រដ្ឋ Michigan: ក្រុមអាកាសយានិក ជនជាតិអាមេរិកនិយាយថា ប្រហោងខ្មៅ២ ដែលត្រូវបានរកឃើញ នៅក្នុងចង្កោមផ្កាយបុរាណមួយ នៅក្នុងកាឡាក់ស៊ី ប្រហែលជាត្រូវការ ការពិនិត្យ និង ពិចារណាឡើងវិញ ចំពោះចំនេះដឹងរបស់យើង នៃចង្កោមផ្កាយនេះ ។ ក្រុមអាកាសយានិកបានសិក្សា អំពីចង្កោមផ្កាយរាងមូល ដែលត្រូវបានគេហៅថា Messier 22 ហើយមានពន្លឺច្រើនជាង១០,០០០ឆ្នាំពីភពផែនដី ដែលក្រុមអាកាសយានិកសង្ឃឹមថានឹងអាចរកឃើញភស្តុតាង...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយបានប្រាប់ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ឱ្យធ្វើដំណើរឱ្យលឿនទៅកាន់តំបន់នេះ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤...
តូក្យូ ៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុន គ្រោងនឹងបើកវិទ្យាស្ថានស្រាវជ្រាវមួយនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ដើម្បីបង្កើតបច្ចេកវិទ្យា ការពារជាតិ ប្រកបដោយភាព ច្នៃប្រឌិតដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គ្រាមនាពេលអនាគត ដោយទាញ យកអ្នកជំនាញ ពីវិស័យឯកជនជាច្រើនរូបយោង តាមការចេញផ្សាយពីគេហទំព័រ Japan Today ។ វិទ្យាស្ថានគ្រោងនឹងដាក់ឲ្យដំណើរ ការជាមួយបុគ្គលិកប្រហែល ១០០ នាក់នៅអគារពាណិជ្ជកម្ម Ebisu...
មូស្គូ៖ ការវាយប្រហារ របស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បង របស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុង តំបន់ព្រំដែនថា “សត្រូវពិតជា នឹងទទួលបានការឆ្លើយ តបដ៏សក្តិសម ហើយគោលដៅទាំងអស់...
អាមេរិក ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពរបស់អាមេរិកបានឲ្យដឹងថា ក្នុងផ្ទៃរាបទំហំ ១ហ៊ុនបួនជ្រុងនៃស្បែកមនុស្ស គេពិនិត្យឃើញមានចំណុចឈឺពី១០០ ទៅ២០០កន្លែង ដោយក្នុងនោះរួមមានចំណុចទង្គិច ២៥កន្លែង ចំណុចត្រជាក់ ១០កន្លែង និងចំណុចក្តៅ ១កន្លែង ក៏ប៉ុន្តែគ្មានកន្លែងរសើប និង រមាស់ទេ តែមនុស្សយើងតែងតែជួបប្រទះនូវភាពរមាស់ និង រសើបគ្រប់ៗគ្នា។ ឧទាហរណ៍ដូជជាពេលត្រូវមូសខាំ ម្តងៗ...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអ្នកមុជទឹក បានប្រមូលសំរាមចំនួន ២.១ តោន រួមទាំងសំណាញ់នេសាទ និងការវេចខ្ចប់ប្រើប្រាស់រួចចេញពីថ្មប៉ប្រះទឹកផ្កាថ្ម និងតំបន់ព្រៃកោងកាងជុំវិញកោះ Con Dao នៃឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម។ នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានជាតិ Con Dao ថា ការសម្អាតប្រជុំកោះបានបន្តអស់រយៈពេលជាង ២សប្តាហ៍។...
ចិន ៖ អ្នកដឹកនាំរឿង Wong Jing ដែលធ្លាប់ជាមិត្តស្និទ្ធស្នាលរបស់ផលិតករភាពយន្តហុងកុង លោក Stephen Chow ហៅថា ទីនហ្វី បានរិះគន់លោកយ៉ាងចាស់ដៃថា លោកបានគិតលុយធំ ជាងភាពស្មោះត្រង់របស់មិត្តភ័ក្តិ ដោយចោទប្រកាន់ គាត់ថា បានកេងប្រវ័ញ្ចអ្នកដទៃ ដើម្បីចំណេញផ្នែកហិរញ្ញវត្ថុ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ភពព្រះអង្គារអាចនឹងមានសំណើម ស្ថិតនៅក្រោមផ្ទៃរបស់ភពនេះ ដោយមានទឹកគ្រប់គ្រាន់ នៅក្នុងស្នាមប្រេះនៃថ្មក្រោមដី ដើម្បីបង្កើតជាមហាសមុទ្រពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការរកឃើញបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយផ្អែកលើការវាស់ស្ទង់រញ្ជួយពីយាន Mars InSight របស់អង្គការអវកាសណាសា “NASA”របស់អាមេរិក ដែលបានរកឃើញរញ្ជួយដីច្រើនជាង ១,៣០០ដង មុនពេលបិទកាលពី...
ទួកគី ៖ កាសែត Takvim បានអះអាងថា ប្រទេសទួកគី នឹងកំណត់ពេលវេលាឲ្យបិទ Telegram ជុំវិញការខកខានមិនបានសហការ ជាមួយអាជ្ញាធររបស់ប្រទេសនេះ បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា មិនបានឆ្លើយតបទៅនឹងការជូនដំណឹងច្រើនជាង ១,០០០ ចេញដោយអាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (BTK) របស់ទួកគី។ កាលពីថ្ងៃសៅរ៍ ទីក្រុងអង់ការ៉ាបាននិយាយថា ខ្លួនបានស្ដារការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយផ្សេងទៀតគឺ Instagram...
វ៉ាស៊ីនតោន ៖ បទសម្ភាសន៍របស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ជាមួយសហគ្រិនមហាសេដ្ឋី Elon Musk ទីបំផុតបានចាប់ផ្តើមនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីមានការពន្យារពេលយូរ បង្កឡើងដោយបញ្ហាបច្ចេកទេសរារាំង អ្នកប្រើប្រាស់ជាច្រើនពីការចូលមើលការផ្សាយផ្ទាល់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។...