តូក្យូ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងដាក់ចេញនូវច្បាប់ទិដ្ឋការតឹងរឹងជាងមុន សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន និងក្រុមគ្រួសារបន្ទាន់របស់ពួកគេ ក្នុងគោលបំណងការពារសហរដ្ឋអាមេរិក ពីអ្វីដែលខ្លួននិយាយថា ឥទ្ធិពលរបស់អាស៊ី គឺ“ ឥទ្ធិពលអាក្រក់” ។ ប្រទេសចិន បានរិះគន់យ៉ាងឆាប់រហ័ស ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រដោយថា គោលបំណងសំខាន់នៃវិធានការណ៍នេះ គឺដើម្បី“ ធ្វើនយោបាយ និងធ្វើឱ្យមានភាពខុសគ្នាខាងមនោគមវិជ្ជា” ក៏ដូចជា“ ចាប់ចំណាប់ខ្មាំងប្រជាជននៃប្រទេសទាំងពីរ”...
ហ្សឺណែវ៖ អ្នកឯកទេសពីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការឆ្លងរាតត្បាតជំងឺ (COVID-19) មិនបានដោះស្រាយជាគំរូ ដែលអាចព្យាករណ៍បាននោះទេ ដោយសារស្ថានភាពនៃការចម្លង និងករណីផ្សេងៗគ្នា នៅក្នុងប្រទេសផ្សេងៗគ្នាខុសគ្នាច្រើនដំណោះស្រាយទាំងអស់នៅទូទាំងពិភពលោក។ ថ្លែងនៅក្នុងសន្និសីទកាសែតនិម្មិតលោក Mike Ryan នាយកប្រតិបត្តិកម្មវិធី សុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកបានព្រមានថា“ វ៉ាក់សាំងមិនស្មើសូន្យជំងឺកូវីដ” ហើយថាថ្នាំវ៉ាក់សាំង និងការចាក់វ៉ាក់សាំង នឹងបន្ថែមនូវឧបករណ៍ដ៏មានឥទ្ធិពល ទៅនឹងប្រអប់ឧបករណ៍ដែលយើងមានឥឡូវនេះ។ “...
បរទេស៖ លោក យករដ្ឋមន្ត្រី Yoshihide Suga តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នឹងធ្វើការសម្រេចចិត្តលើកញ្ចប់សេដ្ឋកិច្ចថ្មីមួយ នៅដើមសប្ដាហ៍នេះ ដោយធ្វើការសម្រេចចុងក្រោយលើទំហំរបស់វា។ ថ្លែងនៅក្នុងសន្និសីទកាសែត ដើម្បីបញ្ចប់អង្គប្រជុំរដ្ឋសភា លោក Yoshihide Suga បានមានប្រសាសន៍ថា កញ្ចប់ថ្មីនេះនឹងរួមបញ្ចូលទាំងមូលនិធិ ២ពាន់ពាន់លានយ៉ែន (១៩ពាន់លានដុល្លារ) ដែលមិនធ្លាប់មានពីមុន ដើម្បីលើកកម្ពស់ការបន្សាបកាបូនក្នុងឆ្នាំ២០៥០...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរុស្ស៊ីនិងប្រទេសផលិតប្រេងផ្សេងទៀត បានឈានទៅដល់យល់ព្រមគ្នាមួយក្នុងការ ចាប់ផ្តើមបង្កើនទិន្នផលបូមប្រេង នៅខែក្រោយទោះបីជាការរីករាលដាល នៃជំងឺឆ្លងវីរុសនេះនៅតែបន្តកើនឡើងផ្ទុយពីតម្រូវការក្តី។ អង្គការប្រទេសនាំចេញប្រេងឬហៅកាត់ថា OPEC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាការទប់ស្កាត់ផលិតកម្មដែលមានស្រាប់ នឹងត្រូវបានបន្ធូរបន្ថយបន្តិចចាប់ពីថ្ងៃទី ១ ខែមករាដោយសមាជិកនៃសម្ព័ន្ធភាព OPEC + ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ OPEC បាននិយាយទៀតថា ចាប់ផ្តើមនៅខែមករាឆ្នាំ...
វ៉ាស៊ីនតោន៖ កាសែត Washington Post បានរាយការណ៍ថា នាយកផ្នែកទំនាក់ទំនងនៅសេតវិមាន បច្ចុប្បន្នគឺលោកស្រី Alyssa Farah បានលាឈប់ពីតំណែងហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍នោះបាននិយាយថា លោកស្រី Alyssa Farah បានដាក់លិខិតលាលែងពីតំណែងទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការអស់រយៈពេល...
បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មក្រុមវិស្វកកម្ម និងស្រាវជ្រាវគីមីអ៊ីរ៉ង់មួយ រួមទាំងនាយករបស់ក្រុមនេះផងដែរ ជុំវិញការចោទពីបទ ធ្វើការចូលរួម នៅក្នុងកម្មវិធីអាវុធគីមី របស់ទីក្រុងតេអេរ៉ង់។ ក្រសួងរតនាគារនិងក្រសួងការបរទេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រសួងបានដាក់ទណ្ឌកម្មលើក្រុម និងនាយករបស់ក្រុមនេះ គឺលោក Mehran Babri ក្រោមបទបញ្ជាប្រតិបត្តិឆ្នាំ២០០៥ ដែលបង្កកទ្រព្យសម្បត្តិ...
អាមេរិក ៖ ក្រុមហ៊ុន Virgin Galactic គ្រោងនឹងបើកដំណើរការយាន អវកាស VSS Unity របស់ខ្លួននៅដើម សប្តាហ៍ក្រោយនេះ ហើយនេះគឺជាជើងហោះហើរដំបូង បង្អស់ចាប់តាំងពីមានការរឹតត្បិត ចំពោះមេរោគ Covid-19 ត្រូវបានគេណែនាំនៅក្នុងរដ្ឋ New Mexico បន្ទាប់គ្រោងដឹកអ្នកទេសចរ បង់ប្រាក់ដំបូង ក្នុងគន្លងគោចរនៅឆ្នាំ ២០២១នេះបើយោងតាមការចេញផ្សាយ...
បរទេស ៖ សហភាពអ៊ឺរ៉ុបហៅកាត់ថា EU នៅកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរសុំមួយ ហើយជាផែនការ ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូគ្នា ជាមួយនឹងសហរដ្ឋអាមេរិក ដែលប្លុកអ៊ឺរ៉ុបបានជឿជាក់ថា វាបានរងការខ្ទេចខ្ទាំយ៉ាងខ្លាំង ក្រោមរដ្ឋបាល របស់អាមេរិកបច្ចុប្បន្ន។ ផែនការថ្មីដែល EU ស្នើសុំមានឈ្មោះថា A new EU-US. agenda for...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្សហ្វេសប៊ុក នឹងចាប់ផ្តើមធ្វើការពិនិត្យ និងលប់ចោលនូវព័ត៌មានមិនពិតទាំងឡាយណាដែលពាក់ព័ន្ធ ទៅនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ ។ ប្រភពដដែលបានសរសេរទៀតថា មកដល់ពេលនេះ ក្រុមហ៊ុនកំពុងពន្លឿនផែនការ របស់ខ្លួនដើម្បីអាចហាមប្រាម ទៅលើព័ត៌មានក្លែងក្លាយ ទាំងនោះនៅលើបណ្តាញសង្គមយក្សរបស់ខ្លួនទាំងពីរគឺ Facebook និង Instagram ហើយកិច្ចការងារនេះធ្វើឡើងនៅចំពេល ដែលវ៉ាក់សាំងកូវីដ១៩...
បរទេស ៖ ប្រធានចារកម្មសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានបង្កើនការវាយប្រហារ របស់រដ្ឋបាលលោក ត្រាំ លើទីក្រុងប៉េកាំង ដោយធ្វើការហៅប្រទេសចិន ថាជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាព នៅទូទាំងពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក និងនិយាយថា ចិនផ្តោតលើការត្រួតត្រាពិភពលោក ។ នៅក្នុងអត្ថបទបែបមតិមួយ នៅលើគេហទំព័រកាសែត Wall Street Journal ប្រធានចារកម្មជាតិអាមេរិក...