កីឡា

ក្រុមគណៈប្រតិភូ កីឡាកាយសម្ព័ន្ធកម្ពុជា ចំនួន ១៦ រូប ចេញដំណើរចូលរួមការប្រកួត កីឡាកាយសម្ព័ន្ធអារ៉ូប៊ីក កម្រិតអាស៊ី ជើងឯកអាស៊ី លើកទី១០ នៅហ្វីលីពីន

ភ្នំពេញ ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូបចូលរួមព្រឹតត្តិការណ៍ការប្រកួត The 10 Senior Aerobic Gymnastics Asian Championships ការប្រកួត The 10th Junior Aerobic Gymnastics Asian Championships និងការប្រកួត The 10 Youth Aerobic Gymnastics Asian Championships ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន ។

គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូប រួមមានគ្រូបង្វឹក គ្រូជំនួយ ៣ រូប និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបក្នុងនោះ កីឡាករ ៣ រូប និងកីឡាការិនី ១០ រូប ។ លោក ណយ ផាណា ជាគ្រូបង្វឹក កញ្ញា សោ សុគីម គូ្រជំនួយ លោក សោ សផេង គូ្រជំនួយ កីឡាការិនីជម្រើសជាតិ ឌឹម អ៊នធីតា កីឡាការិនីជម្រើសជាតិ ស៊ីវ ចន្ថា កីឡាការិនីជម្រើសជាតិ សួស ស្រីពៅ កីឡាការិនីជម្រើសជាតិ ឈួន សុវណ្ណបញ្ញ និងកីឡាការិនីជម្រើសជាតិ ណែម មិនា។

ចំណែកកីឡាការិនីជម្រើសជាតិ ឈួន ស្រីនាត កីឡាការិនីជម្រើសជាតិ ចាន់ ណាវី កីឡាការិនីជម្រើសជាតិ ហួយ ស្រីពៅ កីឡាការិនីជម្រើសជាតិ ទី សៀវអ៊ីង កីឡាការិនីថ្នាល ដេត សុខនី កីឡាករជម្រើសជាតិ ផា សុធា កីឡាករជម្រើសជាតិ ផាត សុភា និងកីឡាករជម្រើសជាតិ មួន រ៉ានូ ៕

Most Popular

To Top