បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា កងកម្លាំងយោធាសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Valiant Shield 2020 នៅមហាសមុទ្រប៉ាស៊ីហ្វិក មានរួមបញ្ចូល ទាំងការហាត់សមបាញ់មីស៊ីល Tomahawk ធ្វើឡើងដោយនាវា USS Antietam។ នាវាសមត្ថភាពមីស៊ីល ដែលជាផ្នែកមួយ នៃក្រុមវាយប្រហារដឹកនាំ ដោយនាវាផ្ទុកយន្តហោះ USS Ronald...
បរទេស ៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ តៃវ៉ាន់បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ការឆ្លើយតប ដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ...
អាមេរិក ៖ តាមការសិក្សា របស់អង្គការណាសាព្រមានថា ប្រសិនបើការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តក្នុងល្បឿនបច្ចុប្បន្ននោះ ផ្ទាំងទឹកកកដ៏ធំនៃGreenland និងអង់តាក់ទិកនឹងបន្តរលាយ ហើយអាចបណ្តាលឲ្យកម្ពស់ទឹកសមុទ្រឡើង ដល់៣៨ស.មនៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ គម្រោងអន្តរជាតិមួយ ដែលមានអ្នកជំនាញជាង ៦០ នាក់បានគណនា ពីរបៀបមហន្តរាយផ្ទាំងទឹកកក Greenland និងអង់តាក់ទិកអាច ស្ថិតនៅលើមហាសមុទ្រពិភពលោក។ វាបានបង្ហាញថា ផ្ទាំងទឹកកកដ៏ធំ...
បរទេស ៖ កញ្ចប់ថវិកាការពារជាតិ របស់ប្រទេសជប៉ុន សម្រាប់ឆ្នាំក្រោយនេះ គឺស្វះស្វែងឲ្យមានចំនួន ដល់ទៅ៥១,៦ពាន់លានដុល្លារអាមេរិក និងរួមបញ្ចូលទាំងផែនការកសាងអង្គភាព សង្គ្រាមអេឡិកត្រូនិកមួយ សម្រាប់ធ្វើការត្រួតពិនិត្យប្រឆាំង នឹងប្រទេសចិន ។ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កញ្ចប់ថវិកាយោធារបស់ទីក្រុងតូក្យូ ដែលបានកើនឡើងជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៩ឆ្នាំចុងក្រោយ នៅក្នុងអំឡុងអាណត្តិកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូអាបេ គឺកំពុងតែកើនឡើង១,៦៣ភាគរយ...
បរទេស ៖ ប្រទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Elliott Abrams តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភ អំពីកិច្ចសហការគ្នា របស់ប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើអ្វីក៏ដោយដែលខ្លួនអាច ដើម្បីទប់ស្កាត់ ។ លោក កំពុងតែឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មានមួយថា តើសហរដ្ឋអាមេរិក...
បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាពឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។ លោក Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជន នានានោះទេ”។ លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូ ឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់...
ប៉ារីស៖ ការចេញលក់ ឧបករណ៍ហ្គេមជំនាន់ទី៩ របស់ Sony and Microsoft គ្រោងនឹងដាក់លក់ជាមួយអតិថិជន ដែលស្វែងរកការកម្សាន្ត ក្នុងអំឡុងពេលមានការរីករាលដាល នៃមេរោគCOVID-19 ប៉ុន្តែវាក៏អាចជាបទចម្រៀង របស់ពួកគេទៅវិញ នៅពេលទម្លាប់របស់អ្នកលេងហ្គេម ត្រូវផ្លាស់ប្តូរ? នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនទាំង២ បានស្រពេចស្រពិលព័ត៌មាន អស់រយៈពេលជាច្រើនខែអំពី PlayStation 5...
វ៉ាស៊ីនតោន៖ ប្រេសិតសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីកិច្ចសហប្រតិបត្តិការ ដែលអាចកើតមានរវាងកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្នុងពាណិជ្ជកម្ម និងការអភិវឌ្ឍអាវុធ ហើយនឹងធ្វើអ្វីៗ ដែលអាចធ្វើបានដើម្បីការពារវា។ ការលើកឡើងរបស់លោក Elliott Abrams ប្រេសិតអាមេរិកប្រចាំអ៊ីរ៉ង់ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបញ្ជា ឲ្យបន្តការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនទទួលបានទិញក្រុមហ៊ុន ZeniMax Media ក្នុងតម្លៃ ៧.៥ ពាន់លានដុល្លារ ដើម្បីបន្ថែមសាច់ដុំនៅលើដៃ Xbox របស់ខ្លួនមុន ពេលមានការប្រកួតប្រជែងគ្នា យ៉ាងខ្លាំងនៅក្នុងទីផ្សារ សម្រាប់ឧបករណ៍ហ្គេមថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ZeniMax គឺជាក្រុមហ៊ុនមេរបស់...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា មន្ត្រីមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះប្រតិកម្ម Rafale របស់បារាំង ដែលជាយន្តហោះថ្មី សម្រាប់ប្រទេសឥណ្ឌា បានធ្វើការហោះហើរ រំលងពីលើតំបន់វិវាទនឹងគ្នា ជាមួយនឹងប្រទេសចិន ដែលជាកន្លែងប៉ះទង្គិចគ្នា ដែលបានស្លាប់មនុស្សយ៉ាងច្រើន រវាងយោធា...