ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ វាយប្រហារភាគអគ្នេយ៏ នៃរាជធានី Neiafu ប្រទេសតុងហ្គា ។ ទីភ្នាក់ងារស្ទងទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ អង្រួននៅចម្ងាយ៦៤គីឡូម៉ែត្រស្ថិតនៅនៅភាគអគ្នេយ៏នៃរដ្ឋធានី Neiafu របស់ប្រទេសតុងហ្គា ។ គ្រោះរញ្ជួយដីកម្រិត១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា...
អាមេរិក ៖ ក្រុមគ្រូពេទ្យជំនាញខាង សង្គ្រោះបន្ទាន់ អាចត្រូវបានប្រើឈុតរ៉ុក្កែត ដើម្បីស្វែងរក និងព្យាបាលអ្នកទេសចរណ៍ ដែលរងរបួស ឬជាប់គាំងលើភ្នំនៅlake district នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីការហោះ ហើរសាកល្បងដោយជោគជ័យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ឈុតហោះហើរត្រូវបានបង្កើតឡើង ដោយអ្នកច្នៃប្រឌិត Richard Browning ត្រូវបានគេដាក់នៅLangdale Pike...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា ក្រសួងព្រៃឈើ និងការពារអគ្គីភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃពុធថា អគ្គីភ័យ ដែលហៅថា The Zogg Fire បានកើតឡើងនៅកាលីហ្វ័រនីញ៉ាខាងជើង បណ្តាលឲ្យស្លាប់ចំនួន០៤នាក់ និងភ្លើងឆេះព្រៃ ដែលហៅថា The Glass Fire បានបង្ខំឲ្យធ្វើការជម្លៀសខ្លួន...
ស៊ីអិនអិន៖ ការរកឃើញហ្វូស៊ីល រាប់រយដានជើង ដែលមានអាយុកាលតាំងពី ១២០,០០០ ឆ្នាំមុន ត្រូវបានគេរកឃើញ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកគេអាចចង្អុលបង្ហាញ នូវភស្តុតាងដំបូងបំផុត នៃចលនាមនុស្សចូលទៅក្នុងតំបន់ នេះបើយោងតាមការសិក្សាថ្មីមួយ នៅក្នុងវិទ្យាសាស្រ្តជឿនលឿន។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញស្នាមជើងហ្វូស៊ីលរាប់រយ ដែលត្រូវបានប៉ះពាល់ ដោយសំណឹកដីល្បាប់ ក្នុងអំឡុងពេលនៃការស្ទង់មតិ លើបឹងបុរាណមួយ នៅវាលខ្សាច់ Nefud នៃប្រទេសអារ៉ាប់។...
បរទេស៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវ ឱ្យបញ្ឈប់នូវវិធានការបង្ខំ ជាឯកតោភាគី ដូចជាទណ្ឌកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបានដាក់ដោយប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ នៅក្នុងសុន្ទរកថាមួយ តាមរយៈវិដេអូខលចេញពីទីក្រុង Caracas ជូនចំពោះកិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅក្នុងយុគសម័យកូវីដ១៩ ហើយ លើសពីនេះលោក Maduro...
បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំសម្រាប់សង្គ្រាម ជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំកងទ័ព នៅតាមតំបន់ឆ្នេរភាគខាងកើតប្រទេសនោះទេ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្កហេតុរបស់ខ្លួនប្រឆាំងតៃវ៉ាន់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានសញ្ញាបង្ហាញថា ចិនត្រៀមចាប់ផ្តើមសង្គ្រាមមានទ្រង់ទ្រាយពេញលេញនោះទេ”។...
បរទេស៖ ការថ្លែងរបស់នាង បានធ្វើឡើងបន្ទាប់ពីការជជែកដេញ ដោលគ្នារបស់ប្រធានាធិបតី លើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក Biden ដែលអ្នកជំនាញការ បានពិពណ៌នាថា ជាការប៉ះទង្គិចគ្នាដ៏ជូរចត់ និងសាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាង...
បរទេស ៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា យោធារបស់ប្រទេសរុស្ស៊ី កំពុងតែតាមដានយ៉ាង យកចិត្តទុកដាក់ ចំពោះដំណើរវិវត្តនានា ជុំវិញបញ្ហាតំបន់ Nagorno-Karabakh និងបានជំរុញជាថ្មីឲ្យភាគី ទាំងពីរបញ្ចប់អរិភាព ។ ការប្រយុទ្ធគ្នារវាងកងកម្លាំង របស់ប្រទេសអាហ្សែបែហ្សង់ និងកងកម្លាំងបស់ជនជាតិ ភាគតិចអាមេនី បានចូលដល់ថ្ងៃទី៤ នៅថ្ងៃពុធនេះ ក្នុងដំណើរផ្ទុះកម្តៅដ៏ធំបំផុត នៃជម្លោះមានរយៈពេលរាប់...
បរទេស ៖ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ ចំនួនពីរគ្រឿង បានហោះហើរត្រង់ៗពីលើប៉ូលខាងជើង ទៅកាន់គ្រីនលែន ជាផ្នែកនៃបេសកកម្ម សមយុទ្ធរយៈពេលពីរសប្ដាហ៍។ យន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះទម្លាក់គ្រាប់លេខ៣៤៥ ដែលមានទីតាំងប្រចាំការ នៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ បានធ្វើសមយុទ្ធហ្វឹកហាត់អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងទ័ពអាកាស របស់ប្រទេសន័រវេស នៅថ្ងៃទី២៥...
បរទេស ៖ យោធារបស់ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានស្នើរដ្ឋាភិបាលថ្មី របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ឲ្យបង្កើនកញ្ចប់ថវិកា ប្រចាំឆ្នាំលើទី៩របស់ខ្លួន ដែលរួមបញ្ចូលទាំងថវិកា ចាប់ផ្តើមអភិវឌ្ឍយន្តហោះចម្បាំង បំបំាងកាយទំនើប ដើម្បីទប់ទល់នឹងយន្តហោះថ្មី ដែលចិនកំពុងប្រើប្រាស់។ ក្រៅពីនេះ យោធាជប៉ុន ក៏ចង់បានប្រាក់៩៩ពាន់លានយ៉េន ដើម្បីកសាងផលិតនាវាចម្បាំងថ្មី ចំនួន២គ្រឿង ដែលអាចធ្វើប្រតិបត្តិការ ជាមួយទាហានជើងទឹក...