ព័ត៌មានអន្តរជាតិ

UNICEF៖ ឆ្នាំ២០២១ កុមារប្រមាណ ជាង១០លាននាក់ នឹងប្រឈមមុខការខ្វះខាត អាហារូបត្ថម្ភ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា មូលនិធិកុមារ នៃអង្គការសហប្រជាជាតិហៅកាត់ថា (UNICEF)បានឲ្យដឹងកាលពីថ្ងៃពុធថា កុមារប្រមាណជាង១០លាននាក់ នៅក្នុងប្រទេសសាធារណរដ្ឋកុងហ្គោ (DRC) ភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា នៅ Central Sahel ស៊ូដង់ខាងត្បូង និងយេម៉ែន នឹងរងគ្រោះដោយសារខ្វះខាត អាហារូបត្ថម្ភ ក្នុងឆ្នាំ២០២១ ។

អង្គការ យូនីសេហ្វ (UNICEF)បានឲ្យដឹងថា ប្រទេសទាំងអស់នេះ និងតំបន់ជាច្រើន ត្រូវទទួលបទពិសោធន៍ ពី “វិបត្តិនៃមនុស្សធម៌ធ្ងន់ធ្ងរ” ទន្ទឹមនឹងនេះដែរ ក៏រងនូវការខ្វះខាតអាហារូបត្ថម្ភ ដែលកំពុងស្ថិតក្នុងពេលមានការឆ្លងរាតត្បាត ដោយវីរុសកូរ៉ូណា និងលើកលែងនៅ Central Sahel ។

លោកស្រី Henrietta Fore នាយកប្រតិបត្តិអង្គការយូនីសេហ្វ Henrietta Fore បានថ្លែងថា “សម្រាប់ប្រទេសទាំងអស់នេះមានដំណើរទោរទៅរកជម្លោះកើតឡើង គ្រោះមហន្តរាយនានា និងការបំរ៉ែបំរួលអាកាសធាតុ ជំងឺកូវីដ១៩ ដែលបានបង្កឲ្យជួបនឹងវិបត្តចំណីអាហារ ធ្លាក់ចូលក្នុងភយន្តរាយដែលជៀសបំផុតឡើយ ” ។

គេបានដឹងថា អង្គការហូនីសេហ្វ បានអំពាវនាវសុំថវិកាប្រមាណជាង១ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីស្រោចស្រង់ អាយុជីវិតដោយសារខ្វះអាហារូបត្ថម្ភ សម្រាប់កុមារនៅក្នុងបណ្តាប្រទេស ដែលរងនូវផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ នៅក្នុងឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top