បរទេស៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសស៊ីរី បានចោទប្រកាន់ប្រទេសតួកគី ថាគឺជាអ្នកឧបត្ថម្ភភេរវកម្មដ៏ធំបំផុត នៅក្នុងប្រទេសនិងក៏ដូចជាក្នុង តំបន់ផងដែរ ហើយបន្តថាតួកគីមានពិរុទ្ធ ពីបទឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយការសម្រេចចិត្ត ផ្តាច់ការផ្គត់ផ្គង់ ទឹកដល់ទីក្រុងជាច្រើន ដែលមានជំហប្រឆាំង នឹងការកាន់កាប់របស់ទួរគី។ នៅក្នុងភាសា ដែលអាក្រក់ស្តាប់ លោក Walid al-Moallem បាននិយាយថា របបតួកគីគឺជារបប...
បរទេស៖ ទីបំផុតក្រោយការធ្វើប្រជាមតិ ពីសំណាក់ពលរដ្ឋនៃប្រទេសស្វីស លទ្ធផលបានបង្ហាញថា ពួកគេបានគាំទ្រដល់រដ្ឋាភិបាលស្វីស ក្នុងការបញ្ចេញកញ្ចប់ចំណាយ ប្រមាណជា៦ពាន់ប៊ីលានស្វីសហ្វ្រង់ ឬប្រមាណជា៦,៤៦ប៊ីលានដុល្លារអាមេរិក ដើម្បីដោះដូរ យន្តហោះចម្បាំងទំនើបថ្មីៗ។ ការបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងមក បានបង្ហាញតួលេខគួរឲ្យភ្ញាក់ផ្អើល ដោយអ្នកបោះឆ្នោតគាំទ្រផែនការនេះ មានរហូតទៅដល់៥០,២ភាគរយ ដែលវាជាលទ្ធផលយ៉ាងងាយស្រួល សម្រាប់រដ្ឋាភិបាល ដែលមានលក្ខណៈប្រពៃណី ជាមួយនឹងគ្រឿងសព្វាវុធមួយនេះ ក្នុងការសម្រេចចិត្តនិងអនុម័ត។ លទ្ធផលជាផ្លូវការនេះមានន័យថា...
បរទេស៖ បេក្ខជនប្រធានាធិបតី អាមេរិកខាងគណបក្ស ប្រជាធិបតេយ្យ លោក ចូប៊ីដិន បានសន្យាថា ប្រសិនបើបាន ជាប់ឆ្នោត លោកនឹងបង្កើតគណៈកម្មការ សហព័ន្ធដើម្បីធ្វើការលើគោល នយោបាយមួយ ដែលគ្របដណ្តប់ ទៅលើការប្រើប្រាស់កម្លាំង ហួសប្រមាណ ដោយមន្រ្តីអនុវត្តច្បាប់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០...
បរទេស៖ មកដល់ពេលនេះ គេជឿជាក់ថា អង្គការណាសា បាននិងកំពុងធ្វើការយ៉ាងមមាញឹក ក្នុងការអភិវឌ្ឍឈុតឯកសណ្ឋានថ្មីៗ សម្រាប់អាវកាសយានិក ដែលនឹងត្រៀមចូលរួម ក្នុងកិច្ចផែនការបំពេញបេសកកម្ម ទៅកាន់ឋានព្រះច័ន្ទ។ នៅសប្តាហ៍នេះ យោងតាមមន្ទីរពិសោធ the Neutral Buoyancy Lab ក្នុងទីក្រុងហ៊ូស្តុង រដ្ឋតិចសាស់ បានប្រកាសថា អង្គការណាសា កំពុងចាប់ផ្តើមធ្វើតេស្តនូវឈុតថ្មីមួយ របស់អាវកាសយានិក...
បរទេស៖ ឯកអគ្គរដ្ឋទូតអាមេនី ប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគី នាពេលថ្មីៗនេះ បានបញ្ជូនកងកម្លាំងប្រយុទ្ធប្រមាណ ៤.០០០នាក់ ចេញពីប្រទេសស៊ីរីភាគខាងជើង ទៅឲ្យប្រទេសអាហ្សែបែហ្សង់ ស្របពេលមានការប្រយុទ្ធគ្នា ជុំវិញបញ្ហាតំបន់ Nagorno-Karabakh។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី ឈ្មោះ RIA បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតរូបនោះ បានមានប្រសាសន៍ប្រាប់ថា កងកម្លាំងប្រយុទ្ធទាំងនោះ...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាខ្សែទំនាក់ទំនងយោធាអន្តរកូរ៉េ នៅតែមិនដំណើរការគិតដល់ព្រឹកថ្ងៃច័ន្ទនេះ មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យបើកខ្សែទំនាក់ទំនងឡើងវិញ ទាក់ទងទៅនឹងការស៊ើបអង្កេតរួមគ្នាមួយ ដែលបានស្នើទៅកូរ៉េខាងជើង ជុំវិញករណីបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង។ កាលពីថ្ងៃអាទិត្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បានជំរុញឱ្យកូរ៉េខាងជើង ស្តារខ្សែទូរស័ព្ទយោធា សម្រាប់ការប្រាស្រ័យទាក់ទងអំពីសំណើរបស់ក្រុងសេអ៊ូលដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាមួយ ចំពោះការបាញ់សម្លាប់ដោយទាហានកូរ៉េខាងជើង លើមន្ត្រីជលផល ដែលរសាត់ទៅក្នុងដែនទឹករបស់ខ្លួន។ អ្នកនាំពាក្យក្រសួងលោកវរសេនីយ៍ឯក មូន ហុងស៊ីក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“...
វ៉ាស៊ីនតោន៖ ប្រេសិតពិសេស របស់សហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងអាវុធ គឺត្រូវជួបពិភាក្សា ជាមួយមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ អំពីវិធីទប់ទល់ នឹងការបង្កើតអាវុធរបស់ចិន នៅពេលក្រុងវ៉ាស៊ីនតោន ជំរុញពង្រាយមីស៊ីល រយៈចម្ងាយមធ្យម នៅអាស៊ីជាការទប់ទល់។ មន្រ្តីទីក្រុងសេអ៊ូល បានឲ្យដឹងថា លោក Marshall Billingslea ប្រេសិតប្រធានាធិបតីពិសេស របស់សហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងអាវុធ នឹងជួបជាមួយលោក...
ទីក្រុងឡុង ៖ ផ្សិតបានផ្លាស់ប្តូរពិភពលោក ដ៏ចម្លែកមួយរស់ឡើងវិញ បន្ទាប់ពីផ្សិតថ្នាំប៉េនីស៊ីលីន លូតលាស់ដោយចៃដន្យដោយគ្រូពេទ្យ និងអតិសុខុមជីវសាស្រ្ត លោក Alexander Fleming នៅទីក្រុងឡុងក្នុងឆ្នាំ១៩២៨ បានបង្កើតហ្សែនរបស់វាជាលើកដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស បានប្រើគំរូកកនៃផ្សិតដើម របស់លោក Sir Fleming ហើយប្រៀបធៀបពួកគេជាមួយសមភាគី ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប។...
ស៊ីបេរី ៖ អ្នកបុរាណវិទ្យា បាននិយយាថា ផ្នូរបុរាណរបស់គូស្វាម៉ី ភរិយាចម្បាំង សម័យ Scythian ជាមួយទារក និងអ្នកបម្រើវ័យចំណាស់ម្នាក់ ដែលបានស្លាប់ ដោយសារការឆ្លងជំងឺមួយ ប្រភេទកាលពី ២៥០០ ឆ្នាំ មុនត្រូវបានរកឃើញនៅប្រតេសស៊ីបេរី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាបានបន្តថា អ្នកទាំង២ត្រូវបានគេជឿថា បានស្លាប់ក្នុងអាយុ៣០ឆ្នាំ ហើយត្រូវបានគេបញ្ចុះជាមួយទារក...
តូក្យូ៖ ទីភ្នាក់ងារអវកាស របស់ប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនមានគោលបំណងចូលរួម នៅប្រហែលពាក់កណ្តាលទសវត្សឆ្នាំ ២០៣០ ក្នុងការរុករកតាមច័ន្ទគតិ ដោយប្រើប្រាស់ទឹក ដែលបានដកចេញពីស្រទាប់ទឹកកក របស់ឋានព្រះច័ន្ទ ធ្វើជាឥន្ធនៈ។ ការប្រើប្រាស់ប្រេង ដែលទទួលបាន ពីទឹកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយ បើប្រៀបធៀប នឹងការ ដឹកជញ្ជូនឥន្ធនៈពីផែនដីទៅ ខណៈពេលដែលទឹករាវ មិនមាននៅលើផ្ទៃព្រះច័ន្ទការ ស្រាវជ្រាវពីមុនបានបង្ហាញថា...