយាយថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅតែមានការកើនឡើង ហើយកម្ដៅខ្លាំង៧...
តូក្យូ៖ប្រធានក្រុមហ៊ុនផលិតឱសថធំជាងគេនៅអាស៊ី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតឱសថត្រូវតែមានតម្លាភាពអំពីហានិភ័យ និងគុណប្រយោជន៍ នៃវ៉ាក់សាំងក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការរាតត្បាតនៃ COVID-19នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Takeda ជាក្រុមហ៊ុនផលិតឱសថធំបំផុតមួយ នៅលើពិភពលោកមិនបានបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនឡើយទេ ប៉ុន្តែបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនជាច្រើនដើម្បីចែកចាយថ្នាំរបស់ពួកគេនៅប្រទេសជប៉ុន និងកំពុងធ្វើតេស្តិ៍ព្យាបាលមេរោគផងដែរ។ លោក Christophe Weber នាយកប្រតិបត្តិបានប្រាប់ ក្នុងបទសម្ភាសន៍មួយថា យើងត្រូវគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អមានតម្លាភាព និងមានការអប់រំខ្ពស់តាមរបៀប ដែលយើងណែនាំផលិតផល។...
បរទេស៖ប្រធានាធិបតី នៃប្រទេសឈីលីលោក Sebastian Pinera ត្រូវបានទទួលរងនូវការបង់ប្រាក់ពិន័យដល់ទៅ៣ ៥០០ដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែលោកបានធ្វើការបង្ហោះរូបថតស៊ែលហ្វ៊ីមួយសន្លឹកក្បែរ ទៅនឹងមនុស្សម្នាក់ដោយមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមការណែនាំ របស់រដ្ឋាភិបាល។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា គោលការណ៍រឹតត្បិតនៅក្នុងប្រទេសបានចែងថាពលរដ្ឋឈីលីទាំងឡាយណា ដែលមិនបានពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅគ្រប់ទីកន្លែង សាធារណៈនឹងត្រូវប្រឈមមុខទៅនឹងការពិន័យ ជាទឹកប្រាក់មួយចំនួននិងអាចឈានទៅដល់ ការជាប់ទោសទៀតផង។ មកដល់ពេលនេះលោកប្រធានាធិបតី ក៏បានប្រកាសសូមទោសរួចរាល់ហើយផងដែរដោយបានពន្យល់ថាលោកបានធ្វើការដើរលំហែលេង នៅក្បែរឆ្នេរក្បែរគេហដ្ឋានរបស់ លោកហើយក៏ជាមួយឹងស្ត្រីម្នាក់ដែលបានចំណាំគាត់ហើយ ក៏ស្នើសុំថតរូបភ្លាមៗតែម្តងដោយ មិនបានធ្វើការពាក់ម៉ាសឲ្យបានត្រឹមតែនិងក្នុងគម្លាត...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកគ្រោងនឹងបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងដើម្បីបញ្ឈប់ប្រតិបត្តិការនៅកន្លែងមួយនៅ Yekaterinburg ។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា“ រដ្ឋលេខាធិការដោយពិគ្រោះ យោបល់យ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុង Vladivostok និងបញ្ឈប់ប្រតិបត្តិការនៅអគ្គកុងស៊ុល សហរដ្ឋអាមេរិកនៅ Yekaterinburg” នេះបើយោងតាមការចេញផ្សាយដោយអ្នកនាំពាក្យក្រសួងការបរទេស។ ការចេញផ្សាយនេះបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង...