យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានសន្យាថា នឹងបង្កើនការបង្រ្កាបដោយយោធាទៅលើក្រុមហាម៉ាស់ ។ នៅក្នុងការគូសបញ្ជាក់តាមរយៈខ្សែវីដេអូ លោក Netanyahu បានគំរាមកំហែងសកម្មភាព “នៅប៉ុន្មានថ្ងៃខាងមុខនេះ” ដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលា និងទីកន្លែងនោះទេ ។ គាត់បានថ្លែងថា “យើងនឹងវាយទៅលើក្រុមនេះជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ” ។ លោកបានបញ្ជាក់ថា...
អាមេរិក៖ការចំណាយសម្រាប់គម្រោង របស់អង្គការអវកាសរបស់អាមេរិកណាសា “NASA” បានកើនឡើងយ៉ាងខ្លាំង ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅចន្លោះពី ៨ ពាន់លានដុល្លារទៅ ១១ ពាន់លានដុល្លារ ជាមួយនឹងកាលបរិច្ឆេទនៃគម្រោងនេះក៏ត្រូវបានរុញច្រានចោល ប្រហែលមួយទសវត្សរ៍ផងដែរ។ អង្គការ NASA បានបង្ហាញឲ្យដឹងថា ផែនការរបស់ពួកគេក្នុងការនាំយកគំរូពីភពព្រះអង្គារមកផែនដី ត្រូវបានពន្យារពេល ដោយសារការចំណាយ។ គោលដៅនៃគម្រោងសម្រាប់កម្មវិធី Mars Sample Return...
(មូស្គូ)៖អ្នកបង្កើតប្រព័ន្ធនេះបានប្រាប់ Sputnik ឲ្យដឹងថា ប្រទេសរុស្ស៊ីបានបង្កើតប្រព័ន្ធសន្តិសុខឌីជីថលមួយដែលមានឈ្មោះថា “Pyatnitsa” មានន័យថា ថ្ងៃសុក្រជាភាសារុស្សី ត្រូវបានរចនាឡើងដើម្បីការពារគ្រឿងបរិក្ខារធំៗសំខាន់ៗពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយប្រព័ន្ធនឹងត្រូវបានបង្ហាញនៅវេទិកា Army-2024 ។ អ្នកអភិវឌ្ឍន៍ប្រព័ន្ធបានបន្តថា ភាគច្រើន យើងនឹងបង្ហាញវេទិការកាំភ្លើងយន្តស្វ័យប្រវត្តិនៅវេទិកាកងទ័ព ក៏ដូចជាប្រព័ន្ធសុវត្ថិភាពឌីជីថលរបស់យើង ‘Pyatnitsa’ នេះជាដំណោះស្រាយផ្នែកទន់ រួមបញ្ចូលអ្វីៗគ្រប់យ៉ាងទៅក្នុងមជ្ឈមណ្ឌលតែមួយ។ យើងបានទាញយកអ្វីដែលល្អបំផុតពី ឧស្សាហកម្ម និងសន្តិសុខតាមអ៊ីនធើណេត ដោយរួមបញ្ចូលគ្នានូវអ្វីៗគ្រប់យ៉ាងចូលគ្នា...
ចិន ៖ ក្រុមហ៊ុនផលិតរថយន្តសកលពី Volkswagen និង Stellantis កំពុងឈោងចាប់ក្រុមហ៊ុន រថយន្តអគ្គិសនីរបស់ប្រទេសចិន ដើម្បីជួយជំរុញ ការប្រកួតប្រជែង របស់ពួកគេ ខណៈដែលវិស័យនេះ កំពុងផ្លាស់ប្តូរឆ្ពោះទៅ រកអគ្គិសនី នាពេលបច្ចុប្បន្បនេះ ។ នេះជាការបង្ហាញថា ប្រជាប្រិយភាព របស់រថយន្តអគ្គិសនី “EV” របស់ប្រទេសចិន ទាំងនៅក្នុងទីផ្សារប្រទេសចិន...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូនឹងមិនចាកចេញពីការសម្រេចចិត្តដ៏មានសក្ដានុពលរបស់សហរដ្ឋអាមេរិកក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាប់គាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនដោយគ្មានចម្លើយនោះទេ។ សម្ដីរបស់លោក Dmitry Peskov នេះ គឺបានកើតឡើងបន្ទាប់ពីសភាអាមេរិកបានបំភ្លឺការផ្ទេរប្រាក់ដ៏មានសក្តានុពល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរុស្ស៊ីបាននិយាយដោយសំដៅទៅលើការរឹបអូសដែលអាចមានសក្តានុពលថា “អាមេរិកនឹងត្រូវចំណាយសម្រាប់រឿងនេះ ប្រសិនបើវាពិតជាដូច្នេះមែន” ។...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ ហៅកាត់ថា (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ធ្វើការទប់ស្កាត់កុំឲ្យមានការកើនឡើងជម្លោះបន្ថែមទៀត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទេ ដោយបន្ថែមថា ក្រុម G7...
អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានផ្តោតគោលដៅលើការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ ដោយបង្ហាញថា ក្រុងយេរូសាឡឹមខាងលិចបានប្រើប្រាស់លុយអាមេរិកដើម្បីវាយប្រហារយន្តហោះដែលផលិតដោយអាមេរិក ត្រូវបានលក់ទៅឲ្យ Shah ក្នុងសម័យសង្គ្រាមត្រជាក់។ កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារគោលដៅនៅទូទាំងអ៊ីរ៉ង់។ ការវាយប្រហារតាមអាកាសបានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់របស់ខ្លួនទៅលើរដ្ឋជ្វីហ្វ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយ។ ការវាយប្រហារនោះគឺជាការឆ្លើយតបទៅនឹងអ្វីដែលអ៊ីរ៉ង់និយាយថា ជាការវាយឆ្មក់របស់អ៊ីស្រាអែលយ៉ាងសាហាវមកលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងក្រុង...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ជិតមួយសប្តាហ៍បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងតេអេរ៉ង់ ជាមួយនឹងកាំជ្រួចរាប់រយគ្រាប់ និងយន្តហោះដ្រូនលើអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅជិតអាកាសយានដ្ឋានមួយក្នុងខេត្ត Isfahan ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែកន្លែងនុយក្លេអ៊ែរនៅក្នុងខេត្តនេះមិនបានខូចខាតនោះទេ។ កាសែត The New York Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ៣នាក់ ដែលមានទីតាំងនៅជិតទីក្រុង Isfahan...
ទីក្រុងឡុងដ៍៖សាកលវិទ្យាល័យ Edinburgh បាននិយាយកាលពីថ្ងៃអង្គារថា អ្នករូបវិទូលោក Peter Higgs ដែលទ្រឹស្ដីនៃភាគល្អិតមិនអាចរកឃើញនៅលើសកលលោកបានផ្លាស់ប្តូរវិទ្យាសាស្ត្រ ហើយត្រូវបានបញ្ជាក់ដោយការរកឃើញដោយឈ្នះរង្វាន់ណូបែលកន្លះសតវត្សក្រោយមកបានទទួលមរណភាពក្នុងអាយុ ៩៤ ឆ្នាំ។ ការរកឃើញរបស់លោក Higgs boson ក្នុងឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលស្រាវជ្រាវ CERN ក្បែរទីក្រុងហ្សឺណែវ ត្រូវបានសាទរយ៉ាងទូលំទូលាយថា ជាការរីកចម្រើនដ៏ធំបំផុតនៃចំណេះដឹងអំពី Cosmos អស់រយៈពេលជាង...
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលម្តងទៀតនូវចេតនារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យ ការពារ គ្រប់គ្រង និងរៀបចំឧស្សាហ៍កម្មប្រេងរបស់វេណេស៊ុយអេឡា”។ នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានអានសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “វេណេស៊ុយអេឡា នឹងមិនទទួលស្គាល់ និងមិនទទួលយកគោលនយោបាយខុសច្បាប់នៃការដាក់វិធានការបង្ខិតបង្ខំ និងអាជ្ញាប័ណ្ណ ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងដោយសហរដ្ឋអាមេរិក”។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយ “អាជ្ញាប័ណ្ណ” ថ្មីមួយកាលពីថ្ងៃពុធ ដោយបានស្ដារឡើងវិញនូវទណ្ឌកម្មមួយចំនួនប្រឆាំងនឹងវេណេស៊ុយអេឡា ដែលត្រូវបានបន្ធូរបន្ថយកាលពីខែតុលាឆ្នាំមុន។ លោក...