អ៊ីតាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីតាលី បានក្លាយជាប្រទេសដំបូងគេ ដែលហាមឃាត់គំរូ AI របស់ប្រទេសចិន DeepSeek បន្ទាប់ពីអាជ្ញាធរការពារ ទិន្នន័យ របស់ខ្លួនបានបិទ កម្មវិធីកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីការព្រួយ បារម្ភលើការគ្រប់គ្រងទិន្នន័យ ផ្ទាល់ខ្លួនរបស់ខ្លួន ។ កម្មវិធី AI បង្កើតឡើងដោយក្រុមហ៊ុន...
តូក្យូ ៖ នេះបើតាមសារព័ត៌មាន Kyodo បានដកស្រង់សម្តីមន្ត្រីក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Honda Motor Co និង Nissan Motor Co គ្រោងនឹងបង្ហាញព័ត៌មានលម្អិត នៃការរួមបញ្ចូលគ្នា ដែលបានគ្រោងទុក នៅពាក់កណ្តាលខែកុម្ភៈ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។...
វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ពួកគេជឿថាមិនមានអ្នកនៅរស់ទេនៅក្នុងការប៉ះទង្គិចគ្នាកណ្តាលអាកាសនៅជិតទីក្រុងវ៉ាស៊ីនតោនរវាងយន្តហោះពាណិជ្ជកម្មដឹកមនុស្ស ៦៤នាក់និងឧទ្ធម្ភាគចក្រយោធាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងសារនយោបាយភ្លាមៗចំពោះឧបទ្ទវហេតុនេះដោយបន្ទោសអ្នកកាន់តំណែងពីគណបក្សប្រជាធិបតេយ្យទាំងពីររបស់លោក។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា “គួរឱ្យសោកស្តាយណាស់ មិនមានអ្នកនៅរស់ទេ” លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅសេតវិមាន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានប្តូរទៅបេសកកម្មសង្គ្រោះនៅទន្លេ Potomac បន្ទាប់ពីធ្លាក់កាលពីយប់ថ្ងៃពុធ ដែលពាក់ព័ន្ធនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងឧទ្ធម្ភាគចក្រ ដែលមានអ្នកដំណើរ ៣នាក់។...
ចិន៖ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន DeepSeek របស់ប្រទេសចិនបានបង្ហាញពីការរកឃើញសម្រាប់កុំព្យូទ័រប្រព័ន្ធ AI ដែលមានតម្លៃថោកបានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft និង Meta បានការពារការចំណាយដ៏ធំដែលពួកគេបាននិយាយថា ជាគន្លឹះក្នុងការរក្សាការប្រកួតប្រជែងលើវិស័យថ្មី។នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times វឌ្ឍនភាពរហ័សរបស់ DeepSeek បានធ្វើឲ្យមានការសង្ស័យអំពីការនាំមុខ ដែលអាមេរិកមានប្រព័ន្ធ AI ជាមួយនឹងម៉ូដែល ដោយខ្លួនអះអាងថា អាចផ្គូផ្គង ឬសូម្បីតែដំណើរការជាងគូប្រជែងលោកខាងលិចក្នុងតម្លៃមួយចំណែក...
អាមេរិក ៖ ក្រុមអត្តពលិកស្គីទឹកកក ជនជាតិរុស្ស៊ី និងគ្រូបង្វឹកល្បីៗ ជាច្រើននាក់ត្រូវបានគេរាយការណ៍ថា ស្ថិតនៅលើយន្តហោះ ដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលទៅក្នុងទន្លេ Potomac ទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីការបុកគ្នានៅកណ្តាលអាកាស ជាមួយឧទ្ធម្ភាគចក្រយោធា ហើយបញ្ជីរាយនាមជនរងគ្រោះបង្ហាញឈ្មោះរួម មានម្ចាស់ជើងឯកពិភពលោករុស្ស៊ី Yevgenia Shishkova និង Vadim Naumov ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ...
ទីក្រុង Sodertalje ៖សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ជនភៀសខ្លួនអ៊ីរ៉ាក់ ដែលបានដុតច្បាប់ ចម្លងគម្ពីរគូរ៉ាជាសាធារណៈ ត្រូវបានគេបាញ់សម្លាប់នៅផ្ទះល្វែងរបស់លោក ក្នុងទីក្រុង Sodertalje ប្រទេសស៊ុយអែត អំឡុងពេលលោកកំពុងផ្សាយ ផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម ហើយការសម្លាប់លោក Salwan Momika ត្រូវបានគេ និយាយថា បានកើតឡើងនៅថ្ងៃពុធមួយថ្ងៃ មុនពេលលោកត្រូវបានគេគ្រោង នឹងបង្ហាញខ្លួននៅតុលាការ...
បរទេស៖ យន្តហោះចម្បាំង F-35 មួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាស Eielson ក្បែរទីក្រុង Fairbanks រដ្ឋ Alaska នៅម៉ោងប្រហែល ១ រសៀលកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យ “ខូចខាតយ៉ាងសំខាន់” ដល់យន្តហោះ ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើអ៊ីនធឺណិតបង្ហាញថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ទិន្នន័យ ចេញពីការស្ទង់មតិថ្មីមួយថា ពលរដ្ឋ Greenlandនៅតែ មានការសង្ស័យយ៉ាងខ្លាំង អំពីគំនិតដែលថា ប្រធានាធិបតីអាមេរិក Donald Trump អាចទិញកោះរបស់ពួកគេ ពីប្រទេសដាណឺម៉ាក។ ទោះបីជាយ់ាងណាក្តី តាមរយៈការស្ទាបស្ទង់ចុងក្រោយមួយ បានបង្ហាញថាលទ្ធផល នៃការស្ទង់មតិផ្ទុយស្រឡះជាមួយនឹងការស្ទង់មតិលើកមុន។ លោក Trump បាននិយាយ ជាញឹកញាប់ថា ទទួលយក...
ក្រុមហ៊ុន Google ប្រកាសថាខ្លួននឹងធ្វើការផ្លាស់ប្តូរឈ្មោះ ទីតាំងភូមិសាស្រ្តសំខាន់ចំនួន ២ កន្លែង នៅលើកម្មវិធី Google Map។ ការផ្លាស់ប្តូរឈ្មោះនេះ គឺ Google ធ្វើតាមការចេញបញ្ជា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ ទីតាំងទី ១ នោះគឺ ឈូងសមុទ្រ មិកស៊ីកូ...
បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ ប្រភពអនាមិកថា សមាជិកអង្គការណាតូ នឹងចែករំលែកផែនការលទ្ធកម្ម ដែលបានចាត់ថ្នាក់ជាមួយក្រុមហ៊ុនផលិត សព្វាវុធក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ការបង្កើន សមត្ថភាពឧស្សាហកម្ម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...