អង់គ្លេស៖ ពពួកដង្កូវដ៏តូចមួយ បានផ្តល់ភស្តុតាង ដល់អ្នកវិទ្យាសាស្ត្រដំបូង ដែលបង្ហាញថា ប្រភេទសត្វអាចសម្របខ្លួន ទៅនឹងអាកាសធាតុ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ សម្រាប់ការរស់នៅលើភពផែនដីយើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកដង្កូវបានសម្របខ្លួន ដើម្បីរស់ក្នុងស្ថានភាពទឹកសមុទ្រខុសៗគ្នា ពោលគឺការអភិវឌ្ឍ នូវការអត់ធ្មត់ថ្មី ចំពោះការថយចុះនៃជាតិប្រៃ ដែលបណ្តាលមកពីភ្លៀងធ្លាក់។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ...
អ៊ីតាលី ៖ ក្រុមតារាវិទូមកពីវិទ្យាស្ថានជាតិ តារាសាស្ត្រ (INAF) នៃប្រទេសអ៊ីតាលីបានរកឃើញប្រហោង ខ្មៅដ៏អស្ចារ្យ ដែលមានកាឡាក់ស៊ីចំនួន ៦បានជាប់គាំង នៅក្នុងបណ្តាញទំនាញផែនដីតិច ជាងមួយពាន់លានឆ្នាំ បន្ទាប់ពីក្រុម Big Bang នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជាតិតារាសាស្ត្រ (INAF) នៃប្រទេសអ៊ីតាលីនិយាយថា នេះជាលើកទីមួយហើយ ដែលក្រុមសិ្ថតក្នុងភាពជិតស្និទ្ធបែបនេះត្រូវបានគេមើលឃើញភ្លាមៗ បន្ទាប់ពីសកលលោកបានចាប់ផ្តើម។...
បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួនទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥ លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថា ឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា...
បរទេស៖ ប្រមុខកងកំលាំងការពារជាតិ ដែលទើបត្រូវបានតែងតាំង គឺលោកឧត្តមសេនីយ៍ Chalermpol Srisawasdi កាលពីថ្ងៃចន្ទ បាននិយាយដោយទទូចថា យោធានឹងមិនចូលរួមក្នុងនយោបាយទេ ហើយរដ្ឋប្រហារយោធាមិនស្ថិត នៅក្នុងគំនិតរបស់ពួកគេទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Chalermpol Srisawasdi បានថ្លែងបែបនេះ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីកាលពីថ្ងៃអង្គារ បានអំពាវនាវដល់សម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅនិង កាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅប្រទេសចិន ដើម្បីឆ្លើយតបនឹងប្រតិបត្តិការ យោធារបស់ប្រទេសនេះ នៅសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ លោកឧត្តមសេនីយ Won In-choul ប្រធានអគ្គសេនាធិការចំរុះថ្មី (JCS) បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីសហរដ្ឋអាមេរិកលោក Mark Milley នៅថ្ងៃអង្គារនេះ និងបានប្តេជ្ញាពង្រឹងជំហរការពារ រួមដោយផ្អែកលើសម្ព័ន្ធមិត្តយោធា។ ការហៅតាមទូរស័ព្ទបានកត់សម្គាល់ នូវកិច្ចពិភាក្សាលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពីលោក Won In-choul ឡើងកាន់អំណាចប្រហែលជា ២ សប្តាហ៍មុន។ ប្រធាន...
បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានយល់ព្រមឱ្យមានការ ដាក់ពង្រាយមីស៊ីល Shaurya ដោយបាញ់ពីលើដី ផលិតនៅក្នុងស្រុក ចំពេលមានភាពតានតឹង តាមព្រំដែនជាមួយប្រទេសចិន នៅលើបន្ទាត់ត្រួតពិនិត្យជាក់ស្តែងនៅតំបន់ Ladakh។ នេះបើយោងតាមកាសែត Hindustan Times។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាំជ្រួចមីស៊ីលដែលត្រូវបានគេស្គាល់ថា ជាប្រព័ន្ធ...
វ៉ាស៊ីនតោន៖ ចាប់តាំងពីលោកដូណាល់ត្រាំ ត្រូវបានអនុញ្ញាតឱ្យចូលព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃទី០២ ខែតុលា មានសារផ្ទុយគ្នា ជាច្រើនអំពីស្ថានភាពសុខភាព របស់លោកប្រធានាធិបតី និងបានធ្វើឲ្យអាមេរិក ប្រឈមនឹងវិបត្តិរដ្ឋធម្មនុញ្ញ។ ខណៈដែលវេជ្ជបណ្ឌិត របស់លោកគឺលោក Sean Conley បានផ្តល់នូវសុទិដ្ឋិនិយមមួយ និងលោក Mark Meadows ប្រធានបុគ្គលិករបស់ប្រធានាធិបតី...
ទីក្រុងវ៉ាស៊ីនតោន ៖ មន្រ្តីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សត្វឳម៉ាល់ពិឃាត “ស្នែងឃាតកម្ម” ដំបូងត្រូវបានចាប់ខ្លួននៅក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកស្រុកបានជូនដំណឹង ដល់មន្ត្រីចំពោះការមើលឃើញសត្វថ្មីចំនួន៣ក្បាល មានន័យថា ពួកវាមានសំបុកនៅក្នុងតំបន់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ត្រូវបានគេស្គាល់ជាផ្លូវការថា ជាសត្វឳម៉ាល់ពិឃាត ឬសត្វស្នែងយក្សនៅអាស៊ី គឺជាសត្វល្អិតថ្មីចំនួន៣ក្បាល ត្រូវបានប្រទះឃើញដោយអ្នក ស្រុកនៅក្បែរទីក្រុង Blaine នៅភាគឥសាននៃតំបន់ Whatcom...
បរទេស ៖ មកដល់ឆ្នាំ២០២០នេះ គឺមានរយៈពេលជិតពីរ ទសវត្សមកហើយ ដែល សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងរបបតាលីបង់ បាននឹងកំពុងគ្រប់គ្រងប្រទេស អាហ្វហ្គានីស្ថានហើយក៏ជាពេល ដែលវាបានចាប់ផ្តើម ក្លាយជាសង្រ្គាមយូរបំផុតមិនធ្លាប់មានរបស់អាមេរិក។ រំលឹកឡើងវិញដែរថា ការលុកលុយដំបូង របស់អាមេរិកបាន កើតឡើងបន្ទាប់ពីការ វាយប្រហារ ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០០១...