ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ត្រួតពិនិត្យយោធា និងការហ្វឹកហ្វឺនកងកាំភ្លើងធំ រួមទាំងទីតាំងផលិតអាវុធ

AFP

សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) បានធ្វើការត្រួតពិនិត្យយោធាជាច្រើន លើកនាពេលថ្មីៗនេះ ទាក់ទងនឹងការហ្វឹកហ្វឺនកងកម្លាំងកាំភ្លើងធំ ការសាងសង់កងទ័ពជើងទឹក និងការផលិតអាវុធផងដែរ ។

កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធាន កិច្ចការរដ្ឋនៃកូរ៉េខាងជើង បានត្រួតពិនិត្យសាលាកាំភ្លើងធំ O Jin U ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់បណ្តុះបណ្តាល មន្ត្រីបញ្ជាការកាំភ្លើងធំ របស់កូរ៉េខាងជើង ក្នុងអំឡុងពេលដែល លោកបានសួរទៅមន្ត្រីសាលា ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍មកថា ដើម្បីទទួលបានជំនាញខាងយុទ្ធវិធីកាំភ្លើងធំ និងផ្នែករឹងយោធាទំនើប និងបំពាក់ដោយសមត្ថភាពបញ្ជាការប្រយុទ្ធពេញលេញ “យ៉ាងឆាប់រហ័ស ពេញលេញ និងលើសលប់ក្នុងការផ្ទុក និងកម្ចាត់សត្រូវ ក្នុងការគ្រប់ស្ថានភាព នៃសង្គ្រាមសម័យទំនើប” ។

យោងតាមការបញ្ជូនព័ត៌មានរបស់ទីភ្នាក់ងារ KCNA ចំនួន២ផ្សេងទៀត បានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើង បានធ្វើការស្ទង់មតិ លើការសាងសង់មូលដ្ឋានទ័ពជើងទឹកទំនើប និងបានណែនាំការងារសាងសង់ នាវារបស់ប្រទេសនេះ ។

លោក គីម បានហៅវាថា ជាកិច្ចការបន្ទាន់មួយក្នុងការសាងសង់ ទីក្រុងកំពង់ផែទំនើបជានិមិត្តរូប នៃកងកម្លាំងជើងទឹក កូរ៉េខាងជើង និងជាមជ្ឈមណ្ឌលបញ្ជាការ ប្រតិបត្តិការកងទ័ពជើងទឹក និងវប្បធម៌កងទ័ពជើងទឹក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top