យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករប្រេស៊ីឡ Bruno Guimaraes បានបន្តធ្វើការដាក់សំពាធ
ទៅឲ្យ Newcastle ដើម្បីអាចផ្ទេរចេញនៅរដូវក្តៅនេះ។
កីឡាករប្រធានក្រុមរូបនេះបានបង្ហាញបំណងចង់ចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ខ្លាំងណាស់ដោយក្នុងនោះថែមទាំងបាន
ធ្វើដំណើរទៅកាន់អេស្បាញទៀតផងខណៈដែលក្រុម Newcastle កំពុងបំពេញភារៈកិច្ចប្រកួតមុនរដូវកាល។
គួរឲ្យដឹងដែរថាបច្ចុប្បន្នកីឡាករ Guimaraes នៅបន្តស្ថិតនៅក្នុងកុងត្រាជាមួយនឹង Newcastle នៅឡើយរហូតដល់ឆ្នាំ២០២៩ហើយកំពុងមាន
តម្លៃខ្លួនដល់ទៅ៧៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី
