១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេកៈ ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែកក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង ។ ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើនប្រភេទលាបលើស្បែក ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ...
អាមេរិក ៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈម នឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។ នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ...
វ៉ាស៊ីនតោន ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានប្រើសម្តី វាយប្រហារប្រឆាំង នឹងកំពូលតារាចម្រៀង អាមេរិក នាង Taylor Swift ដោយប្រកាស “ស្អប់” របស់លោកសម្រាប់នាងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីតារាប៉ុបដ៏ល្បីរូបនេះបានគាំទ្រគូប្រជែងប្រជាធិបតេយ្យរបស់លោក លោកស្រី Kamala Harris យោងតាមការចេញផ្សាយពីគេហទំព័រ...
Florida ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យា ជាអ្នកដើរលំហអាកាស បានត្រឡប់មកផែនដីវិញ ជាមួយក្រុមនាវិក កាលពីថ្ងៃអាទិត្យ ការបញ្ចប់ការ ធ្វើដំណើររយៈពេល ៥ ថ្ងៃ ដែលបាននាំពួកគេ ទៅតំបន់ខ្ពស់ ជាងអ្នកបានធ្វើដំណើរចាប់តាំងពីអ្នកដើរលើភពព្រះច័ន្ទ របស់អង្គការណាសា។ យានអវកាសរបស់ SpaceX បានធ្លាក់ក្នុងឈូងសមុទ្រម៉ិកស៊ិក...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើ ម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍មនុស្សជាមួយនឹងអនាគតរួមគ្នា។ លោកបានធ្វើការកត់សម្គាល់នៅពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ កៀហ្ស៊ីស៊ីស្ថាន ហ្គាបុង អេមីរ៉ាតអារ៉ាប់រួម និងកាមេរូន ដែលពួកគេទាំងអស់កំពុងនៅទីក្រុងប៉េកាំង សម្រាប់វេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី១១ ។ លោកបានអំពាវនាវឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធ កិច្ចខិតខំប្រឹងប្រែងរួមគ្នា...
បរទេស៖ តុលាការកំពូលប្រេស៊ីលបានបើកគណនីធនាគាររបស់ X និង Starlink វិញហើយ ដោយគ្រាន់តែដកប្រាក់ចំនួន ៣,៣ លានដុល្លារពីពួកគេ ដើម្បីអនុវត្តការផាកពិន័យលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មហាសេដ្ឋីអាមេរិក Elon Musk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Alexandre de...
ថៃ៖ការស្ទង់មតិមួយ បានរកឃើញថា បំណុលគ្រួសារ ជាមធ្យមរបស់ប្រទេសថៃ បានឡើងដល់កម្រិត ខ្ពស់ក្នុងរយៈពេល ១៨ ឆ្នាំ ចំពេលមានកំណើ នសេដ្ឋកិច្ចមានភាពយឺតយាវ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ នេះបើយោងតាមការស្ទង់មតិ របស់សាកលវិទ្យាល័យសភា ពាណិជ្ជកម្មថៃបាននិយាយថា តួលេខនេះបានកើនឡើង ៨.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់...
អាជ្ញាធរស្រីលង្កាផាកពិន័យបុរសជនជាតិអ៊ីតាលី ២នាក់ ដែលជាឪពុក និងកូនចំនួន ២០ម៉ឺនដុល្លារអាមេរិក ដោយបុរសទាំង ២រូបនេះប៉ុនប៉ងលួចយកពូជសត្វល្អិតកម្ររាប់រយក្បាល ដោយរួមមានទាំងមេអំបៅចំនួន ៩២ប្រភេទ ចេញពីឧទ្យានជីវៈចម្រុះរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បុរសជនជាតិអ៊ីតាលីទាំង២រូបនោះមានឈ្មោះ Luigi Ferrari អាយុ ៦៨ឆ្នាំ និងកូនប្រុសរបស់លោក Mattia Ferrari អាយុ ២៨ឆ្នាំ។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយ បណ្តាប្រទេសលោកខាងលិច ប្រថុយនឹងការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ សារព័ត៌មានរុស្ស៊ីដកស្រង់សម្តីលោក ពូទីន ឲ្យដឹងថា “ក្នុងកាលៈទេសៈបែបនេះ រុស្ស៊ី នឹងត្រូវបង្ខំឱ្យធ្វើការសម្រេចចិត្តសមស្រប ដោយផ្អែកលើការគំរាមកំហែងថ្មីនេះ”។ រដ្ឋាភិបាលអ៊ុយក្រែន បានកំពុងអង្វរសម្ព័ន្ធមិត្តលោកខាងលិចឱ្យប្រើមីស៊ីលរបស់ខ្លួន រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ ដើម្បីបាញ់ចូលទឹកដីរុស្ស៊ីយ៉ាងជ្រៅ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានដកហូតការទទួលស្គាល់បុគ្គលិកចំនួន ៦នាក់នៃស្ថានទូតអង់គ្លេសប្រចាំប្រទេសរុស្ស៊ី ដោយលើកឡើងពីការចូលរួមរបស់ពួកគេនៅក្នុងសកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា។ FSB បានឲ្យដឹងថា ខ្លួនបានទទួលឯកសារដែលបញ្ជាក់ថា ទីក្រុងឡុងដ៍ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពយោធាអន្តរជាតិ និងស្ថានការណ៍នយោបាយកើនឡើង នេះបើយោងតាមរបាយការណ៍របស់ RIA Novosti ។ FSB បានដាក់ឈ្មោះនាយកដ្ឋាន សម្រាប់អឺរ៉ុបខាងកើត...