បរទេស៖កងកម្លាំងការពារតំបន់ឆ្នេរជប៉ុន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាចិនពីរគ្រឿង បានធ្វើដំណើរចូលក្នុងអ្វីដែលប្រទេសជប៉ុនចាត់ទុកថា ជាដែនទឹករបស់ខ្លួន នៅជិតកោះមានជម្លោះនៅដែនសមុទ្រចិនខាងកើត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីតំណាងកងកម្លាំងការពារតំបន់ឆ្នេរជប៉ុនមួយរូប បាននិយាយថា វាជាលើកទី២១នៅក្នុងឆ្នាំនេះ ដែលនាវាចិនបានចូលក្នុងដែនទឹកជប៉ុន ហើយនេះជាលើកទីមួយ គិតចាប់តាំងពីចុងខែសីហាមក។ ប៉ុន្តែនៅពេលភ្លាមៗនេះ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងការការពារសង្គ្រាម ការពារខ្លួន និងបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងអាវុធដទៃទៀតក្នុងពិធីព្យុហយាត្រា យោធាដ៏ធំមួយ។ លោកគីម ក៏បានជូនពរដល់កូរ៉េខាងត្បូង ឱ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ឆ្លងរាលដាលក្នុងសារផ្សះផ្សាមួយ ទៅកាន់ទីក្រុងសេអ៊ូល ដោយសម្តែងក្តីសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ឆាប់ៗសម្រាប់ប្រជាជនកូរ៉េទាំងពីរ ដើម្បី“ រួមដៃគ្នា” បន្ទាប់ពីវិបត្តិសុខភាពបច្ចុប្បន្នបានបញ្ចប់។ លោកបានថ្លែងសុន្ទរកថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេសសហភាព អារ៉ាប់រួមមួយរូប បាននិយាយនៅថ្ងៃសៅរ៍ថា ទាហានរបស់ប្រទេសតួកគីនៅក្នុងប្រទេសកាតា គឺជាកត្តាមួយនៃអស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា វារួមចំណែកដល់គម្លាតអវិជ្ជមាន។ រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម លោក Anwar Gargash បានបង្ហោះសារធ្វីតធ័រដូច្នេះថា “វត្តមានយោធាតួកគី នៅក្នុងតំបន់ឈូងសមុទ្រ គឺជាភាពអាសន្ន។ វាបង្កឲ្យមានគម្លាតកាន់តែខ្លាំង ហើយវាមិនបានពិចារណាដល់រឿង...
បរទេស ៖ អ្នកនាំពាក្យយោធា របស់ប្រទេសចិន កាលពីថ្ងៃសុក្រ បាននិយាយថា នាវាចម្បាំងអាមេរិក ប្រភេទ John McCain បានធ្វើដំណើរចូលមកដល់ទឹកដី នៃដែនកោះជម្លោះក្នុងសមុទ្រចិន ខាងត្បូងដែលរដ្ឋាភិបាលប៉េកាំង កំពុងតែទាមទារនៅឡើយ។ អ្នកនាំពាក្យរូបនោះថែម ទាំងបានប្រកាសតាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម WeChat ទៀតថាចិនទាមទារឲ្យអាមេរិក ត្រូវតែបញ្ចប់ទៅភ្លាមនូវសកម្មភាព បង្កហេតុទាំងឡាយទាំងបែប ជាប្រតិបត្តិការយោធានៅលើដែន...
បរទេស៖ ប្រភពសារព័ត៌មានពីកងកម្លាំងការពារជាតិ តួកគីបានបញ្ជាក់ថាយោធាតួកគីកាលពីថ្ងៃទី៥និងទី៦ខែតុលាបានដឹកជញ្ជូនមីស៊ីលមួយចំនួនរបស់ខ្លួនជាប្រភេទផលិតដោយរុស្ស៊ី S-400 ទៅកាន់កំពង់ផែសមុទ្រ Sinop dដើម្បីធ្វើការសាកល្បងសមត្ថភាពប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយមួយនេះ។ S-400 នឹងត្រូវបានសាកល្បងនៅឯកន្លែងសាកល្បងលើផែ Sinop ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃទីក្រុងក៏បានចេញសរាចរណ៍ណែនាំនិងបានហាមឃាត់ហើយទៅលើរាល់ការហោះហើររវាង Sinop និង Unyem ដែលស្ថិតនៅភាគខាងកើតតំបន់សាកល្បង សម្រាប់ការហោះហើរទាំងឡាយណាដែលមានកម្ពស់តិចជាង ២៥ ០០០ ហ្វីត។ ក្រុមមន្រ្តីបានរាយការណ៍ថា S-400 នឹងត្រូវបាញ់ទៅទិសខាងកើតក្នុងពេលធ្វើតេស្តហើយក្នុងនោះ...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើងដើម្បីធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងជាសកល ប្រកបដោយសក្ដានុពលសម្រាប់ជំងឺឆ្លងថ្មី ដែលក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ។ មូលនិធិបណ្តាញ COVAX Facility ត្រូវបានផ្តល់ដោយប្រទេស ដែលមានប្រាក់ចំណូលមធ្យមនិងពាក់កណ្តាល ដែលចូលរួមក្នុងកម្មវិធីឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំង ដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាបផងដែរ។ តាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេក្នុងការប្រណាំងប្រជែង ដើម្បីអភិវឌ្ឍវ៉ាក់សាំង គឺទំនងជាមានគោលបំណង...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាសមេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមលើការទិញមានទំហំទឹកប្រាក់១២,៥ពាន់លានដុល្លារពីប្រទេសហ្វាំងឡង់ សម្រាប់យន្តហោះចម្បាំង F-35 ចំនួន៦៤គ្រឿង រួមទាំងគ្រាប់និងសម្ភារៈពាក់ព័ន្ធនានា។ ការអនុម័ត ដែលជាការជូនដំណឹងមួយដល់រដ្ឋសភានោះ គឺធ្វើឡើងតាមសំណើក្នុងខែមេសារបស់ក្រសួងការពារជាតិហ្វាំងឡង់ ដែលសុំទិញយន្តហោះចម្បាំងទាំងនោះ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលជាទីភ្នាក់ងារមួយរបស់ក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកក្នុងកិច្ចការលក់សម្ភារៈយោធាឲ្យបរទេស។ តាមសេចក្តីរាយការណ៍ បញ្ជីសម្ភារៈដែលបញ្ជាទិញនោះ រួមមានយន្តហោះផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ម៉ាស៊ីនសម្រាប់ផ្លាស់ប្តូរចំនួនពីរ...
បរទេស៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រ Aegean ធ្វើឲ្យប្រទេសក្រិកខឹង និងបានដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 ផលិតដោយរុស្ស៊ី ទៅកាន់សមុទ្រខ្មៅ។ ប្រទេសតួកគី ដែលធ្វើការកពូនយោធានិងអះអាងអធិបតេយ្យភាព នៅសមុទ្រមេឌីទែរ៉ានេ បង្កឲ្យប្រទេសក្រិកខឹងនោះ បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធ នៅសមុទ្រ Aegean Sea ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨...
អាមេរិក៖ អ្នកវិទ្យាសាស្ត្រអះអាងថា អាចម៍ផ្កាយ Bennu អាចផ្ទុកនូវជីវិតជាច្រើននៃអាយុកាល នៅលើផ្ទៃដែលមានគំនរបាក់បែក ហើយរាងកាយធ្លាប់ជាផ្នែកមួយ នៃពិភពលោកដោយគ្របដណ្ដប់ដោយទឹកមានទំហំធំជាងមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បេសកកម្ម OSIRIS-Rex របស់អង្គការណាសានឹងចុះចតនៅលើអាចម៍ផ្កាយ Bennu នៅថ្ងៃទី ២០ ខែតុលាដើម្បីប្រមូលគំរូថ្មអវកាស ហើយនាំវាមកផែនដីវិញសម្រាប់អ្នកវិទ្យាសាស្ត្រសិក្សានៅក្នុងមន្ទីរពិសោធន៍។ ជាផ្នែកមួយនៃការត្រៀមសម្រាប់បេសកកម្មនេះ ឯកសារស្រាវជ្រាវចំនួន ៦ ត្រូវបានចេញផ្សាយដោយរកមើលពីប្រវត្តិ និងការបង្កើតអាចម៍ផ្កាយនៅក្បែរផែនដីដោយប្រើប្រាស់ទិន្នន័យប្រមូលដោយ...
បរទេស៖ កងកម្លាំងម៉ារីនជប៉ុន បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៩ ខែតុលាម្សិលមិញនេះ ដោយបញ្ជូននាវា៣គ្រឿង ដែលរួមមានទាំងនាវាផ្ទុកឧទ្ទម្ភាគចក្រមួយគ្រឿង និងនាវាមុជទឹកមួយគ្រឿងផង នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាទាំង៣គ្រឿងនោះ នឹងឈប់ឆ្នេរសមុទ្រ...