ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាវីដេអូខ្លី របស់ប្រទេសចិនTikTok ដែលជាបណ្តាញសង្គមយក្ស ដ៏ពេញនិយម កំពុងប្រឈមនឹងបញ្ហា ប្រឈមស្របច្បាប់ ដ៏មានសក្តានុពលសម្រាប់កុមារទាំងអស់ ដែលប្រើប្រាស់វេទិកា ចែករម្លែកវីដេអូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ក្មេងស្រីអាយុ១២ ឆ្នាំមកពីទីក្រុងឡុង មិនត្រូវបានគេស្គាល់អត្តសញ្ញាណ គ្រោងនឹងនាំយកសំណងខូចខាត ដល់ក្រុមហ៊ុនចំនួន ៦ ដោយបាននិយាយថា ការទទួលខុសត្រូវចំពោះក្រុមហ៊ុន TikTok និងកម្មវិធី “predecessor” app Musical.lyសម្រាប់ការបាត់បង់ ការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ។ នាងក៏កំពុងស្វែងរក ការលុបទិន្នន័យរបស់នាងផងដែរ។
យោងតាមសេចក្តីសម្រេច របស់តុលាការជាន់ខ្ពស់ បានចុះផ្សាយថា សកម្មភាពដែលចោទប្រកាន់ក្រុមហ៊ុនទាំងនេះ បានប្រើប្រាស់ព័ត៌មានឯកជន របស់អ្នកទាមទារសំណង និងដំណើរការទិន្នន័យផ្ទាល់ខ្លួន របស់អ្នកទាមទារ ដោយរំលោភលើច្បាប់ការពារទិន្នន័យ របស់សហភាពអឺរ៉ុប និងអង់គ្លេស។
លោក Justice Warby ត្រូវបានគេប្រាប់នៅក្នុងសវនាការថា លោកស្រី Anne Longfield អ្នកឃ្លាំងមើលកុមារ នៅប្រទេសអង់គ្លេស មានបំណងចាត់វិធានការជំនួស ឲ្យក្មេងអាយុក្រោម ១៦ ឆ្នាំផ្សេងទៀតដែលប្រើ TikTok៕ ដោយ៖លី ភីលីព
