បរទេស ៖ នៅថ្ងៃអង្គារនេះ នាទីក្រុងតូក្យូរដ្ឋមន្រ្តីការបរទេស ដែលមានប្រភពមកពីប្រទេសឥណ្ឌូ – ប៉ាស៊ីហ្វិក ចំនួនបួនឬត្រូវបានគេស្គាល់ថា ជាក្រុម Quad បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីការបង្កើន ការចូលរួម របស់ពួកគេនៅក្នុងគំនិតផ្តួចផ្តើមថ្នាក់ តំបន់មួយ ដែលមានឈ្មោះថា“ សេរីនិងបើកចំហឥណ្ឌូ – ប៉ាស៊ីហ្វិក” ក្នុងគោលបំណងប្រឆាំង នឹងការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន។...
បរទេស ៖ នៅសប្តាហ៍នេះ ក្រុមអ្នកជាតិ និយមបាននាំគ្នាធ្វើការរិះគន់ រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយអះអាងថា មានករណីកើតឡើងនូវការបន្លំ នៅក្នុងការបោះឆ្នោត កាលពីខែមេសារបស់ប្រទេស ដោយបានថែមទាំងចង្អុលបង្ហាញ ពីអ្វីដែលពួកគេនិយាយថា ជាភស្តុតាងថ្មីក្នុងទម្រង់ នៃការលួចបន្លំបែបអេឡិចត្រូនិក និងការប្រើប្រាស់អ៊ីមែល ដើម្បីបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សកាន់អំណាចដើម្បីបានឈ្នះឆ្នោតលើកនេះ។ នៅក្នុងនោះផងដែរ ក្រុមនេះ ក៏បានលើកឡើងដែរថា គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានឈ្នះឆ្នោតនៅក្នុងសភាពជាតិ...
បរទេស ៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យោធា របស់កោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានចេញយន្តហោះ ដើម្បីស្ទាក់ដំណើរយន្តហោះចិន លើសចំនួនពីរដងច្រើនជាងឆ្នាំមិញ និងបានពិពណ៌នាថា តៃវ៉ាន់កំពុងតែប្រឈមមុខនឹងភាពលំបាក ផ្នែកសន្តិសុខធ្ងន់ធ្ងរពីប្រទេសចិន ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០...
វ៉ាស៊ីនតោន ៖ ទួរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចាកចេញពីមន្ទីរពេទ្យ ដែលជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ និងបានជិះលើឧទ្ធម្ភាគចក្រមួយគ្រឿង ឆ្ពោះទៅកាន់សេតវិមានវិញ ក្រោយពីបានឆ្លងជំងឺ និងឈានដល់ពេលធ្វើយុទ្ធនាការ ក្នុងរយៈពេល០៤សប្តាហ៍មុន...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យយុទ្ធនាការបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅតែគ្រោងនឹងចូលរួម ក្នុងកិច្ចតស៊ូមតិ ប្រធានាធិបតីបន្ទាប់ជាមួយនឹងលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនៅទីក្រុង Miami រដ្ឋ Florida នៅខែក្រោយនេះ។ ប្រធានផ្នែកទំនាក់ទំនងរបស់លោក ត្រាំ ឆ្នាំ២០២០ គឺលោក Tim Murtaugh...
ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ប្រភេទសត្វចិញ្ចឹមរាប់សិបក្បាល ដែលនៅជិតស្និទ្ធជាប្រចាំថ្ងៃជាមួយមនុស្សងាយ នឹងឆ្លងមេរោគ COVID-19 បំផុត ដោយសារតែដើមដំបូងឡើយមេរោគ ប្រភេទនេះបានឆ្លងពីសត្វទៅ មនុស្សនៅទីក្រុងវ៉ូហាន ប្រទេសចិននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វចិញ្ចឹមសរុបចំនួន១៨ ប្រភេទត្រូវបានគេកំណត់ អត្តសញ្ញាណថា ងាយរងគ្រោះដោយសារជំងឺ SARS-CoV-2 ដែលជាវីរុសដូចគ្នាបណ្តាល ឲ្យឆ្លងមេរោគ Covid-19 ឆ្លងលើមនុស្ស ខណៈវាត្រូវបានគេស្គាល់ថា...
ស៊ុយអែត៖ ការសិក្សាមួយ របស់ក្រុមអ្នកស្រាវជ្រាវ រកឃើញថា សម្រាប់មនុស្សជាតិ ដែលមានហ្សែនមនុស្សសម័យបុរាណ “Neanderthal” អាចធ្វើឲ្យពួកគេ ប្រឈមមុខនឹងការឆ្លងមេរោគធ្ងន់ធ្ងរ ព្រោះប្រភេទហ្សែន ដែលទទួលបាន ពីមនុស្សផុតពូជរស់នៅកាល ៤០,០០០ទៅ៤០០,០០០ ឆ្នាំមុន អាចធ្វើឲ្យមនុស្ស ងាយនឹងទទួលរងគ្រោះ ដោយមេរោគ Covid-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការបម្រែបម្រួលហ្សែននេះ...
ឈីកាហ្គោ ៖ អ្នកស្រាវជ្រាវអះអាងថា ត្រីឆ្លាម Megalodon គឺជាពិឃាតសមុទ្រ ដ៏ធំបំផុត និងគួរឲ្យខ្លាចនោះប្រហែល ជាមានការធំធាត់យ៉ាងរហ័ស ដែលប្រវែងរហូត ដល់ជាង១៥ម៉ែត្រឯណោះ ដោយសារសត្វសមុទ្រមួយនេះស៊ីស្បូនកាលពីរាប់លានឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បើយោងតាមក្រុមមក ពីសាកលវិទ្យាល័យ DePaul បាននិយាយថា ប្រភេទត្រីឆ្លាមដែលផុតពូជ បានរស់នៅជាង ៣,៦ លានឆ្នាំមុនប្រហែលជាមានប្រវែង...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការជំរុញទូទាំងប្រទេសដើម្បីជំរុញសេដ្ឋកិច្ច ដែលខ្សោយមុនពេលសមាជគណបក្ស សំខាន់ៗនៅក្នុងខែមករា ដើមឆ្នាំក្រោយនេះ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចហើយ បានកើតឡើងនៅពេលដែលជំងឺកូវីដ-១៩ រាតត្បាត និងទឹកជំនន់ថ្មីៗនេះ បានបន្ថែមសម្ពាធបន្ថែមទៀត ទៅលើសេដ្ឋកិច្ច របស់ប្រទេសឯកោមួយនេះ។ ការកេណ្ឌប្រមូលផ្តុំដ៏ធំដោយបង្ខំ ដែលរួមបញ្ចូលទាំងម៉ោង...
ទីក្រុងឡុង ៖ ការសិក្សាសកល បានបង្ហាញថា ការរំលោភបំពានតាមប្រព័ន្ធអ៊ីនធើណេត កំពុងជំរុញឲ្យក្មេងស្រីឈប់ប្រើប្រព័ន្ធផ្សព្វផ្សាយ សង្គមរួមមានFacebook Instagram និង Twitter ដោយសារមានការ យាយីជិត ៦០ ភាគរយឯណោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការស្ទង់មតិរបស់ក្រុមសិទ្ធិកុមារ Plan International បានបង្ហាញថា ក្មេងស្រី និងយុវនារីម្នាក់...