អង់គ្លេស់ ៖ ផ្ទាំងទឹកកកនៅ Greenland និងអង់តាក់ទិកកំពុងបាត់បង់បរិមាណយ៉ាងខ្លាំងនៅក្នុងអត្រា សេណារីយ៉ូករណី ដ៏អាក្រក់បំផុត ដែលបានព្យាករណ៍ដោយអង្គការ សហប្រជាជាតិ ហើយអាចបណ្តាល ឲ្យកម្រិតទឹកសមុទ្រកើនឡើង១៦ អ៊ីញនាឆ្នាំ២១០០នា ពេលខាងមុខនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ យោងតាមការសិក្សាថ្មី របស់សាកលវិទ្យាល័យ Leed ប្រសិនបើអត្រាទាំងនេះនៅតែបន្តប្រជាជន ១៦ លាននាក់បន្ថែមទៀតអាចប្រឈមនឹងគ្រោះទឹកជំនន់ម្តងហើយម្តងទៀត។...
បរទេស ៖ របាយការណ៍ របស់មន្ទីរបញ្ចកោណ ចេញនៅថ្ងៃអង្គារ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមានផែនការ បង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែទ្វេដង នៅក្នុងរយៈពេល១០ទៅមុខទៀត ប៉ុន្តែកងកម្លាំងនុយក្លេអ៊ែចិន នឹងនៅតែចំណែកតូម មួយប៉ុណ្ណោះ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនប្រគល់ឲ្យរដ្ឋសភា ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខនៅក្នុងប្រទេសចិន មន្ទីរបញ្ចកោណបាននិយាយថា ទីក្រុងប៉េកាំង...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បានបង្កើតឧបករណ៍ថ្មីមួយ ដើម្បីកំណត់អត្តសញ្ញាណ រូបថត និងវីដេអូដែលបានបង្កើតឡើង ដើម្បីបញ្ឆោតមនុស្សឲ្យជឿ ព័ត៌មានមិនពិត តាមអ៊ីនធើណេត នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ នេះបើយោងតាមក្រុមហ៊ុន Microsoft ថា Deepfakes ត្រូវបានគេស្គាល់ថា ជាមេឌៀសំយោគ គឺជារូបថត...
អង់គ្លេស ៖ ក្រុមអ្នកជំនាញ បាននិយាយថា ចក្រភពអង់គ្លេស បានធ្លាក់ចុះតារាងល្បឿន រលកធាតុអាកាសអ៊ីនធើណេត ទូទាំងពិភពលោក ពីចំណាត់ថ្នាក់ទី៣៤ ក្នុងឆ្នាំ ២០១៩ ដល់លេខ ៤៧ក្នុងឆ្នាំនេះដែលជាលទ្ធផលនៃការចែកចាយបណ្តាញខ្សែកាបអុបទិកសុទ្ធយឺតនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ World Broadband Speed League ប្រមូលទិន្នន័យពីការសាកល្បង ល្បឿនជាង...
អាហ្វ្រិកខាងត្បូង ៖ អ្នកជីវវិទូបាននិយាយថា ការប្រមូលផ្តុំសត្វត្រីដូហ្វីន ឬផ្សោតត្រូវបានអ្នកស្រាវជ្រាវ កត់ត្រាជាលើកដំបូងថា ជាមធ្យោបាយមួយ ដើម្បីជួយពួកគេប៉ាន់ស្មាន ទំហំចំនួនសត្វប្រភេទនេះ និងតាមដានចលនា របស់វានាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជីវវិទូមកពីសាកលវិទ្យាល័យ Stellenbosch បានឃ្លាំមើលសញ្ញា របស់ត្រីដូហ្វីននៅឆ្នេរសមុទ្រ Namibia នៅអាហ្វ្រិកខាងត្បូង ។ ជំនួសឲ្យការប្រើប្រាស់ ការចាប់ផ្សោត...
បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III មិនបំពាក់ក្បាលគ្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះ បង្ហាញឲ្យឃើញថា ការទប់ទល់រារាំងនុយក្លេអ៊ែ នៅតែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ។ ទីបញ្ជាការវាយប្រហារ សកលរបស់កងទ័ព អាកាសអាមេរិក បានបាញ់តេស្តយ៉ាងជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប ដែលបំពាក់លើ...
សេអ៊ូល៖ គេហទំព័រឃ្លាំមើលមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមការហាត់សម សម្រាប់ក្បួនព្យុហយាត្រាយោធាមួយដែលគេរំពឹងថា នឹងប្រារព្ធធ្វើនៅខែក្រោយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកំពុងកានលអំណាច។ រូបភាពផ្កាយរណបដែលត្រូវបានថតនៅថ្ងៃទី៣១ ខែសីហា នៃ“ អាកាសយានដ្ឋាន Mirim” នៅទីក្រុងព្យុងយ៉ាង បង្ហាញថា រថយន្តរាប់រយគ្រឿងចតនៅចំណតរថយន្តពាយ័ព្យជាប់នឹងមូលដ្ឋានព្យុហយាត្រា និងកងទ័ពរាប់ពាន់នាក់។ របាយការណ៍នេះបានឲ្យដឹងថា“ កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើព្យុហយាត្រាយោធាដ៏ធំមួយនៅថ្ងៃទី១០...
ប៉េកាំង៖ យោធាចិន បានប្រឆាំងដាច់ខាត ចំពោះរបាយការណ៍ដែលមានការភាន់ច្រឡំមួយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក ស្តីពីយោធាចិន ដោយថាវាមានគុណវិបត្តិជាមួយនឹងផ្នត់គំនិតនៃការលេងហ្គេមសូន្យ និងចិត្តគំនិតសង្គ្រាមត្រជាក់។ សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានច្រានចោលនូវអ្វីដែលគេហៅថា“ ការគំរាមកំហែងខាងយោធាចិន” និងបានបកស្រាយយ៉ាងត្រឹមត្រូវនូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។ ការិយាល័យនោះបានកត់សម្គាល់ថារបាយការណ៍របស់សហរដ្ឋអាមេរិក បានបង្កាច់បង្ខូចការធ្វើទំនើបកម្មយោធាការ ចំណាយយោធា និងគោលនយោបាយនុយក្លេអ៊ែររបស់ចិនធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់ និងបានបង្កើតការប្រឈមមុខដាក់គ្នាឆ្លងកាត់ដែនសមុទ្រ៕ដោយ ឈូក បូរ៉ា
បរទេស៖ក្រុមមួយក្នុងចំណោមទីភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីណែនាំរួមគ្នាមួយថា ប្រទេសកូរ៉េខាងជើងបន្តស្វះស្វែងរកវត្ថុសំខានៗសម្រាប់កម្មវិធីមីស៊ីល និងបានព្រមានថា ឧស្សាហកម្មជាច្រើនបានប្រថុយនឹងការបំពានទណ្ឌកម្មអន្តរជាតិលើប្រទេសកុម្មុយនិស្តឯកោនេះ។ សេចក្តីណែនាំចេញដោយក្រសួងការបរទេស ក្រសួងពាណិជ្ជកម្មនិងក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែប្តេជ្ញារារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើងទិញយកវត្ថុធាតុដើមមានប្រភពនៅបរទេស សម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ តាមសេចក្តីរាយការណ៍ សេចក្តីណែនាំរួមគ្នានោះ និយាយដូច្នេះថា “វាសំខាន់ណាស់ដែលក្រុមហ៊ុនវិស័យឯកជននិងបុគ្គលនានា គួរតែដឹងពីវត្ថុសំខាន់ៗ ដែលស្វះស្វែងរកដោតកម្មវិធីអាវុធកូរ៉េខាងជើង វិធីសាស្ត្រនិងបច្ចេកទេសទិញរបស់កូរ៉េខាងជើង ហានិភ័យនៃការពាក់ព័ន្ធក្នុងការទិញពាក់ព័ន្ធមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងផលវិបាកសំខាន់ៗដែលពួកគេត្រូវប្រឈមមុខ”៕ប្រែសម្រួល៖ប៉ាង កុង
សេអ៊ូល៖ ក្រុមអ្នកប្រាជ្ញឈានមុខគេ មកពីប្រទេសកូរ៉េខាងត្បូង និងនៅបរទេស បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារថា ការប្រជែងគ្នាភូមិសាស្ត្រនយោបាយចិន – អាមេរិក អាចនឹងបង្អាក់សន្ទុះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងយុគសម័យជំងឺ ឆ្លងមេរោគកូវីដ-១៩ បើទោះបីជាការរីករាលដាល នៃជំងឺរាតត្បាតនេះ បានបង្កើនតម្រូវការសាមគ្គីភាពសកល កាន់តែច្រើនក៏ដោយ។ ក្នុងអំឡុងពេលបើកថ្ងៃ នៃកិច្ចពិភាក្សាការពារជាតិ ទីក្រុងសេអ៊ូល ប្រចាំឆ្នាំ អ្នកជំនាញខ្លះ បានសង្កត់ធ្ងន់លើតួនាទី...