បរទេស៖ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅមូលដ្ឋានយោធា Camp Kinser កោះអូគីណាវ៉ា ប្រទេសជប៉ុន កំពុងតែធ្វើការត្រួតពិនិត្យតាមបែបបច្ចេកទេស ចំពោះឧបករណ៍កងវរសេនាតូច ផែ្នកជួសជុលលេខ៣។ ក្រុមដឹកជញ្ជូនកងកម្លាំងម៉ារីនលេខ៣ របស់កងវរសេនាតូច ដែលផ្នែកមួយរបស់ទីបញ្ជាការផ្នែកថែទាំ ជួសជុលនាវាចម្បាំងកងកម្លាំងម៉ារីន បានចាកចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងរដ្ឋហ្សកហ្ស៊ី កាលពីខែតុលា ហើយធ្វើដំណើរមកកោះអូគីណាវ៉ា ដើម្បីធ្វើតេស្តក្រិតតាមខ្នាត...
បរទេស៖ សហសមយុទ្ធ Keen Sword 21 ជាសមយុទ្ធយោធារយៈពេល១១ថ្ងៃ ដែលមានកងទ័ពអាមេរិកចំនួន៩.០០០នាក់ និងកងកម្លាំងស្វ័យការពារជប៉ុនចំនួន៣៧.០០០នាក់ ចូលរួមនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេប្រកាសពីថាបានទទួលជោគជ័យ នៅពេលបញ្ចប់។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងពិធីបញ្ចប់សមយុទ្ធនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឧត្តមសេនីយ៍ Kevin Schneider ជាមេបញ្ជាការកងកម្លាំងនៅជប៉ុនរបស់អាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធ Keen Sword...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័របានវាយប្រហារតំបន់ដែនកោះបន្ទុះភ្នំភ្លើងនៅក្នុងប្រទេសជប៉ុន ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ បានកើតឡើងនៅលើដែនកោះបន្ទុះភ្នំភ្លើង ដែលជាតំបន់មួយនៅក្នុងប្រទេសជប៉ុន នៅវេលាម៉ោង០១និង១០នាទីព្រឹក ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី មានជម្រៅ១៧,៧៦គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២៥.៦៨៩៣ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤៣.៦២៧៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃសុក្របានពន្យាពេលកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាទូទៅ ស្តីពីការតែងតាំងអគ្គនាយកដែលគ្រោងធ្វើនៅថ្ងៃទី០៩ ខែវិច្ឆិកាដោយលើកយកមូលហេតុរួមមាន“ ស្ថានភាពសុខភាព និងព្រឹត្តិការណ៍បច្ចុប្បន្ន” ។ ប្រធានក្រុមប្រឹក្សាទូទៅលោក David Walker នៃប្រទេសនូវែលសេឡង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ថា សម្រាប់ហេតុផលរួមទាំងស្ថានភាពសុខភាព និងព្រឹត្តិការណ៍បច្ចុប្បន្នគណៈប្រតិភូនឹងមិនស្ថិតក្នុងទីតាំង ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការនៅថ្ងៃទី០៩ ខែវិច្ឆិកា” នៃ សមាជិកទាំងអស់។ លោកបានបន្ថែមថា“ ដូច្នេះខ្ញុំនឹងពន្យារពេលកិច្ចប្រជុំនេះរហូតដល់មានការជូនដំណឹងបន្ថែមទៀតក្នុងអំឡុងពេលណា...
បរទេស ៖ ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ទើបត្រូវបានបញ្ជូនទៅដល់មូលដ្ឋាន កងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី នេះបើយោងតាមសេចក្តីប្រកាសមួយ ពីកងកម្លាំងទ័ពជើង អាកាសរបស់អាមេរិក ។ ឧទ្ធម្ភាគចក្រយោធាទាំងនោះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង...
ស៊ុយអែត ៖ អ្នកជំនាញបាននិយាយថា ការសម្រេចចិត្ត របស់ប្រទេសស៊ុយអែត ក្នុងការហាមឃាត់ក្រុមហ៊ុន ទូរគមនាគមន៍យក្សចិន Huawei និង ZTE ពីការដេញថ្លៃ 5G ដែលបានគ្រោងទុក គឺគ្មានមូលដ្ឋាន និងធ្វើឲ្យខូចដល់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាពិភពលោក ហើយនឹងពន្យារពេល ការដាក់ពង្រាយបណ្តាញ 5G នៅក្នុងទីផ្សារក្នុងស្រុក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។...
ចិន ៖ អ្នកទេសចរអាចទទួល បាននូវអារម្មណ៍រីករាយ នៃភាពជឿនលឿន ផ្នែកបច្ចេកវិទ្យា នៅឧទ្យានWuzhen People នៅ Wuzhen ដែលជាទីតាំងអចិន្រ្តៃយ៍ នៃសន្និសីទអ៊ីនធើណេតពិភពលោក (WIC) នៅតំបនTongxiang នៃ Jiaxing ខេត្ត Zhejiang ប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។...
កូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានបង្ហាញ នូវស្មាតហ្វូនទំនើបចុងក្រោយ បង្អស់ W21 5G តាមរយៈការចាប់ដៃគូ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ដ៏ធំ របស់ប្រទេសចិន ក្នុងគោលបំណង ដើម្បីទទួលបានចំណែកទីផ្សារ ស្មាតហ្វូនធំបំផុត របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។...
តូក្យូ ៖ រដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ លោក Taro Aso បានមានប្រសាសន៍ថា ប្រទេសជប៉ុន នឹងបើកការិយាល័យគាំទ្រ និយាយភាសាអង់គ្លេស សម្រាប់ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស ដែលកំពុងរកស៊ីក្នុងប្រទេសនេះ នាខែមករាខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលប្រទេសជប៉ុន បានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទាក់ទាញអ្នកជំនាញបរទេស...
តូក្យូ ៖ ក្រុមហ៊ុន Honda Motor Co បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើង ២៣ ភាគរយ នៅក្នុងត្រីមាសចុងក្រោយនេះ ទោះបីជាមានការរីករាលដាល នៃមេរោគCOVID-19 ដែលបានធ្វើ=jy ប៉ះពាល់ដល់អាជីវកម្មនៅជុំវិញពិភពលោក ក៏ដោយយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Honda បាននិយាយថា ប្រាក់ចំណេញរបស់ខ្លួន នៅខែកក្កដា...