កីឡា

លោក ឆាយ សុភក្រ្ក័ ៖ រាល់ការប្រកួត ក្រុមបាល់ទាត់វ័យចាស់ K8 ដើម្បីសុខភាព សាមគ្គីភាព មិត្តភាពជាមួយក្លឹបនានា ពិសេសបានបរិច្ចាគថវិកា ជូនមូលនិធិមន្ទីរ ពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ ៖ ការប្រកួតកីឡា បាល់ទាត់សប្បុរសធម៌ ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានឈានចូល ដល់សប្តាហ៍ទី៧ ហើយ ដោយបានរកឃើញ ៤ ក្រុមខ្លាំងៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ ២ ប្រកួត កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ គឺក្រុមបាល់ទាត់វ័យចាស់ K8 បានចាញ់ក្រុមបាល់ទាត់វ័យចាស់ 9NG ២-០។

ក្រុម 9NG Soccer និង Sybelle FC លេងជាមួយគូប្រកួតរៀងៗខ្លួននឹងគ្រាន់តែអាចរំកិលចំណាត់ថ្នាក់ ក្នុងចំណោម៤ក្រុមលើកំពូលតារាងប៉ុណ្ណោះ។ ចំពោះ ៤ ក្រុមលើកំពូលតារាង ដែលនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន ក្រុមមហាហង្ស ក្រុម 9NG Soccer ក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង និងក្រុម Sybelle FC។

លោក ឆាយ សុភក្រ្ក័ សមាជិកក្រុមបាល់ទាត់វ័យចាស់ K8 បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់វ័យចាស់ K8 ក្រោមការដឹកនាំដោយលោក រិទ្ធ ឌីកា ហើយរាល់ ការប្រកួតរបស់ក្រុម K8 បានក្តីរីករាយជាខ្លាំង បានចូលរួមប្រកួតកីឡា បាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ ដើម្បីសុខភាព រិតចំណងសាមគ្គីភាព មិត្តភាព ជាមួយក្លឹបនានា ជាពិសេសបានបរិច្ចាគថវិកា របស់ក្លឹបទៅកាន់មូលនិធិ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ជាការរួមចំណែកជាមួយសប្បុរសជនទាំងក្នុង និងក្រៅស្រុក ក្នុងកិច្ចការសប្បុរសធម៌នេះ។

លោកសមាជិកក្រុមបាល់ទាត់វ័យចាស់ K8 បានបន្តថា ដោយប្រធានក្លិបក្រុមបាល់ទាត់វ័យចាស់ K8 លោក រិទ្ធ ឌីកា មានឆន្ទះក្នុងការប្រមូល ផ្តុំកីឡាករចាស់ៗទំាងជំនាន់លោក ជំនាន់មុន និងជំនាន់លោក ក៏អញ្ជើញឲ្យចូលរួម ជាមួយក្រុមបាល់ទាត់វ័យចាស់ K8 ដែរ។ ក្រុមបាល់ទាត់វ័យចាស់ K8 ក្រោមការដឹកនាំដោយលោក រិទ្ធ ឌីកា បានបរិច្ចាគថវិកាចំនួន ៤ លានរៀល គណ:កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ សប្បុរសធម៌ពានរង្វាន់ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦។

ដោយឡែក លោក ហួត គីមងួន ត្រូវគេស្គាល់ច្បាស់ក្នុងវិស័យ កីឡាបាល់ទាត់សប្បុរធម៌ គឺDoRi Cambodia ស្ថាបនិក និងគណ:កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៨ ក្រុមចូលរួម ដោយក្នុង១ក្រុមនីមួយៗ ត្រូវបរិច្ចាគយ៉ាងតិច ២លានរៀលទៅឲ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់ ។ ស្ថាបនិកពានរង្វាន់នេះលើកឡើងថា ដោយសារតែគោល បំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះ ទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឲ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌ បន្ថែមទៀតផងដែរ៕

Most Popular

To Top