រុស្ស៊ី៖ មន្ត្រីសិទ្ធិមនុស្សកំពូលរបស់ប្រទេសរុស្ស៊ី លោកស្រី Tatyana Moskalkova បាននិយាយដោយរិះគន់ថា ការចាប់ខ្លួនស្ថាបនិកកម្មវិធីផ្ញើដ៏ពេញនិយមបំផុតលើពិភពលោក Telegram លោក Pavel Durov របស់អាជ្ញាធរប្រទេសបារាំង ជាការរំលោភលើសិទ្ធិភាពក្នុងនិយាយដោយសេរី និងចង់បិទវេទិកាមួយនោះតែម្តង។ កាលពីថ្ងៃអាទិត្យ លោក Moskalkova សរសេរនៅលើ Telegram ដោយប្រកែកថា ហេតុផលពិតប្រាកដនៅពីក្រោយការចាប់ខ្លួន លោក...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា គណៈប្រតិភូរបស់ខ្លួនទាមទារឱ្យអ៊ីស្រាអែល ត្រូវចងតាមអ្វីដែលបានព្រមព្រៀងគ្នានៅថ្ងៃទី០២ ខែកក្កដា ដោយផ្អែកលើអ្វី ដែលមានចែងនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Ezzat Al-Rashq សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូចរចារបស់ក្រុមហាម៉ាស់បានចាកចេញពីទីក្រុងគែរ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា ហើយបានឮពីពួកគេអំពីលទ្ធផលនៃការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នាពីមុនមក...
ប៉ារីស៖ កាលពីថ្ងៃអាទិត្យ ក្រោយពីមានការចាប់ខ្លួន នាយកប្រតិបត្តិ(CEO)បណ្តញសង្គម Telegram រួចមក ម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់សហរដ្ឋអាមេរិក គឺបណ្តាញសង្គម X លោក Elon Musk និងអតីតអ្នកទទួលខុសត្រូវទីភ្នាក់ងារ សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក Edward Snowden ដែលលោកទាំង២នាក់បានរិះគន់យ៉ាងខ្លាំងទៅលើការចាប់ខ្លួននេះ និងបានសង្កត់ធ្ងន់ថា វាជាសេរីភាព...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បាននិយាយថា ខ្លួនបានព្រមានយុទ្ធនាការប្រធានាធិបតី អាមេរិកឲ្យប្រុងប្រយ័ត្ន បន្ទាប់ពីខ្លួនបានរកឃើញការ ប៉ុនប៉ងលួចចូលដែលភ្ជាប់ ជាមួយប្រទេសអ៊ីរ៉ង់ ដោយប្រើសេវាកម្មផ្ញើសារ WhatsApp យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការប្រកាសនេះគឺជាចុងក្រោយបង្អស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៃការគំរាមកំហែងការលួចចូល នៅមុនការបោះឆ្នោតខែវិច្ឆិការវាងអនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតី...
ប៉ារីស ៖ តុលាការប្រទេសបារាំង នៅបន្តការឃុំខ្លួនស្ថាបនិក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov មកដល់ថ្ងៃនេះ បន្ទាប់ពីការចាប់ខ្លួន របស់លោកនៅអាកាសយានដ្ឋាន Le Bourget ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ដែលជាកម្មវិធីដ៏ចម្រូងចម្រាសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ បើយោងតាមប្រភពជិតស្និទ្ធ នឹង...
បំពង់ក គឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស ។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត ។ ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់ក ត្រូវបានឆ្លងមេរោគ ក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។ ទោះបីជាយ៉ាងណាក្តី ការថែ ទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទស្សនាវដ្តី the Military Watch បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះប្រយុទ្ធសំខាន់ Abrams M1 ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកចំនួនដល់ទៅ២ភាគ៣ ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ។ សារព័ត៌មានបាននិយាយនៅក្នុង អត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា តាមការប៉ាន់ប្រមាណ របស់ខ្លួន រថក្រោះជិត...
សេអ៊ូល៖ កូរ៉េខាងជើង បានថ្កោលទោស ចំពោះយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដោយបានប្តេជ្ញាថា ខ្លួននឹងទប់ទល់យ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង នុយក្លេអ៊ែរគ្រប់ប្រភេទ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក។ កូរ៉េខាងជើង បានថ្កោលទោស យុទ្ធសាស្ត្រនុយក្លេអ៊ែរ ដោយថា សហរដ្ឋអាមេរិក កំពុងស្វែងរកសង្គ្រាមនុយក្លេអ៊ែរឯកតោភាគី និងបង្ហាញការមិនពិត ចំពោះប្រទេសដទៃទៀតថា ជាការគំរាមកំហែងនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការកែសម្រួលឥរិយាបថ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន ៖ លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រជាធិបតេយ្យ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញអ្នកបោះឆ្នោតឱ្យ “រៀបចំផ្លូវថ្មីមួយឆ្ពោះទៅមុខ” ជាមួយគ្នា ខណៈដែលបង្ហាញសេចក្តីថ្លែងការណ៍ គោលនយោបាយការបរទេស លម្អិតបំផុតរបស់លោកស្រីរហូតមកដល់បច្ចុប្បន្ន រួមទាំងការសន្យាថា នឹងមិនមានភាពស្និទ្ធស្នាលជាមួយមេដឹក នាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនដូចគូប្រជែងរបស់លោកស្រីគឺលោក ដូណាល់ ត្រាំ នោះទេ...
តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹង ដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន? ការឃ្លានគ្មានអ្វី ដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លាន ចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួនបានបាត់បង់នៅក្នុងឈាម។ នៅពេលដែលសសៃឈាម ខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយ នៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។ មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយនៅលើក្រពះ និងពោះវៀន។ នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។...