ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១៤លាននាក់ហើយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺលើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

ក្នុងរយៈពេល៦ថ្ងៃគត់សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មីចំនួន១លាននាក់ ។

មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា សរុបករណីថ្មីមានចំនួន១៩៦.២២៧នាក់ និងមានអ្នកស្លាប់ចំនួន២.៧៦២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។

ករណីថ្មីប្រចាំថ្ងៃត្រូវបានរាប់ដែលបានដាក់ក្នុងកំណត់ត្រាថ្មីរបស់ពិភពលោក ដែលនាំឲ្យគិតជាមធ្យមមានរយៈពេល៧ថ្ងៃហើយ ដែលមានអ្នកឆ្លងជំងឺប្រចាំថ្ងៃកើនឡើងដល់ជាង១៦៣.០០០នាក់ ។ គិតត្រឹមថ្ងៃពុធ ជាថ្ងៃទី២៥ជាប់ៗគ្នា ដែលមានករណីឆ្លងជំងឺប្រចាំថ្ងៃកើនឡើងនៅសហរដ្ឋអាមេរិក ដែលលើសពី១០០.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top