តូក្យូ៖ នាយកប្រតិបត្តិ របស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុន Fujitsu Ltd ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធជួញដូរភាគហ៊ុន នៅទីក្រុងតូក្យូ នៅតែកំពុងស៊ើបអង្កេតមូលហេតុ បណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី ដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បញ្ហាផ្នែករឹង បានធ្វើឲ្យការជួញដូរ នៅក្នុងទីផ្សារភាគហ៊ុនធំលំដាប់ទី៣ របស់ពិភពលោក សម្រាប់សម័យប្រជុំទាំងមូល កាលពីសប្តាហ៍មុន ដោយសាកល្បងភាពជឿជាក់...
តូក្យូ ៖ បើតាមការចុះផ្សាយ របស់សារព័ត៌មាន Nikkei financial dailyថា ក្រុមហ៊ុនផលិតរថយន្តធំបំផុតពីរ របស់ជប៉ុនគឺ Toyota និងNissan នឹងស្នើសុំឲ្យចក្រភពអង់គ្លេស សងប្រាក់ពួកគេវិញ សម្រាប់ការគិតថ្លៃពន្ធបន្ថែម ដែលកើតឡើង ប្រសិនបើរដ្ឋាភិបាលអង់គ្លេស ខកខានមិនបានឈាន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit ជាមួយសហភាពអឺរ៉ុប យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ...
សិង្ហបុរី៖ អ្នកវិភាគចិនមកពីក្រុមហ៊ុន Fitch Solutions បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសចិន មានគោលការណ៍ផ្ទុយគ្នា ហើយនឹងឈានទៅរក“ សង្គ្រាមត្រជាក់ថ្មី” នៅក្នុងទសវត្សខាងមុខ ដែលតម្រូវឲ្យប្រទេសនានា សម្រេចចិត្ដជ្រើសរើសភាគីណាមួយពិតប្រាកដ ។ តាមរយៈសង្គ្រាមត្រជាក់ថ្មី លោក Darren Tay បានលើកឡើងថា “ខ្ញុំចង់និយាយអំពីការតស៊ូខាងសេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជាដែលអាចឈានទៅរកការធ្វើបដិវត្តផ្នែកធំៗ...
បរទេស ៖ មន្ត្រីការទូតមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបគ្នានៅទីក្រុងហែលស៊ីងហ្គី ដើម្បីពិភាក្សាគ្នាអំពីការផ្លាស់ប្តូរមួយ សម្រាប់ដែនកំណត់អាវុធយុទ្ធសាស្ត្រ ដែលនឹងផុតកំណត់ នៅក្នុងខែកុម្ភៈឆ្នាំក្រោយ ។ ប្រធានមន្ត្រីចរចាអាវុធសហរដ្ឋអាមេរិក លោក Marshall Billingslea បានជួបគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Ryabkov។ លោកទាំងពីរធ្លាប់បានជួបគ្នា...
បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងរចនាអភិវឌ្ឍ ផលិតយន្តហោះយោធា ដោយរួមទាំងយន្តហោះគ្មានមនុស្សបើកផង នៅក្នុងប្រទេសអូស្ត្រាលី ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនធ្វើបែបនេះ នៅក្រៅទឹកដីសហរដ្ឋអាមេរិក ។ តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០...
បរទេស៖ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមទាំង កូនប្រុសនិងប្អូនស្រីរបស់លោក គ្រោងនឹងចាក់វ៉ាក់សាំងរបស់រុស្ស៊ីឈ្មោះ Sputnik V ការពារមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក ម៉ាឌូរ៉ូ នៅលើធ្វីតធ័រថា កូនប្រុសរបស់លោក...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញមីស៊ីលបាញ់ចេញពីនាវាមុជទឹក របស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលរបបកុម្មុយនិស្តកូរ៉េខាងជើង ត្រៀមរៀបចំពិធីអបអរគម្រប់ខួបលើកទី៧៥ នៃគណបក្សពលករកូរ៉េ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់បក្សពលករកូរ៉េ មានឈ្មោះ Rodong Sinmun បាននិយាយប្រាប់នៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានទទួលជោគជ័យ ក្នុងការពង្រីកវិសាលភាព ចម្ងាយវាយប្រហាររបស់មីស៊ីល...
បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា មួយក្នុងតំបន់ Nagorno-Karabakh ស្របពេលដែលចំនួន ការស្លាប់សរុប កំពុងតែកើនឡើង ក្នុងអំឡុងការប្រយុទ្ធគ្នា ក្នុងតំបន់ដាច់ស្រាលមួយ នៅតំបន់ South Caucasus ។ ក្នុងអំឡុងធ្វើទស្សនកិច្ចប្រទេសតួកគី លោក Jens...
បរទេស៖ ច្បាប់ថ្មី តាមសេចក្តីរាយការណ៍ ត្រូវបានគេណែនាំនៅក្នុង រដ្ឋសភាសហរដ្ឋអាមេរិក ដែលមានសារៈសំខាន់ជាខ្លាំង ក្នុងការធានាដល់ភាពទំនើប ផ្នែកយោធាប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល លើសប្រទេសនៅតំបន់ មជ្ឈិមបូព៌ានានា។ សេចក្តីព្រាងច្បាប់ ដែលដឹកនាំដោយតំណាងរាស្ត្រ លោក Brad Schneider នោះ ស្នើឲ្យមានការប្តេជ្ញាមួយ ចំពោះភាពទំនើបផ្នែកយោធា ប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល ដែលជាការសន្យាតាមផ្លូវច្បាប់មួយ...
បរទេស៖ នៅថ្ងៃចន្ទសារព័ត៌មានបរទេស បានចេញផ្សាយថា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានធ្វើការលើកឡើងថាវត្តមាន នៃកងទ័ពជើងទឹកនិងអាកាស របស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក នឹងអាចជួយទប់ទល់ទៅនឹងឥទ្ធិពល របស់មហាអំណាចលោកខាងលិច នៅក្នុងតំបន់នេះហើយ លោកជឿជាក់ថាពេលនេះ ការប្រយុទ្ធដើម្បីបង្ក្រាប ក្រុមបះបោរកំពុងធ្លាក់ចុះ។ នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍របស់ ក្រសួងការពារជាតិរុស្ស៊ី Zvezda នៅចំថ្ងៃគម្រប់ខួប ៥ ឆ្នាំនៃអន្តរាគមន៍របស់ក្រុងម៉ូស្គូ...