អាមេរិក៖ នេះបើតាមការចេញផ្សាយដែលផ្តោតលើបច្ចេកវិទ្យាព័ត៌មានបាននិយាយថា កំហុសក្នុងការរចនាអាចបណ្តាលឲ្យមានការពន្យាពេល ៣ខែ ឬច្រើនជាងនេះសម្រាប់ចាប់ផ្តើមនៃការផលិតបន្ទះឈីបយក្ស Nvidia ដែលនឹងមកដល់នាពេលខាងមុខ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការធ្លាក់ចុះនេះអាចប៉ះពាល់ដល់អតិថិជនដូចជា Meta Platforms, Alphabet’s, Google និង Microsoft ដែលបានបញ្ជាទិញបន្ទះឈីបតម្លៃរាប់សិបពាន់លានដុល្លារជាសមូហភាព ដោយលើកឡើងពីមនុស្សដែលជួយផលិតបន្ទះឈីប និងផ្នែករឹងម៉ាស៊ីនមេសម្រាប់ Nvidia...
អេហ្ស៊ីប៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា ការបង្ហាញពីទុក្ខសោករបស់ម៉ាំមីអេហ្ស៊ីបបុរាណបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអ្នកស្រាវជ្រាវបានដាក់ចេញនូវទ្រឹស្តីថ្មីមួយ បន្ទាប់ពីបានឃើញសកម្មភាពនៃសាកសពម៉ាំមីអេហ្ស៊ីបនេះ។ អាថ៌កំបាំងនៃមូលហេតុដែលសាកសពម៉ាំមីជនជាតិអេហ្ស៊ីបបុរាណម្នាក់មានរហស្សនាមថា “ស្ត្រីស្រែកយំ” ប្រហែលជាត្រូវបានដោះស្រាយហើយ ខណៈការវិភាគថ្មីរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា នាងបានស្លាប់ទំាងការឈឺចាប់កាលពី ៣០០០ឆ្នាំមុន។ អ្នកជំនាញនិយាយថា ពេលនោះនាងប្រហែលជាបានជួបប្រទះនូវព្រឹត្ដិការណ៍ដ៏កម្រមួយ ត្រូវបានគេស្គាល់ថា ជាជំងឺគាំងបេះដូងនៅពេលស្លាប់ ដែលបណ្ដាលឲ្យសាច់ដុំរបស់នាងរឹងរូស និងធ្វើឲ្យការឈឺចាប់របស់នាងអមតៈ។ ស្ថានភាពនេះធ្វើឲ្យសាច់ដុំកកក្នុងទីតាំងពិតប្រាកដដែលមនុស្សនៅពេលពួកគេស្លាប់។ ទោះបីជាមូលហេតុនៃការស្លាប់របស់នាងនៅតែជាអាថ៌កំបាំងក៏ដោយ...
អង់ការ៉ា៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសតួកគី បានសម្របសម្រួលប្រតិបត្តិការដោះដូរអ្នកទោសនៅក្នុងរដ្ឋធានីអង់ការ៉ា ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលចំនួន ២៦នាក់មកពីពន្ធនាគារនៃប្រទេសចំនួន៧ ផ្សេងគ្នា។ ចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវេស រុស្ស៊ី និងបេឡារុស្ស ត្រូវបានផ្ទេរទៅកាន់ទីក្រុងអង់ការ៉ា ដោយយន្តហោះចំនួន ៧គ្រឿង ក្នុងនោះមានយន្តហោះចំនួន ២គ្រឿងមកពីសហរដ្ឋអាមេរិក និងមួយគ្រឿងទៀតមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ន័រវេស ស្លូវេនី...
អ៊ីស្តង់ប៊ុល៖ បំណុលសាធារណៈរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារជាលើកដំបូង ដែលជាកម្រិតមួយ ដែលអ្នកជំនាញបានពិពណ៌នាថា ជាសញ្ញានៃការខ្ចីប្រាក់ ដែលមានបញ្ហា។ លោក Sant Manukyan អ្នកវិភាគនៅ Is Yatirim ផ្នែកធនាគារវិនិយោគនៃក្រុមហ៊ុន Isbank Group ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់កាសែតស៊ីនហួថា ការខ្ចីប្រាក់នេះមិនផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនោះទេ។ លោក Manukyan...
ចិន៖បុរសម្នាក់នៅខេត្ត Guangxi បានដាក់ពាក្យប្ដឹងក្រុមហ៊ុន E-commerce បន្ទាប់ពីលោកបានបញ្ជាទិញអេស្កាវ៉ាទ័រពិតតម្លៃ ១៣៨០ ដុល្លារអាមេរិក តាមអ៊ីនធើណេតសម្រាប់ជីកដីក្នុងសួនរបស់លោក ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកទទួលបានឧបករណ៍ជីកកកាយក្មេងលេងជំនួសវិញ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ តុលាការប្រជាជននៃខោនធី Luzhai ទីក្រុង Liuzhou នៃខេត្ត Guangxi កាលពីថ្ងៃអង្គារបានបើកសវនាការលើសំណុំរឿងរដ្ឋប្បវេណីរវាងដើមបណ្តឹងត្រូវបានគេស្គាល់ថា លោក...
បរទេស៖ អាជ្ញាធរក្រុង Nusantara (OIKN) របស់ប្រទេសឥណ្ឌូនេស៊ី បានសាកល្បងគំរូតាក់ស៊ីហោះនៅអាកាសយានដ្ឋាន Aji Pangeran Tumenggung ក្នុងទីក្រុង Samarinda ខេត្ត East Kalimantan ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp. កំពុងកាត់បន្ថយបុគ្គលិក លក្ខណៈទ្រង់ទ្រាយធំមានចំនួន ១៥ ភាគរយក្នុងចំណោម បុគ្គលិកទំាងអស់ របស់ខ្លួន ខណៈខ្លួនព្យាយាមបង្វែរ អាជីវកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយគូប្រជែង ដែលទទួលបានជោគជ័យបន្ថែមទៀតដូចជា Nvidia និង AMD...
ព្រុចសែល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ច្បាប់សំខាន់បំផុតរបស់សហភាពអឺរ៉ុបស្តីពីបញ្ញាសិប្បនិមិត្ត “AI” បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងព្រុចសែលសន្យាថានឹងជំរុញការបង្កើតថ្មី ធ្វើឡើងដើម្បីការពារសិទ្ធិពលរដ្ឋទូទាំងពិភពលោក។ សហភាពអឺរ៉ុបកាលពីដើមឆ្នាំនេះ បានអនុម័តច្បាប់ដំបូងបង្អស់ របស់ពិភពលោកដើម្បីគ្រប់គ្រង AI ជាពិសេសប្រព័ន្ធដ៏មានឥទ្ធិពលដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI បន្ទាប់ពីការចរចាដ៏លំបាក និងភាពតានតឹង។ ទោះបីជាច្បាប់ត្រូវបានស្នើឡើង...
កាណាដា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ បានរកឃើញទ្វីប ដែលបាត់បង់ខ្លួននៅតំបន់ដ៏ជ្រៅបំផុត នៃភាគខាងត្បូង នៃមហាសមុទ្រអាកទិក ដែលបានបង្កើតឡើងកាលពី ៦០ លានឆ្នាំមុន។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Derby របស់ចក្រភពអង់គ្លេសបានប្រទះឃើញដោយចៃដន្យនូវផ្ទៃដីទំហំ ២៥០ ម៉ាយនៅក្រោមច្រកសមុទ្រ Davis ចន្លោះប្រទេសកាណាដា និងហ្គ្រីនឡែន...
បារាំងចំណាយទឹកប្រាក់ ៥១ម៉ឺនដុល្លារអាមេរិក ដោយគ្រាន់តែចេញលើថ្លៃជុបលាង ឬ បង់កេ ថ្វាយជូនស្ដេចអង់គ្លេសឆាលទី៣។ នេះបើតាមរបាយការណ៍ដោយតុលាការសវនកម្មបារាំងកាលពីពេលថ្មីៗនេះ។ តុលាការសវនកម្មបារាំងនេះជាស្ថាប័នកំពូលទទួលបន្ទុកលើសវនកម្មជាតិ ដែលឯករាជ្យដាច់ចេញពីស្ថាប័ននីតិប្បញ្ញត្តិ (សភា) និងនីតិប្រតិបត្តិរបស់បារាំង (រដ្ឋាភិបាល)។ ស្ថាប័ននេះស្ថិតក្រោមតុលាការរដ្ឋបាលបារាំង។ ស្ដេចឆាលទី៣របស់អង់គ្លេសបានបំពេញទស្សនកិច្ចមកស្រុកបារាំងកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ អំឡុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទទួលបាយល្ងាចជូនស្ដេចអង់គ្លេសនៅវិមានវែរសៃ (Palace of...