បរទេស ៖ ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា ដោយចូលរួមជាមួយ នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបានដាក់ពង្រាយ ក្នុងតំបន់រួចហើយ។ ការមកដល់នេះកើតឡើង ចំពេលមានការភ័យខ្លាច នៃការកើនឡើងភាពតានតឹង កាន់តែធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។...
មូស្គូ៖ ទំនាក់ទំនងចិន-រុស្ស៊ី គឺផ្អែកលើការមិនចងសម្ព័ន្ធភាព មិនប្រឈមមុខគ្នា និងមិនផ្តោតលើភាគីទីបីណាមួយឡើយ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin កាលពីថ្ងៃពុធ។ ភាគីទាំងពីរបានសន្យាការពារ យ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ហើយប្រឆាំងនឹងការប៉ុនប៉ង ណាមួយ ដើម្បីរារាំងការអភិវឌ្ឍន៍ធម្មតានៃទំនាក់ទំនងទ្វេភាគី ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសទាំងពីរ ឬរឹតបន្តឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វឌ្ឍនភាពបច្ចេកវិទ្យា និងឱកាសអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសទាំងពីរ។...
តូក្យូ ៖ ក្រុមស្រាវជ្រាវមួយបាន និយាយកាលពីថ្ងៃពុធថា ស្ត្រីជនជាតិជប៉ុនអាយុ ១១៦ ឆ្នាំម្នាក់ដែលធ្លាប់ជាអ្នកឡើងភ្នំ ត្រូវបានគេកំណត់ឲ្យជាប់ឈ្មោះ ជាមនុស្សចាស់ជាងគេ លើពិភពលោកដោយកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិ អេស្ប៉ាញអាយុ ១១៦ ឆ្នាំម្នាក់កាលពីដើមសប្តាហ៍នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។ ក្រុមស្រាវជ្រាវ Gerontology...
អាមេរិក ភ្នាក់ងារព្រំដែនអាមេរិក បាននិយាយថា អ្នករត់ពន្ធបានក្លែងបន្លំថ្នាំញៀន មេតំហ្វេតាមីនតម្លៃ ៥ លានដុល្លារជាផ្លែឪឡឹកទៅវិញ ហើយព្យាយាមដឹកថ្នាំទំាងនេះ ឆ្លងកាត់ព្រំដែនពីម៉ិកស៊ិក យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ ថ្នាំញៀនមានទម្ងន់ ២ ,០០០ គីឡូក្រាមត្រូវបានរុំក្នុងកញ្ចប់ ក្រដាសលាបពណ៌ មើលទៅដូចផ្លែឪឡឹក ហើយលាក់ទុកក្នុង ចំណោមទំនិញផ្សេងៗទៀត...
ប៉ារីស៖ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា យានអវកាស Juice របស់ខ្លួនបានបញ្ចប់ការហោះហើរ ទៅភពព្រះច័ន្ទដំបូងបង្អស់របស់ពិភពលោកដោយជោគជ័យ ដោយប្រើទំនាញផែន ដីដើម្បីបញ្ជូនវាទៅភពសុក្រ នៅលើផ្លូវកាត់ទៅកាន់ភពព្រហស្បតិ៍ តាមរយៈប្រព័ន្ធព្រះអាទិត្យខាងក្នុង យោងតាមការចេញផ្សាយពីគេហទំព័រ China Daily នេះបើយោងតាម ESA បានប្រាប់ឲ្យដឹងថា ការហោះហើរដែលធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ដើម្បីប្តូរផ្លូវរបស់យាន Juice ឆ្លងកាត់លំហ...
អាមេរិក៖កាកសំណល់ប្លាស្ទិក កំពុងប្រមូលផ្តុំក្នុងល្បឿន យ៉ាងលឿន ដ៏គួរឲ្យព្រួយបារម្ភជុំវិញពិភពលោក ខណៈធនាគារពិភពលោក បានប៉ាន់ប្រមាណថា មនុស្សគ្រប់រូបនៅលើភពផែនដី បង្កើតកាកសំណល់ប្លាស្ទិកជាមធ្យម ០.៧៤ គីឡូក្រាមក្នុងមួយថ្ងៃ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នៅខែកក្កដា ឆ្នាំ 2024 រដ្ឋបាល Biden បានចេញផ្សាយផែនការដំបូង របស់អាមេរិកសម្រាប់ការដោះស្រាយបញ្ហានេះ ដើម្បីទប់ស្កាត់លំហូរនេះ...
ឡាវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កម្លាំងសន្តិសុខ នៅតំបន់សេដ្ឋកិច្ចពិសេស ត្រីកោណមាស ក្នុងខេត្តបកែវ ប្រទេសឡាវ ថ្មីៗនេះបានសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបង្រ្កាបក្រុមឆបោក តាមប្រព័ន្ធអ៊ីនធើណេត ដោយជោគជ័យ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៧១នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយឡាវ បានរាយការណ៍កាលពីថ្ងៃអង្គារថា...
កង់បេរ៉ា៖ អូស្ត្រាលី និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការពារជាតិ របស់ពួកគេទៅជាកិច្ចព្រមព្រៀង កម្រិតសន្ធិសញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី និងលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារបានប្រកាស ពីការបញ្ចប់ការចរចា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិអូស្ត្រាលី-ឥណ្ឌូនេស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មហាសេដ្ឋី Elon Musk បានបង្ហាញពីឆន្ទៈក្នុងការកាន់ តំណែងជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ប្រសិនបើបេក្ខជនមក ពីគណបក្សសាធារណរដ្ឋ លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី ។ បេក្ខភាពប្រធានាធិបតី លេចធ្លោជាងគេគឺលោក Donald Trump ថ្មីៗនេះបានស្នើថាគាត់អាចផ្តល់ឱ្យ...
បរទេស៖ យោងតាមប្រភព ព័ត៌មានរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញ ឬធ្វើឱ្យខូចខាតស្ពានទាំងបី ឆ្លងកាត់ទន្លេ Seym នៅភាគខាងលិចប្រទេសរុស្ស៊ី ខណៈដែលការលុកលុយ របស់ទីក្រុងគៀវ ទៅកាន់ភាគខាងលិច នៃប្រទេសរុស្ស៊ី បានឈានចូលដល់សប្តាហ៍ទីបីកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់...