ព័ត៌មានអន្តរជាតិ

តួកគីនិងអាមេរិក កំពុងពិភាក្សាបង្កើតក្រុមការងាររួមគ្នា ស្តីពីប្រព័ន្ធ S-400 និងទណ្ឌកម្ម

បរទេស៖ ប្រទេសតួកគីនិងសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានចាប់ផ្តើមកិច្ចពិភាក្សា បង្កើតក្រុមការងាររួម ជុំវិញទណ្ឌកម្មអាមេរិក ដាក់ដោយសារទីក្រុងអង់ការ៉ា ទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសតួកគី បា្រប់ឲ្យដឹងនៅថ្ងៃពុធនេះ។

ថ្លែងប្រាប់សន្និសីទកាសែតមួយ នៅថ្ងៃពុធនេះ លោក Mevlut Cavusoglu បានមានប្រសាសន៍ប្រាប់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅក្នុងពេលបច្ចុប្បន្ននេះ បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការបង្កើតក្រុមការងាររួមគ្នាមួយ។

លោករដ្ឋមន្រ្តីការបរទេសតួកគី បានថ្លែងយ៉ាងដូច្នេះថា “នៅក្នុងកិច្ចប្រជុំរបស់យើងជាមួយលោក Pompeo យើងបាននិយាយថា សំណើរបស់យើង នៅតែប្រកាន់ខ្ជាប់ ហើយអាមេរិកនិយាយថា តោះចូរធ្វើការងាររួមគ្នាលើបញ្ហានេះ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានកិច្ចពិភាក្សាគ្នា ហើយក្រុមការងាររួមគ្នា នៅមិនទាន់បានបង្កើតឡើង នៅឡើយនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top