បរទេស ៖ អ្នកតស៊ូមតិគាំទ្រការគ្រប់គ្រងអាវុធ តាមសេចក្តីរាយការណ៍ កំពុងតែជំរុញប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឲ្យបន្តសន្ធិសញ្ញាអាមេរិក-រុស្ស៊ីចុងក្រោយ ដែលកំណត់ចំនួន ការប្រើអាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ សម្រាប់រយៈពេល៥ឆ្នាំ ប៉ុន្តែអ្នកជំនាញខ្លះ បានលើកឡើងថា ប្រធានាធិបតីជាប់ឆ្នោត គួរតែបន្តក្នុងរយៈពេលខ្លីជាងនោះ ដើម្បីរក្សាអនុភាព លើទីក្រុងមូស្គូ ។ ដោយត្រូវឡើងកាន់តំណែង...
អង់គ្លេស ៖ នាពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ការផ្លាស់ប្តូរចង្វាក់សាច់ដុំ ធម្មជាតិ របស់ក្រពះអាចជំរុញ ឲ្យយើងងាកចេញពីទេសភាពគួរឲ្យស្អប់ខ្ពើម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ នៅក្នុងការពិសោធន៍អ្នកជំនាញ បានប្រើថ្នាំ Domperidone ដោយជោគជ័យ គឺជាថ្នាំប្រឆាំងនឹងការចង់ក្អួត ដើម្បីរក្សាចង្វាក់នៃសញ្ញាអគ្គិសនីនៅក្នុងសាច់ដុំក្រពះ។ ក្រុមអ្នកជំនាញបានរកឃើញថា នេះធ្វើឲ្យពួកគេមិនសូវងាយនឹងងាកចេញនៅពេលបង្ហាញ ជាមួយរូបភាពនៃពពួកសត្វ បន្ទាប់ពីពួកគេត្រូវបានលាតត្រដាងរូបភាពបានយូរល្មម...
តូក្យូ ៖ អ្នកនាំពាក្យកំពូល របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនទទួលយកសំណើរបស់ចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងទ្វេភាគី លើអធិបតេយ្យភាព នៃប្រជុំកោះសេនកាគុ នោះទេដោយច្រានចោល វាជាផ្នែកមួយ នៃការប៉ុនប៉ង ជំរុញការទាមទារ របស់ទីក្រុងប៉េកាំង ចំពោះទឹកដីតូក្យូ។ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានស្នើឱ្យទូកនេសាទពីប្រទេសទាំងពីរ រក្សាទុកនៅឆ្ងាយពីកោះ ដែលគ្មានមនុស្សរស់...
អេហ្ស៊ីប ៖ រោគស្ត្រីនៃប្រទេសអេហ្ស៊ីប បុរាណបានបង្ហាញថា ការដុះសាច់ក្នុងទ្វារមាស ជាមួយសាច់អាំង ឬទឹកដោះគោខាប់ ត្រូវបានគេចេញវេជ្ជបញ្ជាថា ជាឱសថព្យាបាល ការឈឺត្រគាកធ្ងន់ធ្ងរ កាលពី ៣៨០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ស្ត្រីមានឈ្មោះថា Sattjeni ត្រូវបានគេរកឃើញថា មានអន្តរាយជាមួយនឹងពង់ ដោយការរងការឆាបឆេះនៅចន្លោះជើង របស់នាង ដែលជាភស្ដុតាង...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃនេះ បានសរសេរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc ប្រមាណជា៦លានដូសនឹងត្រូវធ្វើការចែកចាយ ទៅកាន់ពលរដ្ឋអាមេរិក ក្នុងពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះបើអជ្ញាធរអាមេរិក នឹងអនុញ្ញាតិភ្លាម។ វ៉ាស៊ិនតោនប៉ុស្ត៍បានសរសេរថា Pfizer នឹងកំពុងតែរងចាំ ការសម្រេចចិត្តចុងក្រោយពីសំណាក់ភ្នាក់ងារត្រួតពិនិត្យចំណី អាហារនិងថ្នាំ របស់អាមេរិកឬហៅកាត់ថា FDA ។វ៉ាក់សាំងប្រមាណជា ៦,៤លានដូសត្រូវបានត្រៀមរួចជាស្រេចហើយនៅក្នុងស្តុកហើយនឹងចែកចាយ ភ្លាមទៅកាន់ក្រុមការងារជួរមុខរបស់ ក្រសួងសុខាភិបាល ប៉ុណ្ណោះក្នុងដំណាក់កាលនេះ។...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រទេសជប៉ុន សហការជាមួយកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់“ សង្គ្រាមត្រជាក់ថ្មី” ចំពេលមានការប្រកួតប្រជែងរវាងចិន និងអាមេរិក កាន់តែខ្លាំងឡើង។ លោកមូន ជុងអ៊ីន ទីប្រឹក្សាពិសេសផ្នែកកិច្ចការការទូត បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលានិមិត្មជាមួយអ្នកជំនាញជប៉ុន និងកូរ៉េខាងត្បូង ដោយជំរុញឱ្យទីក្រុងសេអ៊ូល និងតូក្យូបញ្ចុះបញ្ចូលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនឱ្យចៀសវាង ការកើនឡើងភាពតានតឹង។ លោកបានលើកឡើងថា“ ប្រសិនបើកូរ៉េខាងត្បូងនិងជប៉ុន...
គ៊ែរ៖ ប្រទេសអេហ្ស៊ីប បានថ្កោលទោសនៅថ្ងៃពុធ នូវការយល់ព្រមរបស់អ៊ីស្រាអែល ក្នុងការកសាងអង្គភាពតាំងទីលំនៅថ្មីនៅ Jabal Abu Ghneim ដែលស្ថិតនៅតំបន់ភាគខាងកើត ក្រុងយេរ៉ូសាឡឹម ជាទីក្រុងមានជម្លោះ ជាមួយប៉ាឡេស្ទីន។ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ” ។ យោងតាមសេចក្តីថ្លែងការណ៍ក្រសួង បានបញ្ជាក់ថា ការបន្តគោលនយោបាយ...
សេអ៊ូល៖ របាយការណ៍មួយ បានបង្ហាញនៅថ្ងៃសុក្រនេះថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយប្រទេសចិន បានធ្លាក់ចុះជាង ៧០ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដោយសារការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកនឹងបន្តធ្វើការងារជាមួយប្រទេសចិន ដើម្បីបញ្ចប់សង្គ្រាម និងកសាងសន្តិភាពយូរអង្វែង នៅលើឧបទ្វីបកូរ៉េ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់លោក។ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់ដូច្នេះថា លោក មូន ជេអ៊ីន បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលបាននិយាយប្រាប់លោកថា...
បរទេស៖ ថ្ងៃបុណ្យ Thanksgiving នៅឆ្នាំនេះបានក្លាយទៅជាប្រធានបទ គួរឲ្យចាប់អារម្មណ៍ មួយក្នុងពេលដែលអាមេរិកកកពុង បន្តវាយប្រហារខ្លាំង ដែលវាបានធ្វើឲ្យសហគមន៍ និងអ្នកជំនាញយល់ ឃើញថការប្រមូលផ្តុំបែបប្រពណីនេះនឹងអាចធ្វើយើងទទួលបាន លទ្ធផលដ៏អាក្រក់នៅពេលបន្ទាប់ជំនួស វិញជាមិនខាន។ ចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកាមកចំនួនឆ្លងកូវីដនៅ អាមេរិកមានចំនួនច្រើនជាង១០ម៉ឺននាក់ រហូតមកជប្រចាំហើយរៀងរាល់២សប្តាហ៍ម្តង ចំនួនអ្នកឆ្លងនឹងមានការកើនឡើងបំបែកកំណត់ត្រាជានិច្ចខណៈ ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅរាប់រយនាក់ក្នុងមួយថ្ងៃជាក់ស្តែង កាលពីថ្ងៃអង្គារនិងពុធសប្តាហ៍នេះអ្នកស្លាប់ ប្រចាំថ្ងៃកើនដល់២១០០នាក់ក្នុងមួយថ្ងៃ។ ចំនួនដ៏អាក្រក់នេះហាក់ដូច ជាមិនទាន់មានការថមថយឡើយហើយើអ្នកជំនាញម្នាកបានធ្វើការ...