វៀតណាម៖ក្រុមហ៊ុន Foxconn Singapore បានទទួលអាជ្ញាប័ណ្ណក្នុងការវិនិយោគទឹកប្រាក់ចំនួន ៥៥១ លានដុល្លារសម្រាប់គម្រោងចំនួន ២ ដើម្បីផលិតផលិតផលកម្សាន្តឆ្លាតវៃ និងឧបករណ៍ប្រព័ន្ធឆ្លាតវៃនៅខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម។ ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិចតាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ក្រុមហ៊ុននេះមានប្រតិបត្តិការធំរួចហើយនៅប្រទេសវៀតណាម។ កាសែត Quang Ninh បានរាយការណ៍ថា...
ប៉ារីស៖នៅសល់ត្រឹមតែ ៣ សប្តាហ៍ទៀត មុនព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក រដូវក្តៅនៅប៉ារីស ដែលប្រទេសទីក្រុង មួយនេះ មានភាពរំភើប សប្បាយក្នុងនាងម្ចាស់ផ្ទះការប្រកួត ឥឡូវនេះបែរជាធ្វើឲ្យ ប្រជាជន រស់នៅក្នុងទីក្រុងបារីសមានការថប់បារម្ភអំពីអនាគត នយោបាយ របស់ប្រទេសបារាំងទៅវិញ។ លទ្ធផលដ៏រឹងមាំរបស់គណបក្សស្តាំនិយមជ្រុលក្នុងការបោះឆ្នោតជុំទី១ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើននៅទីក្រុងប៉ារីស ងងឹតងងុល ដែលជាកន្លែងរឹងមាំមួយក្នុងចំណោមកន្លែងមួយចំនួនក្នុងប្រទេសបារាំង ដែលគណបក្សនេះបរាជ័យទំាំងស្រុង។ លោកស្រី Fabienne...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការលើកឡើង ទាំងគួរឲ្យភ្ញាក់ផ្អើលថា រុស្ស៊ីចង់ដោះស្រាយជម្លោះអ៊ុយក្រែនឱ្យបានទាំងស្រុង ជាជាងគ្រាន់តែយល់ព្រម លើបទឈប់បាញ់ ឬការបង្កកអរិភាពបន្ថែមទៀត។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីលោក Putin បានជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។ លោក...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រនេះថា រយៈពេលនៃភាពរុងរឿង របស់អចលនទ្រព្យវៀតណាម នឹងមានរយៈពេលពីត្រីមាសទីពីរដល់ត្រីមាសទី៤ នៃឆ្នាំ២០២៥ ដោយដកស្រង់សម្តីលោក Nguyen Quoc Anh អគ្គនាយករងនៃវេទិកា ចុះបញ្ជីអចលនទ្រព្យ Batdongsan.com ។ លោកបន្តថា អ្នកទិញនិងអ្នកវិនិយោគនឹងយក ចិត្តទុកដាក់បន្ថែមទៀត លើការវិនិយោគ និងការឡើងថ្លៃ ហើយដីនិងផ្ទះវីឡានឹងមានភាពល្អប្រសើរខ្លាំង...
អូស្ត្រាលី ៖ នេះបើយោងតាមការសិក្សាថ្មីមួយ បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូអូស្ត្រាលី បានរកឃើញភ័ស្តុតាង នៃពិធីសាសនាមាន ដើមកំណើតប្រហែលជា ៥០០ ជំនាន់មកហើយ និងមានអាយុកាលប្រហែល ១២,០០០ឆ្នាំ ដែលធ្វើឲ្យពិធីសាសនាមួយនេះ បានក្លាយជាការ អនុវត្តវប្បធម៌បន្តគ្នា ព្រមទំាងចំណាស់ជាងគេបំផុត នៅលើពិភពលោក។ អ្នកបុរាណវត្ថុវិទូកំពុងធ្វើការស៊ើបអង្កេតរូង ភ្នំ Cloggs មានទីតាំងនៅជិតទីក្រុង Buchan...
បារាំង ៖អ្នកដឹកនាំរឿងជនជាតិបារាំងដ៏ល្បីល្បាញ លោក Benoit Jacquot ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើតារាសម្តែងនាង Isild Le Besco និងនាង Julia Roy បានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងពិភពសិល្យៈភាពយន្តបារាំង បន្ទាប់ពីដំណឹងរឿងអាស្រូវនេះបានសាយភាពពេញប្រទេស។ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបាននិយាយថា ចៅក្រមស៊ើបអង្កេតមួយកាលពីថ្ងៃពុធ បានចោទប្រកាន់អ្នកដឹកនាំរឿងដ៏ល្បីល្បាញប្រចាំប្រទេសបារាំង លោក Benoit Jacquot ពីបទរំលោភសេពសន្ថវៈតារាសម្តែងស្រី២ រូបគឺតារាសម្តែង...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ របស់អាមេរិក បានចេញសេចក្តីរាយការណ៍ ដើម្បីបង្កើនការត្រួតពិនិត្យសុវត្ថិភាពបុគ្គលិក និងអ្នកដាក់ពាក្យការងារ ដែលអ្នកជំនាញ និយាយថា សកម្មភាពទំាងនេះធ្វើឡើងជាចាំបាច់ ក្នុងការទប់ទល់នឹងការគំរាមកំហែង ចារកម្មតាមអ៊ីនធើណេតពីប្រទេសចិន។ ខណៈការពិនិត្យមើលប្រសើរឡើង កំពុងត្រូវបានអនុវត្តចំពោះនិយោជិត និងអ្នកដាក់ពាក្យគ្រប់ជាតិសាសន៍ អ្នកដែលមានគ្រួសារ ឬទំនាក់ទំនងផ្សេងទៀតជាមួយប្រទេសចិន ត្រូវបានគេគិតថា ងាយរងគ្រោះដោយសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង។ ប៉ុន្តែយ៉ាងហោចណាស់ និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រចិនម្នាក់ នៅសាកលវិទ្យាល័យអាមេរិក...
ញ៉ូដេលី ៖ ប៉ូលិស របស់ប្រទេសឥណ្ឌា បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស ចំនួន៦នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងករណីរត់ជាន់គ្នា នៅឯពិធីបុណ្យសាសនាហិណ្ឌូមួយកន្លែង រដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ ដែលបណ្តាល ឲ្យមនុស្សចំនួន១២១នាក់ ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ...
បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹងការរត់ជាន់គ្នា នៅក្នុងព្រឹត្តិការណ៍សាសនាហិណ្ឌូ នៅភាគខាងជើងរដ្ឋ Uttar Pradesh ដែលបណ្តាលឱ្យមនុស្ស ១២១ នាក់បានស្លាប់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរត់ជាន់គ្នាបណ្តាល ឲ្យមនុស្សស្លាប់ជាច្រើននាក់នេះ...
បរទេស ៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញចម្លាក់ជញ្ជាំងបុរាណ ដោយពណ៌នាអំពីវត្ថុមើល ទៅដូចជាកាបូបដៃ ដែលផលិតឡើងមានរូបរៀង ជាប្រអប់រាងការ៉េ និងដៃខ្លីពាក់កណ្តាលរង្វង់ បង្ហាញពីទំនាក់ទំនង របស់ស្ត្រីជាមួយកាបូប ប្រហែលជាមានអាយុកាលរាប់ពាន់ឆ្នាំ ។ កាបូបនេះមានអាយុកាលប្រហែល ១២០០០ឆ្នាំ ដែលផលិតឡើងដើម្បីដាក់គ្រឿងសម្អាងដូចជាវត្ថុ តុបតែងមុខ ទឹកអប់ និងក្រាស់សិតសក់។ រូបភាពស្ទើរតែដូចគ្នាបេះបិទទៅនឹងកាបូបសម័យបច្ចុប្បន្ន ហើយអ្នកជំនាញបានណែនាំថា រូបភាពវត្ថុបុរាណភាគច្រើន...