វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស បានថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយលើកឡើងថា លោកស្រីមានមោទនភាពចំពោះយុទ្ធនាការនេះ ហើយសង្កត់ធ្ងន់ថា “នៅពេលដែលយើងចាញ់ការបោះឆ្នោត យើងទទួលយកលទ្ធផល” ។ លោកស្រី ហារីស បានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់ចំពោះការប្រណាំងដែលយើងបានរត់ និងវិធីដែលយើងប្រកួតប្រជែង។ ក្នុងរយៈពេល ១០៧ថ្ងៃនៃយុទ្ធនាការនេះ យើងមានចេតនាក្នុងការកសាងសហគមន៍ និងការកសាងសម្ព័ន្ធ...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ដោយលើកឡើងពីភាពខុសគ្នារបស់ពួកគេជុំវិញបញ្ហាសន្តិសុខរបស់ប្រទេសនេះ ក្នុងគ្រាដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។ នៅក្នុងលិខិតបញ្ចប់ការប្រកាសជាសាធារណៈដោយការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីបានជូនដំណឹងដល់លោក Gallant ថាអាណត្តិរបស់លោកនឹងបញ្ចប់ក្នុងរយៈពេល ៤៨ម៉ោង។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការជឿទុកចិត្តគ្នារវាងរដ្ឋមន្ត្រីការពារជាតិ...
មនុស្សភាគច្រើន តែងមានបញ្ហាស្នាមជាំខ្មៅ រឹងត្រង់បរិវេណក្បាលជង្គង់ និងកែងដៃ ប៉ុន្តែអ្នកអាចបន្ថែមភាពសផូរផង់ដល់ក្បាលជង្គង់ កែងដៃ រួមទាំងកែងជើងបាន ។ តើគួរធ្វើបែបណា ដើម្បីកម្ចាត់បញ្ហាអស់ទាំងនេះ? ដើម្បីបំបាត់ស្នាមជាំខ្មៅនៅកែងដៃ និងក្បាលជង្គង់របស់អ្នក អ្នកគូរតែយកថ្នាំដុសធ្មេញត្រឹមតែ២ស្លាបព្រាកាហ្វេមកបំពោកលើក្បាលជង្គង់ និងកែងដៃរបស់អ្នក ដោយការលាបឲ្យសព្វបរិវេណដែលមានស្នាមជាំខ្មៅទាំងនោះ។ បន្ទាប់មកអ្នកគួរទុកវាចោលចំនួន ៥នាទី រួចទើបលាងចេញដោយទឹកស្អាត។អ្នកគួរតែធ្វើបែបនេះ ១០ថ្ងៃម្តង នោះពេលនោះអ្នកនឹងយល់ឃើញថា ក្បាលជង្គង់ ឬកែងដៃរបស់អ្នកនឹងស្អាត...
រុស្ស៊ី ៖ លោក Konstantin Ernst ជាប្រធានប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Channel One បាននិយាយថា ការបង្កើតទូរស័ព្ទ iPhone បានធ្វើឲ្យនាយកប្រតិបត្តិ Apple ចុងលោក Steve Jobs ស្ថិតក្នុងប្រភេទមនុស្សដូចគ្នាទៅនឹងមេដឹកនាំផ្តាច់ការណាស៊ី លោក Adolf Hitler យោងតាមការចេញផ្សាយពីគេហទំព័រ RT...
គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនលោក Rustem Umerov បានបញ្ជាក់ថា យោធា របស់ប្រទេសរបស់លោក បានប្រយុទ្ធគ្នាជាលើកដំបូង ជាមួយកងទ័ពកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ KBS សាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង។ លោក Umerov បានប្រាប់ KBS នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃចន្ទ ម៉ោងក្នុងស្រុកថា ការចូលរួម...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសម្នាក់នៅខេត្ត Gyeonggi របស់ប្រទេសកូរ៉េខាងត្បូង បានសារភាពថា បានលាក់សាកសព ឪពុករបស់លោក ដែលបានស្លាប់ក្នុងទូរទឹកកក អស់រយៈពេលជាងមួយឆ្នាំ ដោយសារតែជម្លោះមរតកដែលនាំ ឲ្យមានការស៊ើបអង្កេត របស់ប៉ូលីស។ នេះបើតាមការរាយការណ៍ដោយកាសែត The Korea Herald...
តូក្យូ ៖ ប្រទេសជប៉ុន បានបាញ់បង្ហោះផ្កាយរណបការពារជាតិកាលពីថ្ងៃចន្ទ សំដៅលើប្រតិបត្តិការយោធា និងទំនាក់ទំនងលឿន ជាងមុន លើគ្រាប់រ៉ុក្កែត H3 ថ្មី ហើយការបង្ហោះនេះ ទទួលបានភាពជោគជ័យទៅ ក្នុងគន្លងតារា ខណៈប្រទេសនេះស្វែង រកការពង្រឹងសមត្ថភាពយោធា របស់ខ្លួនចំពេលមានភាពតានតឹងកើនឡើងក្នុងតំបន់ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។ ប្រទេសអាស៊ីបូព៌ាកំពុងពន្លឿន...
ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ ដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់នៅលើកោះ Flores ដាច់ស្រយាលមួយកន្លែង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Firman Yosef មន្ត្រី នៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំ Lewotobi Laki...
ថ្វីបើការញ៉ាំអាហារ ដែលមានជាតិប្រៃច្រើនពេកមាន ទំនាក់ទំនងនឹងជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិ ប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមានចំពោះសុខភាពបានដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញ ឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនងក្នុងការ ធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់ ។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។ ការសិក្សាដ៏ធំមួយកាលពីឆ្នាំ...
VIENNA៖ កាលពីថ្ងៃអាទិត្យ ប្រទេសចំនួន៨ នៃក្រុមប្រទេសផលិត ប្រេងអង្គការ OPEC + បានប្រកាសឲ្យដឹងថា ដើម្បីបន្តកាត់បន្ថយទិន្នផល ដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេល១ ខែដោយជំរុញឱ្យមានការ កាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹង តម្លៃប្រេងដែលកំពុងធ្លាក់ចុះ ។ អង្គការ OPEC+ រួមមានអង្គការ នៃប្រទេសនាំចេញប្រេង ហៅកាត់ (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន...