អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុនបណ្តេញ ទំនាក់ទំនងសង្គមយក្ស Twitter លោក Jack Dorsey បានបង្ហាញគណនីផ្ទាល់ខ្លួន របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump នៅប៉ុន្មានសប្តាហ៍មុនការ ប្រកាសលោកប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden ជាផ្លូវការយោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។
វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមបាននិយាយថា ខ្លួនបានគ្រប់គ្រងគណនី របស់លោក Trump ដែលមានភាពធូរស្រាល ជាងអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដទៃទៀត ពីព្រោះវាជាចំណាប់អារម្មណ៍ សាធារណៈដើម្បីមើលអ្វី ដែលប្រធានាធិបតីអាមេរិកកំពុងនិយាយ ។
Twitter បាននិយាយថា លោកនឹងធ្វើការដូចអ្នកប្រើផ្សេងទៀត នៅពេលលោកចាកចេញពីសេតវិមាន ដែលនាំឲ្យមនុស្សជាច្រើនគិតថា លោកប្រឈមមុខ នឹងការត្រូវបានហាមឃាត់ សម្រាប់ការនិយាយម្តងហើយម្តងទៀត នូវពាក្យបណ្តឹងមិនពិត ។
ទោះបីយ៉ាងនេះក្តីការផ្សព្វផ្សាយ មិនទំនងជាត្រូវបានភ្ជាប់ ទៅនឹងការហាមឃាត់បែបនេះទេ ។ លោក Dorsey ក៏មិនបានអនុញ្ញាតឲ្យ Ivanka Trump, Joe Biden និង Kamala Harris យោងតាមគេហទំព័រ @bigtechalert ដែលតាមដាននាយកប្រតិបត្តិ Silicon Valley ផងដែរ ៕ ដោយ៖លី ភីលីព
