ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និយាយថានឹងធ្វើការ សម្រេចចិត្តលើកញ្ចប់ សេដ្ឋកិច្ចថ្មី

បរទេស៖ លោក យករដ្ឋមន្ត្រី Yoshihide Suga តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នឹងធ្វើការសម្រេចចិត្តលើកញ្ចប់សេដ្ឋកិច្ចថ្មីមួយ នៅដើមសប្ដាហ៍នេះ ដោយធ្វើការសម្រេចចុងក្រោយលើទំហំរបស់វា។ 

ថ្លែងនៅក្នុងសន្និសីទកាសែត ដើម្បីបញ្ចប់អង្គប្រជុំរដ្ឋសភា លោក Yoshihide Suga បានមានប្រសាសន៍ថា កញ្ចប់ថ្មីនេះនឹងរួមបញ្ចូលទាំងមូលនិធិ ២ពាន់ពាន់លានយ៉ែន (១៩ពាន់លានដុល្លារ) ដែលមិនធ្លាប់មានពីមុន ដើម្បីលើកកម្ពស់ការបន្សាបកាបូនក្នុងឆ្នាំ២០៥០ នៅក្នុងចំណោមវិធានការជាច្រើន ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ពីជម្ងឺកូវីដ១៩។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងប្រាប់ផងដែរថា ប្រទេសជប៉ុននឹងកំណត់ថវិកា១ពាន់ពាន់លានដុល្លារទៀត ដើម្បីលើកកម្ពស់ជំរុញការផ្លាស់ប្តូរដោយឌីជីថល នៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ច៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top