សិល្បៈ និង កម្សាន្ត

នាង Jennie សមាជិកក្រុម BLACKPINK រងការរិះគន់យ៉ាងខ្លាំង ចំពោះការស្លៀកពាក់ឈុត អាវទ្រនាប់របស់នាង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម BLACKPINK ត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ហាញវត្តមានរបស់នាង ជាមួយឈុតអាវទ្រនាប់ថ្មីលើបណ្តាញសង្គម បន្ទាប់ពីការសម្តែងថ្មីៗនេះ ។

ថ្មីៗនេះនាង Jennie បានឡើងឆាក នៅពិធីបុណ្យ Lollapalooza Chicago Festival 2026 ជាកន្លែងដែលនាងបានសម្តែងបទ ចម្រៀងជាច្រើនដែលបានចេញ ផ្សាយរួចហើយ រួមជាមួយនឹងបទចម្រៀងថ្មីៗ។ នេះជាលើកដំបូងដែលតារារូបនេះបានសម្តែងនៅពិធីបុណ្យនេះ ហើយនាងក៏ជាតារាដែលលេចធ្លោផងដែរ ។

តារារូបនេះបានឡើងឆាកដោយស្លៀកឈុតប៊ីគីនី អាវធំ និងខោវែង បន្ទាប់មកបានផ្លាស់ប្តូរសម្លៀកបំពាក់បន្តិចបន្តួច។ មានពេលមួយ តារារូបនេះបានស្លៀកអាវក្រៅស្តើងៗពីលើខោខ្លីរបស់នាង ដែលក្រោយមកត្រូវបានដោះចេញនៅក្នុងកម្មវិធី។

អ្នកគាំទ្រជាច្រើនចូលចិត្តរូបរាងរបស់នាង Jennie ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះរូបរាងរបស់នាង ។ វីដេអូរបស់តារារូបនេះកំពុងរាំ មនុស្សជាច្រើនបានធ្វើអត្ថាធិប្បាយអវិជ្ជមានអំពីរូបរាងរបស់នាង ដោយវាយប្រហាររូបរាងរបស់នាង។ ទោះបីជាមានសំឡេងអវិជ្ជមានក៏ដោយ អ្នកគាំទ្រនៅតែបន្តសរសើរសម្រស់របស់នាង Jennie ក្នុងទ្រង់ទ្រាយធំ៕

Most Popular

To Top