បរទេស៖នៅក្នុងកិច្ចប្រជុំ ជាប្រចាំឆ្នាំមួយកាលពី ថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីរុស្សីលោកពូទីនបាន និយាយថាប្រទេសរុស្សីនិងប្រទេសចិនជាធម្មតាតែងតែទទួលបាន នូវអត្ថប្រយោជន៍រវាងគ្នា ទៅលើវិស័យជាច្រើន។ លោកពូទីនបានបន្ថែមទៀតថា អត្ថប្រយោជន៍ទ្វេភាគីដែលទទួលបាន ទៅវិញទៅមកលើច្រើនវិស័យនោះគឺនឹងអាចនាំមកឲ្យ ទំនាក់ទំនងដ៏វិជ្ជមានរវាងរុស្សីនិងចិន។ គួរឲ្យដឹងដែរថាកិច្ចប្រជុំជាប្រចាំឆ្នាំលើកនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ១៩បានបង្ខំឲ្យរុស្សីរៀបចំកិច្ចប្រជុំនេះ តាមវិដេអូខលជំនួសមកវិញ៕ប្រែសម្រួល៖ស៊ុនលី
ហ្វុគូស៊ីម៉ា៖រដ្ឋាភិបាលជប៉ុននឹងដកទួរប៊ីនថាមពលខ្យល់ នៅសេសសល់ចំនួន២ដែលវាបានតំឡើងចេញពីតំបន់ហ្វុគូស៊ីម៉ារបស់ប្រទេសជប៉ុនចេញដោយសម្អាងលើភាពមិនអាចប្រកែកបាននៃគម្រោងដោយការចំណាយថវិកា ៦០ ពាន់លានយ៉េនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គម្រោងនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃការកសាងឡើងវិញ នូវអាណាខេត្តឥសាន បន្ទាប់ពីមានការរញ្ជួយដីរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះបានកើតឡើងទោះបីប្រទេសជប៉ុនមានគោលដៅបង្កើនថាមពលខ្យល់នៅឈូងសមុទ្ររបស់ខ្លួនដល់ទៅ ៤៥ ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០៤០ ពីកម្លាំងត្រឹមតែ ២ ម៉ឺនគីឡូវ៉ាត់ នាពេលបច្ចុប្បន្នជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្រោយនាយករដ្ឋមន្ត្រី Yoshihide Suga បានសន្យាថានឹងសម្រេចបាននូវអព្យាក្រឹតភាពកាបូន...
អ៊ុយក្រែន៖ដំណាំដែលដាំដុះនៅចម្ងាយ៤៨គីឡូម៉ែត្រនៅខាងក្រៅទីក្រុង Chernobyl នៅតែមានកខ្វក់ជីវជាតិជាមួយនឹងកម្រិតគ្រោះថ្នាក់ នៃសារធាតុស្តាននីញ៉ូម ពីគ្រោះមហន្តរាយនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៨៦ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ស្ទើរតែពាក់កណ្តាលនៃគ្រាប់ធញ្ញជាតិដែលត្រូវបានវិភាគ ដោយអ្នកវិទ្យាសាស្ត្រនៅIvankiv មានចម្ងាយប្រហែល៤៨គីឡូម៉ែត្រពីរោងចក្រថាមពលបានបង្ហាញពីកម្រិតសារធាតុស្តាននីញ៉ូមឆ្ងាយជាងកម្រិតដែលបានណែនាំ។ វាក៏មាននៅក្នុងកម្រិតមិនមានសុវត្ថិភាពសម្រាប់អុស និងផេះត្រូវបានប្រើដើម្បីជីជាតិដល់ដំណាំ។ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ឈប់ការសាកល្បង ទំនិញសម្រាប់សារធាតុស្តាននីញ៉ូម៩០ក្នុងឆ្នាំ២០១៣។ អ៊ីសូតូមវិទ្យុសកម្មវាប្រមូលនៅក្នុងធ្មេញឆ្អឹងនិងខួរឆ្អឹងដូចជាកាល់ស្យូម ហើយអាចបង្កឲ្យមានជំងឺមហារីកជាច្រើនប្រភេទ។ នៅខែមេសាឆ្នាំ ១៩៨៦ ការកើនឡើងថាមពលភ្លាមៗនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បណ្តាលឲ្យមានការផ្ទុះរ៉េអាក់ទ័រដ៏ធំមួយធ្វើឲ្យស្នូល...
តូក្យូ៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានឲ្យដឹងថា លោកបានត្រៀមបញ្ជូនក្រុមឃ្លាំមើលតាមការស្នើសុំ ដើម្បីពិនិត្យមើលទឹក ដែលមានវិទ្យុសកម្ម ដែលត្រូវបានបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីដោះស្រាយកង្វល់ជុំវិញផលប៉ះពាល់បរិស្ថាន។ អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូថា ការដកស្រង់សម្តីរបស់ អ្នកជំនាញ និងបទពិសោធន៍របស់អ្នកឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិថា “យើងអាចសហការបាន ប្រសិនបើរដ្ឋាភិបាលជប៉ុនសម្រេចចិត្ត និងអញ្ជើញយើង។ យើងអាចសហការគ្នានៅក្នុងប្រតិបត្តិការទាំងមូលមុនពេលកំឡុងពេល...
បរទេស៖រដ្ឋាភិបាលអង់គ្លេស កំពុងតែធ្វើការប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យរដ្ឋបាលលោក ត្រាំ ដកឬក៏បន្ធូរបន្ថយបម្រាមធ្វើដំណើរ ដែលរារាំងមនុស្សភាគច្រើននៅចក្រភពអង់គ្លេស មិនឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក។ សំណើឲ្យដកបម្រាមធ្វើដំណើរនេះ ធ្លាប់បានទទួលការគាំទ្រពីមន្ត្រីសមាជិកទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណារបស់សេតវិមាន ទីភ្នាក់ងារសុខភាពសាធារណៈ និងទីភ្នាក់ងារដទៃផ្សេងទៀតផងដែរ នេះបើ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។ គួរបញ្ជាក់ថា បម្រាមរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ភ្ញៀវភាគច្រើនមកពីអឺរ៉ុបនេះ គឺត្រូវបានដាក់ឲ្យមានប្រសិទ្ធភាព តាំងពីពាក់កណ្ដាលខែមីនាមកម៉្លេះ ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា...
បរទេស៖យោធាចិនបាននិយាយថា ខ្លួនបានធ្វើការតាមឃ្លាំមើលនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ហើយបានធ្វើការថ្កោលទោសចំពោះបេសកកម្មបែបនេះថា ជាការបញ្ជូននូវក្តីសង្ឃឹមដល់អ្នកគាំទ្រឯករាជ្យភាពតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយទីបញ្ជាការ Eastern Theatre យោធារបស់ប្រទេសចិនបាននិយាយថា កងកម្លាំងជើងអាកាសនិងកងទ័ពជើងទឹករបស់ខ្លួន បានធ្វើការតាមដាននិងឃ្លាំមើល នូវការធ្វើដំណើរឆ្លងកាត់របស់នាវចម្បាំងអាមេរិកនោះ។ ចំណែកកងទ័ពជើងទឹកសហរដ្ឋអាមេរិក...
តូក្យូ ៖ ក្រុមហ៊ុន Sony បាននិយាយថា ខ្លួនកំពុងទាញយក“ Cyberpunk 2077” ដែលលាក់បាំងពី PlayStation Store នៅជុំវិញពិភពលោក ដោយលើកឡើង ពីកង្វះការពេញចិត្តរបស់អតិថិជន បន្ទាប់ពីមានការត្អូញត្អែរ ពីកំហុសបញ្ហាភាពត្រូវគ្នា និងគ្រោះថ្នាក់សុខភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ គណៈកម្មាធិការប្រឹក្សា ផលិតផលជីវសាស្រ្តពាក់ព័ន្ធ និងវ៉ាក់សាំង របស់រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិក (FDA) បានបោះឆ្នោតដោយសំឡេង ២០ ទល់នឹង០ ដើម្បីផ្តល់អនុសាសន៍ ឱ្យទទួលបានការអនុញ្ញាតជាបន្ទាន់ នូវការប្រើវ៉ាក់សាំង ក្រុមហ៊ុន Moderna ការពារវីរុសកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ១៨ ឆ្នាំឬលើសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨...
បរទេស៖ អ្នកផលិតឱសថចិន នឹងទទួលបានវ៉ាក់សាំង ការពារមេរោគឆ្លងកូវីដ១៩ចំនួន ១០០ លានដូស ពីក្រុមហ៊ុន ដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសនេះ (ចិន) ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេស បន្ថែមលើថ្នាំ ដែលផលិតនៅស្រុក ដើម្បីធានាការចាក់ថ្នាំបង្ការ សម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel Diaz Canel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួច ជាស្រេចក្នុងការជួបពិភាក្សា ជាមួយនឹងលោកប្រធានាធិបតីអាមេរិក អាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទ ទាំងអស់។ នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំ សភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចា និងអ្វីដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម...