សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះឱ្យបញ្ឈប់ ការរំលោភព្រំដែន សមុទ្រខាងលិច របស់ខ្លួន ក្នុងការស្វែងរកសាកសព របស់ពលរដ្ឋ ដែលត្រូវបានបាញ់សម្លាប់ នៅក្នុងដែនទឹក របស់កូរ៉េខាងជើង ដោយថាខ្លួននឹងស្វែងរក សាកសពដោយខ្លួនឯង និងប្រគល់វាប្រសិនបើរកឃើញ។ កូរ៉េខាងត្បូង បាននិងកំពុងស្វែងរក សាកសពមន្ត្រីជលផល អាយុ ៤៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់...
បរទេស៖ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាលោកអាចនឹងបដិសេធការផ្ទេរ អំណាចដោយសន្តិវិធី ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា ដោយព្យាយាមបង្វែរបញ្ហាប្រឈមរបស់លោកទៅនឹងមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យអាមេរិក ដោយអំនួតថា ជាការមិនកើតឡើងពិតប្រាកដ។ យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមសាធារណរដ្ឋដែលស្ទើរតែមិនមានការរិះគន់ចំ ៗ...
បរទេស៖ ការដាក់ស្ថានភាពក្នុងពេលមានជំងឺរាតត្បាតនៅក្នុងប្រទេសថៃ នឹងពិចារណាលើបញ្ហានៃការពង្រីកស្ថានភាព នៃភាពអាសន្ន និងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិសម្រាប់ការចូលមកថៃដើម្បីធ្វើអាជីវកម្ម និង សម្រាប់ភ្ញៀវទេសចរ នៅថ្ងៃច័ន្ទខាងមុខ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសុក្របានបង្ហាញរបៀបវារៈសម្រាប់កិច្ចប្រជុំរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) នៅសប្តាហ៍ក្រោយ...
តូក្យូ៖ យោងតាមការស្ទង់មតិ ដោយវិទ្យាស្ថានវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋ បានអោយដឹងថា ក្មេងជាង ៧០ ភាគរយនៃសិស្សសាលា នៅក្នុងប្រទេសជប៉ុន មានអារម្មណ៍ស្ត្រេស ឬតានតឹង ដោយសារតែការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការស្ទង់មតិ ដែលអាចផ្តល់ចម្លើយបានច្រើន,...
បរទេស ៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ ។ ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូនឲ្យ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានសរសេរថារដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្ស៊កដានីអាល្លឺម៉ង់បារាំងនិងអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ដំណោះស្រាយសម្រាប់ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលផ្អែកលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋ ទាំងពីរគឺជាមាគ៌ាដើម្បីទទួលបានសន្តិភាពនិងសន្តិសុខពេញលេងនៅក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសបានអោយដឹងថារដ្ឋមន្ត្រីបានធ្វើការរំលឹកឡើងវិញ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Amman ដែលត្រូវបានចូលរួមដោយតំណាងពិសេសរបស់ EU សម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋទាំង ២ គួរតែឈានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ ១៩៦៧ ។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីកូរ៉េខាងត្បូងរួមទាំងប្រធានាធិបតីមូនជេអ៊ីន បានបង្ហើបថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់បុគ្គលិកម្នាក់នៅក្នុងក្រសួង ជលផលរបស់ប្រទេស ហើយបានដុតបំផ្លាញរាងកាយថែមទៀត។ យោងតាមរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន ក៏បានសុំទោសរួចហើយដែរ ចំពោះ“ ឧបទ្ទវហេតុអកុសល” នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបាននិយាយថា...
Missouri៖ អ្នករុករកវ័យ១៨ឆ្នាំ គឺលោក Ira Johnson រស់នៅក្នុងរដ្ឋMissouri សហរដ្ឋអាមេរិក បានរកឃើញរកឃើញហ្វូស៊ីលធ្មេញសត្វដំរីយក្សអាមេរិកដែលមានអាយុកាលរាប់ពាន់ឆ្នាំដោយចៃដន្យនៅពេលលោកដើរកម្សាន្តតាមដងទន្លេ Grand នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Johnson បានកត់សម្គាល់ឃើញផ្ទាំងថ្មធំមួយនៅជិតទឹកដែលហាក់ដូចជាមានរូបរាងមិនធម្មតា ហើយនៅពេលលោកយកវាទៅផ្ទះលោកទើបដឹងថា វាជាធ្មេញបុរាណ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគលើអដ្ឋិធាតុបាននិយាយថា វាជារបស់សត្វដំរីយក្សអាមេរិកដែលរស់នៅក្នុងអំឡុងពេល Pleistocene Epoch ប្រហែលជា ១០,០០០ ឆ្នាំមុន។...
សាហារ៉ា ៖ ធ្មេញដាយណូស័រ Spinosaurus រាប់រយឆ្មេញ ត្រូវបានរកឃើញនៅលើច្រាំងទន្លេ បុរាណ ដែលហូរកាត់វាលខ្សាច់ សាហារ៉ា កាលពី១០០ លានឆ្នាំមុន បានបង្ហាញថា ប្រភេទសត្វមំសាសីយក្សនេះ មានរបៀបរស់នៅ និងការចំណាយពេលភាគច្រើន នៅក្នុងទឹកនាសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វដាយណូស័រ Spinosaurus មានទំហំធំជាងដាណូសរ...
អារ៉ាប់ ៖ អ្នកបុរាណវិទ្យាអារ៉ាប់ ប៊ីសាអូឌីត បាននិយាយថា ស្នាមជើងបុរាណ ដែលត្រូវបានរកឃើញ នៅអារ៉ាប់ប៊ីសាអូឌីត បង្ហាញពីរបៀបដែលមនុស្សដើរ ឆ្លងកាត់តាមមាត់បឹង និងទន្លេ ដើម្បីធ្វើចំណាកស្រុក ពីទ្វីបអាហ្រ្វិកទៅអឺរ៉ាស៊ី “Eurasia” កាលពី១២០,០០០ ឆ្នាំមុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ពួកគេត្រូវបានគេជឿថា ស្នាមជើងនេះ មានអាយុកាលប្រហែល...