រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានបង្ហាញស្ថិតិផ្លូវការឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលី កើនឡើងលើសពី១លាននាក់ ។ មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រមាណ៣២.៩៦១នាក់ ត្រូវបានចុះ ក្នុងបញ្ជីប្រចាំថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសកើនឡើងដល់១.០២៨.៤២៤នាក់ ។ ក្នុងចំណោមករណីថ្មីប្រចាំថ្ងៃ មានប្រមាណ ២៣.២៤៨នាក់ ត្រូវបានចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺថ្មី និងសរុបតួលេខនៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស ដូច្នេះធ្វើឲ្យកើ់នឡើ់ងដល់៦១៣.៣៥៨នាក់...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ នៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក Kang Min-seok បាននិយាយក្នុងសន្និសីទកាសែតមួយថា លោក មូន និងលោក បៃដិន បាននិយាយគ្នាអស់រយៈពេល១៤នាទី...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសម៉ិកស៊ិក បានរាយការណ៍កាលពីថ្ងៃពុធថា មានករណីឆ្លងបន្ថែមទៀតនៃជំងឺកូវីដ១៩ចំនួន៧.៦៤៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៨៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងដល់៩៨៦.១៧៧នាក់ ដែលបានរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៩៦.៤៣០នាក់ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ម៉ិកស៊ិក ជាប្រទេសជាប់លំដាប់លេខ៤...
អាមេរិក៖រូបថត Selfie ថតដោយលោក Buzz Aldrin និងរូបភាពតែមួយគត់របស់លោក Neil Armstrong នៅលើផ្ទៃភពព្រះច័ន្ទកាលឆ្នាំ ១៩៦៩ ស្ថិតក្នុងចំណោមរូបថតចំនួន ២,០០០ សន្លឹករបស់អង្គការអវាកាសណាសាដាក់ដេញថ្លៃនៅ Christie ជាផ្លូវការនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបថតដ៏កម្រនេះគឺជាផ្នែកមួយនៃការប្រមូលរូបថតដ៏ល្បីល្បាញជាង ២,៤០០សន្លឹកដែលមានឈ្មោះថា Voyage To Another World ត្រៀមសម្រាប់ការដេញថ្លៃតាមអ៊ីនធើណេតរៀបចំឡើងដោយ...
តូក្យូ ៖ ក្រុមមេធាវីការពារក្តី សម្រាប់អតីត នាយកប្រតិបត្តិ ក្រុមហ៊ុន Nissan លោក Greg Kelly បានចាប់ផ្តើមសាកសួរសាក្សី អយ្យការសំខាន់មួយ នៅក្នុងតុលាការទីក្រុងតូក្យូ នៅសប្តាហ៍នេះ ដោយស្វែងរកការចោទប្រកាន់ ពីការមិនរាយការណ៍ អំពីប្រាក់ចំណូល របស់ប្រធាន លោក Carlos Ghosn ត្រូវបានអ្នកដទៃលើកឡើងនៅក្រុមហ៊ុនផលិត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីបោះឆ្នោតជាន់ខ្ពស់ របស់រដ្ឋបានថ្លែងកាលពីថ្ងៃពុធថា រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ វិច្ឆិកា ដោយផ្ទាល់ដៃនឹងអាចបញ្ចប់ រហូតដល់ថ្ងៃទី២០ វិច្ឆិកាខាងមុខ ។ គេបានដឹងថា...
បរទេស ៖ មេដឹកនាំរបស់ពួកហេស៍ប៊ូឡា លោក Sayyed Hassan Nasrallah បាននិយាយ នៅថ្ងៃពុធម្សិលមិញនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិកដែលដាក់លើសម្ពន្ធមិត្ត លោក Gebran Bassil ដែលជាអ្នកនយោបាយគ្រីស្ទានលីបង់ ដ៏មានឥទ្ធិពលមួយរូប គឺមានគោលបំណងដាក់សម្ពាធ ផ្នែកនយោបាយ។ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅលោក Bassil ដែលជាកូនប្រសារ...
ហុងកុង៖ សមាជិកសភាគាំទ្រ លទ្ធិប្រជាធិបតេយ្យហុងកុង បានឲ្យដឹងថា ពួកគេទាំងអស់គ្នានឹងលាលែងតំណែង ដើម្បីជាការតវ៉ាប្រឆាំង នឹងការបណ្តេញសហសេវិក របស់ពួកគេ ចំនួន ៤ នាក់ ដោយអាជ្ញាធរ ដែលគាំទ្រទីក្រុងប៉េកាំង។ អ្នកទាំង ៤ ត្រូវបានគេដកសិទ្ធិស្រប នឹងដំណោះស្រាយ ដែលបានអនុម័តកាលពីព្រឹកមិញ ដោយសភាចិនបដែលផ្តល់សិទ្ធិអំណាច ដល់រដ្ឋាភិបាល ក្នុងតំបន់ ដើម្បីបណ្តេញអ្នកនយោបាយណាម្នាក់...
វ៉ាស៊ីនតោន៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៦០ គ្រាប់បដែលអាចគំរាមកំហែង ដល់ស្ថេរភាពក្នុងតំបន់ នេះបើយោងតាមការប៉ាន់ស្មានថ្មីៗនេះដោយវិទ្យាស្ថានស្រាវជ្រាវ ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ការពារជាតិ សហរដ្ឋអាមេរិក។ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍ វាយតម្លៃយុទ្ធសាស្ត្រឆ្នាំ ២០២០ របស់ខ្លួនថា កូរ៉េខាងជើងត្រូវបានសន្មតថាមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១៥ ទៅ ៦០ និងមីស៊ីលផ្លោងប្រមាណ ៦៥០...
វីយ៉េន៖ អង្គការប្រទេសនាំប្រេងចេញ (OPEC) បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន ចំពោះតម្រូវការប្រេងពិភពលោក សម្រាប់ឆ្នាំ២០២០ ដោយព្យាករណ៍ថា នឹងមានការធ្លាក់ចុះ ៩,៨ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងមួយឆ្នាំៗ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ក្រុមអ្នកផលិតប្រេង បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេងពិភពលោក នៅឆ្នាំនេះចំនួន ០,៣ លានបារ៉ែលក្នុងមួយថ្ងៃ ដោយលើកឡើងពី“ តម្រូវការខ្សោយជាងការរំពឹងទុក” នៅក្នុងអង្គការសហប្រតិបត្ដិការ...