បរទេស៖យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Mason Greenwood អាចទទួលបានឳកាសផ្ទេរទៅលេង ក្លឹបនៅអឺរ៉ុបដើម្បីបង្ហាញខ្លួននៅ Champions League ម្តងទៀត។
កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងមានវត្តមាន លេងឲ្យក្លឹប Marseille ប៉ុន្តែលទ្ធភាពកាន់តែច្រើនក្នុងការចាកចេញ ពីទីនេះនៅរដូវក្តៅខាមុខនេះហើយបូករួមទាំងលីគនៅតួគីនិងក្លឹបធំៗមួយចំនួននៅអឺរ៉ុបដែលមានសិទ្ធលេងនៅ Champions League ផងដែរ។
គួរឲ្យដឹងដែរថាអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Man UTD រូបនេះបានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់របស់ក្លឹបដោយអាចស៊ុតបញ្ចូលទីដល់ទៅ៤៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៨១ដងកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
