ឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថា ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនមនុស្ស ២ នាក់ពីបទជាប់ពាក់ព័ន្ធទៅនឹងបណ្តាញរត់ពន្ធកញ្ឆា ដោយបានបំបិទ ផែនការបញ្ជូនថ្នាំញៀន ក្នុងថង់ដាក់កម្រាលពូកគ្រែ និងប្រដាប់ក្មេងលេងពីអាស៊ីអាគ្នេយ៍ ទៅកាន់ចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Marthinus Hukom ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀន របស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់អ្នកយកព័ត៌មានថា...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Live Science បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានតៀមខ្លួនរួចជាស្រេច សម្រាប់បាញ់បង្ហោះផ្កាយរណប ចំនួន ១៨ គ្រឿងដំបូងក្នុងការដេញថ្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹងផ្កាយរណប Starlink របស់លោក Elon Musk ដែលជាតារាផ្កាយរណប អ៊ីនធើណេតគន្លងផែនដីទាប (LEO)...
តូក្យូ ៖ អាជ្ញាធរ ជប៉ុន បាននិយាយកាលថ្ងៃអង្គារនេះថា មនុស្សជាង ១២០ នាក់បានស្លាប់ ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាល នៅតំបន់ ទីប្រជុំជនតូក្យូក្នុងខែកក្កដា នៅពេលសីតុណ្ហភាពជាមធ្យម របស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់បំផុត ហើយការព្រមានអំពីកម្ដៅ បានចូលជាធរមានក្នុងខែនេះដែរ។ យោងតាមការិយាល័យពិនិត្យ សុខភាពទីក្រុងតូក្យូ បាននិយាយថា អ្នកទំាង ១២៣នាក់ភាគច្រើនជាមនុស្សចាស់ ហើយមនុស្ស...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានប្រកាសយកលោកអភិបាលរដ្ឋ Minnesota លោក Tim Walz ជាមិត្តរួមដំណែងនៅក្នុងការប្រកួតប្រជែងរបស់ខ្លួនសម្រាប់សេតវិមាននៅចុងឆ្នាំនេះ។ លោកWalz ជាអតីតគ្រូបង្រៀន និងជាទាហានជើងចាស់ម្នាក់ បានលេចមុខជាអនុប្រធានាធិបតីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមិនសូវល្បីឈ្មោះសម្រាប់ជនជាតិអាមេរិកភាគច្រើនក៏ដោយ។ បន្ទាប់ពីការប្រកាសនេះ អភិបាលរដ្ឋ Minnesota បាននិយាយថា វាគឺជាកិត្តិយសពេញមួយជីវិត ដែលត្រូវបានជ្រើសរើសដោយលោកស្រី...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាសាកសពទាំងនេះ ដែលពីមុនត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានបញ្ជូនតាមច្រក Kerem Shalom នៅភាគខាងត្បូងតំបន់ហ្គាហ្សាដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ ប្រភពដដែលបានបន្តថា សាកសពត្រូវបានគេដាក់ក្នុងថង់ផ្លាស្ទិក ដែលមានលេខសៀរៀល ប៉ុន្តែមិនមានព័ត៌មានអំពីប្រភពដើម ទីតាំងដែលគេយក ឬទីកន្លែងដែលគេសម្លាប់នោះទេ។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ...
បាកដាដ៖ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតមកលើមូលដ្ឋានមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើឱ្យបុគ្គលិកអាមេរិក ជាច្រើននាក់បានរង របួស ក្រោយការវាយប្រហារកាលពីថ្ងៃចន្ទ ដោយបានលើកឡើងទៀតថា ភាពតានតឹងនៅក្នុងតំបន់ ដែលបានកើនឡើង រួចទៅហើយជុំវិញ ការវាយ ប្រហារតបត របស់ប្រទេសអ៊ីរ៉ង់ ដែលគេបានរំពឹងទុកថា មកលើអ៊ីស្រាអ៊ែលនោះ ។ការបាញ់ប្រហារដោយ គ្រាប់រ៉ុក្កែតនេះ គឺជាការវាយប្រហារលើកចុង ក្រោយបង្អស់ សំដៅលើមូលដ្ឋានទ័ព...
ឥណ្ឌា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Tata Electronics របស់ឥណ្ឌា បានចាប់ផ្តើមសាងសង់ រោងចក្រផលិតគ្រឿងអេឡិចត្រូនិកថ្មីតម្លៃ ៣.២ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារមនុស្សចំនួន ២៧,០០០នាក់ ។ ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសឥណ្ឌាបាននិយាយថា រោងចក្រនេះ នឹងមានទីតាំងនៅរដ្ឋ...
អាល្លឺម៉ង់ ៖ ក្រុមហ៊ុនផលិតបន្ទះឈីប របស់អាល្លឺម៉ង់ Infineon បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១,៤០០នាក់ និងផ្លាស់ប្តូរទីតាំងចំនួន១,៤០០ បន្ថែមទៀត ដោយសារតែបរិយាកាស ទីផ្សារដ៏លំបាក ខណៈខ្លួនបានប្រកាសថា ប្រាក់ចំណេញធ្លាក់ចុះ និងបន្ទាបទស្សនវិស័យរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុនផលិតបន្ទះឈីបបាននិយយថា ការកាត់បន្ថយបុគ្គលិកទំាងនេះស្ថិតក្នុងចំណោមបុគ្គលិកប្រហែល ៥៨,៦០០...
វ៉ាស៊ីនតោន៖ទោះបីជាមានការព្រួយបារម្ភអំពីសន្តិសុខជាតិអំពី TikTok និងទំនាក់ទំនង របស់វាជាមួយប្រទេស ចិនក៏ដោយ កម្មវិធីវីដេអូខ្លីដ៏ពេញនិយមកំពុងដើរ តួនាទីយ៉ាងសំខាន់ នៅលើផ្លូវយុទ្ធនាការ សម្រាប់ទាំងអតីតប្រធានាធិបតី Donald Trump និង អនុប្រធានាធិបតី Kamala Harris ដោយសារតែវេទិកានេះ នៅតែជាឧបករណ៍សំខាន់ សម្រាប់បេក្ខជន ដើម្បីឈានទៅ ដល់អ្នកបោះឆ្នោតវ័យក្មេង យោងតាមការចេញ ផ្សាយពីគេហទំព័រ...
ទីក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា កីឡាការិនីអ៊ុយក្រែន Yaroslava Mahuchikh បានឧទ្ទិសមេដាយមាសកីឡាលោតខ្ពស់អូឡាំពិក របស់នាងកាលពីថ្ងៃអាទិត្យដល់អត្តពលិក និងគ្រូបង្វឹកជិត ៥០០នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសរបស់នាងក្នុងឆ្នាំ២០២២។ កីឡាការិនីវ័យ ២២ឆ្នាំ រូបនេះមានឱកាសច្រើនជាងក្នុងការឈ្នះមេដាយ ដើម្បីផ្តល់ភាពរីករាយខ្លះដល់ជនរួមជាតិរបស់នាងដោយបានត្រឡប់មកប្រទេស ដែលហែកហួរដោយសង្គ្រាមជាជាងការបំបែកឯកទកម្មពិភពលោករបស់នាងផ្ទាល់។ ម្ចាស់ជើងឯកពិភពលោក ដែលជាម្ចាស់មេដាយសំរឹទ្ធនៅទីក្រុងតូក្យូកាលពី ៣ឆ្នាំមុន គ្រប់គ្រងបានល្អបំផុតក្នុងចម្ងាយ ២.០០ម៉ែត្រឈ្នះកីឡាករ Nicola...