ញូវយ៉ក ៖ យោងតាមការសិក្សាថ្មីមួយ បានប្រាប់ឲ្យដឹងថា ពិភពលោកបង្កើតការបំពុល ដោយប្លាស្ទីកចំនួន ៥៧ លានតោនជារៀងរាល់ឆ្នាំ ហើយរាលដាលវាពីមហាសមុទ្រ ជ្រៅបំផុតទៅកាន់កំពូលភ្នំខ្ពស់បំផុត ទៅកាន់ផ្នែកខាងក្នុង នៃរាងកាយរបស់មនុស្ស យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
នេះបើយោងតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Leeds នៅអង់គ្លេស បាននិយាយថា វាជាការបំពុលគ្រប់គ្រាន់ក្នុងមួយឆ្នាំៗ ដើម្បីបំពេញឧទ្យាន កណ្តាល នៃទីក្រុងញូវយ៉កជាមួយនឹងកាកសំណល់ ប្លាស្ទិកខ្ពស់ដូចអគារ Empire State ។ ពួកគេបានពិនិត្យ កាកសំណល់ដែលផលិត នៅតាមមូលដ្ឋាននៅតាមទីក្រុង និងទីប្រជុំជនជាង ៥០,០០០ ជុំវិញពិភពលោកសម្រាប់ការសិក្សាមួយរបស់ទស្សនាវដ្តី Nature ។
អ្នកនិពន្ធនៃការសិក្សាបាននិយាយថា ការសិក្សាបានពិនិត្យឃើញប្លាស្ទិច កំពុងចូលក្នុងបរិយាកាស មិនមែនប្លាស្ទិចចូលទៅក្នុងកន្លែងចាក់សំរាម ឬត្រូវបានដុតយ៉ាងត្រឹមត្រូវឡើយ។ ១៥ ភាគរយនៃចំនួនប្រជាជនពិភពលោក រដ្ឋាភិបាលបរាជ័យក្នុងការប្រមូល និងបោះចោលកាកសំណល់ ជាហេតុផលធំមួយនៅអាស៊ីអាគ្នេយ៍ និងអនុតំបន់សាហារ៉ាអាហ្វ្រិកផលិតកាក សំណល់ប្លាស្ទិកច្រើនបំផុត ក្នុងនោះប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ២៥៥ លាននាក់ ។
បើយោងតាមអ្នកសិក្សា Costas Velis សាស្ត្រាចារ្យ ផ្នែកវិស្វកម្មបរិស្ថាន Leeds ថា ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា បានបញ្ចេញការបំពុលប្លាស្ទិក ច្រើនបំផុតនៃទីក្រុងណាមួយ ។ ទីក្រុងដែលបំពុលប្លាស្ទិកធំ ជាងគេផ្សេងទៀតគឺទីក្រុង New Delhi; Luanda, Angola; Karachi, Pakistan and Al Qahirah, Egypt ។
លោក Velis បានបន្តថា ប្រទេសឥណ្ឌានាំមុខគេលើពិភពលោក ក្នុងការបង្កើតកាកសំណល់ប្លាស្ទិកដែលផលិតបាន ១០.២ លានតោនក្នុងមួយឆ្នាំ ដែលច្រើនជាងទ្វេដង នៃប្រទេស ដែលបំពុលបរិស្ថានធំ បន្ទាប់គឺ នីហ្សេរីយ៉ា និងឥណ្ឌូនេស៊ី ។ ប្រទេសចិនដែលជារឿយៗ ត្រូវបានប្រព្រឹត្តិអាក្រក់ ចំពោះការបំពុលនោះ ជាប់ចំណាត់ថ្នាក់ទី ៤ ប៉ុន្តែកំពុងបោះជំហានយ៉ាងខ្លាំង ក្នុងការកាត់ បន្ថយកាកសំណល់។ ប្រទេសបំពុលប្លាស្ទីកកំពូលផ្សេងទៀត គឺប៉ាគីស្ថាន បង់ក្លាដែស រុស្ស៊ី និងប្រេស៊ីល ។ ប្រទេសទាំង៨នោះទទួលខុសត្រូវ ចំពោះការបំពុលប្លាស្ទីកច្រើន ជាងពាក់កណ្តាលនៃពិភពលោក ។
នេះបើយោងតាមទិន្នន័យ របស់ការសិក្សា ថា អាមេរិកជាប់ចំណាត់ថ្នាក់ទី ៩០ នៃការបំពុលប្លាស្ទីកដែលមានច្រើនជាង ៥២,៥០០ តោន ហើយចក្រភពអង់គ្លេស ជាប់ចំណាត់ថ្នាក់ទី ១៣៥ ដែលមានជិត ៥,១០០ តោន។
នៅឆ្នាំ ២០២២ ប្រទេសភាគច្រើន នៃពិភពលោកបានយល់ព្រមធ្វើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់ជាលើកដំបូងស្តីពីការបំពុលប្លាស្ទិក រួមទាំងមហាសមុទ្រផងដែរ។ ការចរចាសន្ធិសញ្ញាចុងក្រោយធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងក្នុងខែវិច្ឆិកា៕
