បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថានៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០២០នេះ អត្រាបាញ់ប្រហារគ្នា នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគេមើលឃើញថា មានចំនួនកើនឡើងខ្លាំងមិនធ្លាប់ មានរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ តួលេខដែលត្រូវបានផ្តល់ដោយក្រុមប៉ូលីស នៃទីក្រុងញូវយ៉ក NYPD បានបញ្ជាក់ទៀតថាចាប់ពីខែមករាដល់ខែវិច្ឆិកាការបាញ់ប្រហារគ្នា នៅក្នុងទីក្រុង បានកើនឡើងទៅដល់៩៥ភាគរយធៀបទៅនឹងតួលេខឆ្នាំចាស់ឬប្រមាណជា ១ ៤១២លើកទល់ នឹង៧២១លើក។ ក្នុងនោះត្រឹមខែវិច្ឆិកាតែម្នាក់ឯងការបាញ់ ប្រហារគ្នាអនាធិបតេយ្យ មានការកើនឡើងដល់ទៅ១១២ភាគរយគឺប្រមាណជា១១៥លើកទល់នឹង៥១លើក ដែលបានកើតឡើងកាលពីឆ្នាំទៅ៕...
បរទេស៖ការខូចខាតមួយចំនួនចំពោះ ចំណងមិត្តភាពចិន-អាមេរិក គឺមិនអាចជួសជុលបាន ស្របពេលមានរលកថ្មីនៃវិធានការ របស់រដ្ឋបាលលោក ត្រំា ទប់ទល់ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការព្រមាន ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ នៅក្នុងបទវិចារណកថាមួយ កាសែតគាំទ្ររដ្ឋាភិបាលចិន ឈ្មោះ China Daily បាននិយាយប្រាប់ថា ខ្លួនបានមើលឃើញថា ជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដាក់កំហិតលើទិដ្ឋការធ្វើដំណើរសម្រាប់សមាជិកបក្សកុម្មុយនិស្តចិននិងគ្រួសាររបស់ពួកគេ និងបម្រាមលើការនាំចូលកប្បាសតំបន់ស៊ីងជៀង។ កាសែតនេះបានបន្ថែមថា “បើទោះជារដ្ឋបាលអនាគត...
បរទេស៖ក្រុមការងារទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយប្រាប់ថា ទីក្រុងមូស្គូ បានចាប់ផ្តើមផ្តល់ការចាក់ថ្នាំវ៉ាក់សាំង Sputnik V បង្កាជម្ងឺកូវីដ១៩ នៅតាមគ្លីនិកនានា នាថ្ងៃសៅរ៍នេះ ដែលនេះគឺជាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំដំបូងបំផុតរបស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍ ក្រុមការងារទទួលបន្ទុកកិច្ចការ មេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយថា ថ្នាំវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី ជាបឋមនឹងផ្តល់ឲ្យដល់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកធ្វើការសង្គមនានា ព្រោះតែពួកគេមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជម្ងឺ។...
DETROIT៖ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងលែងគាំទ្ររដ្ឋបាល Trump ក្នុងការប្រយុទ្ធ ប្រឆាំង នឹងច្បាប់របស់ខ្លួនដើម្បីបញ្ចប់ សមត្ថភាពរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការកំណត់ការបំពុល ដោយស្វ័យប្រវត្តិ និងស្តង់ដារឧស្ម័នយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកាសនេះគឺជាសញ្ញាថ្មីមួយទៀតបង្ហាញថា សម្ព័ន្ធភាពរបស់អ្នកផលិតរថយន្ត គាំទ្ររដ្ឋបាលស្ថិត នៅខាងក្រៅអាចនឹងបែកបាក់គ្នា។ ក្រុមហ៊ុន General Motors បានបញ្ចប់ការគាំទ្រ របស់ខ្លួន...
ឡុងដ៌៖ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ ពីទីភ្នាក់ងារឯកទេសថ្នាំ និងថែទាំសុខភាពឯករាជ្យ (MHRA) ក្នុងការអនុម័តលើវ៉ាក់សាំងការពារសុខភាពរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ ការពារជំងឺឆ្លងកូវីដ-១៩”។...
តូក្យូ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ពន្លឺពាសពេញលើមេឃពេលយប់ជាសំណាក នៃការប្រមូលបានពីអាចម៍ផ្កាយដែលនៅឆ្ងាយបំផុត ឥឡូវបានមកដល់ផែនដីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានដឹកដោយយានអវកាស Hayabusa-2 របស់ប្រទេសជប៉ុនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា សំណាកដ៏មានតម្លៃត្រូវបានគេរំពឹងថានឹងមានចំនួនមិនលើសពី ០.១ ក្រាមនៃវត្ថុធាតុដើមអាចជួយបំភ្លឺពីប្រភពដើមនៃជីវិត និងការបង្កើតសាកលលោក។ កន្សោម ដែលដឹកយកគំរូបានចូលក្នុងបរិយាកាសមុនម៉ោង ២ ៈ ៣០ នាទីម៉ោងនៅប្រទេសជប៉ុនបង្កើតកាំជ្រួចដូចផ្កាយបាញ់នៅពេលវាចូលបរិយាកាសផែនដី។ មន្ត្រីម្នាក់មកពីទីភ្នាក់ងារអវកាសជប៉ុន JAXA បានស្រែកអបអរ...
បរទេស៖ មណ្ឌលកែប្រែក្រុង (MCC) នៅញូវយ៉កគឺជាគុកសហព័ន្ធសហរដ្ឋអាមេរិក ។ គុកនេះត្រូវបានគេដឹងថាមានអ្នកជាប់ទោសល្បីឈ្មោះ ខាងរឿងអាក្រក់រាប់ជាច្រើននាក់ រួមមានម្ចាស់គ្រឿងញៀនល្បីឈ្មោះ Joaquin ‘El Chapo’ Guzman និងសហគ្រិនជនជាតិរុស្ស៊ីឈ្មោះ Victor Bout ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ The MailOnline នៅថ្ងៃនេះបានសរសេរថាលោកអភិបាលក្រុង Liverpool ត្រូវបានគេចាប់ខ្លួនក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធ ទៅនឹងករណីសូកប៉ាន់មួយ។ លោក Joe Anderson វ័យ៦២ឆ្នាំត្រូវបានចាប់និងនាំខ្លួនដោយក្រុមប៉ូលីស ក្នុងក្រុងព្រមជាមួយនឹងគូកនចំនួន៤នាក់ផ្សេងទៀតដែលវាគឺជា ផ្នែកមួយនៃកិច្ចស៊ើបអង្កេតទៅលើករណីសូកប៉ាន់ក្នុងការសាងសង់ និងអភិវឌ្ឍគម្រោងមួយនៅក្នុងទីក្រុង។ គួរឲ្យដឹងដែរថាកាលពីខែតុលាកន្លងមកលោក Anderson បានធ្វើឲ្យកើតមាននូវភាពលេចធ្លោ យ៉ាងខ្លាំងបន្ទាប់ពីលោកបានរិះគន់យ៉ាងចាស់ដៃ ទៅលើប្រព័ន្ធបិទទ្វារបស់រដ្ឋាភិបាលជាពិសេសការផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុតិចតួចដល់អាជីវកម្មនៅភាគខាងជើង ដែលប្រឈមមុខនឹងការដួលរលំក្រោមការរឹតត្បិតបំផុត៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺលើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្នុងរយៈពេល៦ថ្ងៃគត់សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មីចំនួន១លាននាក់ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា សរុបករណីថ្មីមានចំនួន១៩៦.២២៧នាក់ និងមានអ្នកស្លាប់ចំនួន២.៧៦២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដកកម្លាំងយោធាអាមេរិកភាគច្រើនចេញពីប្រទេសសូម៉ាលី នៅដើមឆ្នាំ២០២១ ។ ជាលទ្ធផលនៃការសម្រេចចិត្តនេះ កងកម្លាំងមួយចំនួនអាចនឹងត្រូវបានចាត់តាំងនៅខាងក្រៅ ទ្វីបអាហ្រ្វិកខាងកើត។ ទោះយ៉ាងណាកម្លាំង ដែលនៅសល់នឹងត្រូវបានដាក់ពីប្រទេសសូម៉ាលីទៅកាន់ប្រទេសជិតខាង ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការឆ្លងកាត់ព្រំដែន ដោយទាំងសហរដ្ឋអាមេរិក និងកងកម្លាំងដៃគូ ដើម្បីរក្សាសម្ពាធប្រឆាំងនឹងអំពើហឹង្សា។ សេចក្តីថ្លែងការណ៍នេះបានចាត់ទុក ចលនានេះថាជាការផ្លាស់ប្តូរឥរិយាបថរបស់សហរដ្ឋអាមេរិក ជាជាងការផ្លាស់ប្តូរគោលនយោបាយ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា សហរដ្ឋអាមេរិកនឹងរក្សា...