ព័ត៌មានអន្តរជាតិ

មេរោគកូរ៉ូណា ក្នុងពិភពលោកកើនឡើង ១លាន ករណីរៀងរាល់ ៣ថ្ងៃ

បរទេស៖ប្រទេសនានា តាមសេចក្តីរាយការណ៍ កំពុងតែរាយការណ៍ពីកំណត់ត្រាករណីមេរោគកូរ៉ូណាប្រចាំថ្ងៃ ជាចម្បងគឺនៅអឺរ៉ុប ក្រោយធ្វើការគ្រប់គ្រងដ៏ធំលើការរាតត្បាតឆ្លង ដោយពិភពលោក មានការឆ្លងថ្មីប្រមាណ ១លាន ករណីរៀងរាល់៣ថ្ងៃ។

កាលពីថ្ងៃសៅរ៍ ចំនួនករណីថ្មីសរុបមាន ៣៥៥.៩០៩ករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក គឺមានចំនួនថយចុះតិចតួចជាងកំណត់ត្ រា៣៥៨.៣៥៤ករណី កាលពីថ្ងៃមុន និងថ្ងៃទី៤តជាប់គ្នាដែលមានចំនួន៣០០.០០០ករណី។ មួយភាគបីនៃករណីថ្មីទាំងនោះ គឺនៅតំបន់អឺរ៉ុប។
កាលពីថ្ងៃអាទិត្យ អឺរ៉ុបមានករណីថ្មីចំនួន៨៨,៤៨៨ថែមទៀត ដោយលើពិភពលោកមានចំនួន២៤២,១៩៧ករណី ហើយយោងតាមគេហទំព័រ Worldometers.info សរុបទាំងអស់ មានករណីចំនួន៣៧.៤៥៤.២៣០ករណី។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ករណីមេរោគកូរ៉ូណាទាំងអស់ មានចំនួនលើស៣៦លានករណី ហើយនៅថ្ងៃសុក្រ គឺមានចំនួន៣៧លានករណី៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top