ព័ត៌មានអន្តរជាតិ

យន្តហោះអ៊ីរ៉ង់ ដែលដឹកអាវុធឲ្យស៊ីរី បានធ្វើដំណើរមកដល់ ប្រទេសវេណេស៊ុយអេឡា

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញ យន្តហោះរបស់អ៊ីរ៉ង់ដែលគ្រប់គ្រង ដោយក្រុមហ៊ុនមួយ ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិកពីបទ ដឹកអាវុធទៅឲ្យស៊ីរីបានចុះចត នៅប្រទេសវេណេស៊ុយអេឡាហើយ នេះបើយោងតាមសមាជិកសភា វេណេស៊ុយអេឡា និងទិន្នន័យតាមដានការហោះហើរ។

យន្តហោះប្រភេទ EP-FAB 747 ដែលគ្រប់គ្រងដោយក្រុមហ៊ុន Qeshm Fars Air របស់អ៊ីរ៉ង់បានចុះចតនៅពេលដែល ទំនាក់ទំនងពាណិជ្ជកម្មកាន់តែ ជិតស្និទ្ធរវាងសមាជិក OPEC
ទាំងពីរនេះជាពិសេសឧស្សាហកម្ម ប្រេងរបស់គេកំពុងស្ថិតក្រោម ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកយ៉ាងតឹងរឹង ហើយទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះគេនៅមិនទាន់ ដឹងច្បាស់ទេថា អ្វីដែលយន្តហោះនោះ
បានដឹកទៅកាន់វេណេស៊ុយអេឡា។

គួរឲ្យដឹងដែរថា យន្ដហោះបានចុះចត នៅអាកាសយានដ្ឋាន Maiquetia នារដ្ឋធានី Caracas ពេលរសៀលនេះបើយោងតាម ការបង្ហោះលើបណ្តាញសង្គម Twitter របស់លោក
Jose Manuel Olivares សមាជិកសភាដែលតំណាង ឱ្យរដ្ឋជាប់នឹងសមុទ្រ Vargas៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top