ភ្នំពេញ៖ក្រុមកីឡាប៉េតង់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យស្វាយរៀងឈ្នះមេដាយមាស ២ គ្រឿង ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នានៃការប្រកួតប្រភេទកីឡាប៉េតង់ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

សាកលវិទ្យាល័យស្វាយរៀង ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស ២ គ្រឿង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន ខេត្តកណ្តាល ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឈ្នះមេដាយមាស ១ គ្រឿង សាកលវិទ្យាល័យជាតិ បាត់ដំបង ឈ្នះមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង សាកលវិទ្យាល័យ វេស្ទើរ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធិ២ គ្រឿង ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕




ដោយ៖លី ភីលីព
