អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk បានបរិហារពន្ធ ដែលបានប្រកាសថ្មី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនថា វាជាសកម្មភាពមិនល្អឡើយ ។ ទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ពន្ធដ៏ច្រើនលើទំនិញ របស់ចិនកាលពីដើមខែនេះ ដោយបានដំឡើងពន្ធបួនដងលើរថយន្ត EV ដល់ជាង ១០០ភាគរយ។...
WHO ៖ យោងតាមរបាយការណ៍ថ្មីមួយ បានចេញផ្សាយ កាលពីថ្ងៃសុក្រដោយអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា មនុស្សប្រមាណ ១៣ លាននាក់បានស្លាប់ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ខណៈការស្រាវជ្រាវ បានកត់សម្គាល់ថា មេរោគនេះបានក្លាយ ជាមូលហេតុនាំមុខគេ នៃការស្លាប់យ៉ាងឆាប់រហ័ស នៅអាមេរិក ។ ជំងឺនេះគឺជាមូលហេតុខ្ពស់បំផុតទី៣ នៃការស្លាប់ទូទាំងពិភពលោកក្នុងឆ្នាំ...
បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីប្រទេស G7 នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃសៅរ៍បង្ហាញពីការគាំទ្រ របស់ពួកគេ ចំពោះការប្រើប្រាស់ប្រាក់ចំណូល ដែលរកបានប្រហែល ៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបង្កក ដើម្បីជួយដល់អ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា...
តិចសាស់ ៖ ក្រុមគ្រួសារជនរងគ្រោះនៃការបាញ់ប្រហារនៅសាលាបឋមសិក្សាឆ្នាំ ២០២២ នៅទីក្រុង Uvalde រដ្ឋតិចសាស់ បានដាក់ពាក្យបណ្តឹងចំនួន២ កាលពីថ្ងៃសុក្រប្រឆាំងនឹងក្រុមហ៊ុនមេ Instagram Meta, Activision Blizzard និងមេ Microsoft របស់ខ្លួន និងជាអ្នកផលិតកាំភ្លើង Daniel Defense ដោយជំទាស់ថា ពួកគេបានសហការគ្នាក្នុងការលក់អាវុធដ៏គ្រោះថ្នាក់ ដល់ក្មេងជំទង់គួរឲ្យចាប់អារម្មណ៍...
ហ្សឺណែវ ៖ យោងតាមការសិក្សាថ្មី មួយបានឲ្យដឹងថា ពាក់កណ្តាល នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង របស់ពិភពលោកកំពុងប្រឈមនឹងហានិភ័យ នៃបាត់បង់យ៉ាងធំបំផុត ដោយសារតែការប្រែប្រួល អាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ និងការបំពុល ។ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ត្រូវបានគេស្គាល់ថា សម្រាប់បញ្ជីក្រហមរបស់ខ្លួន នៃប្រភេទសត្វដែលរងការគំរាមកំហែង បានកាន់កាប់ព្រៃកោងកាងនៅលើពិភពលោក ជាលើកដំបូង ដោយវាយតម្លៃ តំបន់ចំនួន...
ក្រុងឡុងដ៍ ៖ បុរសជនជាតិអង់គ្លេសអាយុ ៦៤ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី ក្រោមច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស ដោយបុរសនេះត្រូវបានចាប់ខ្លួន ដោយប៉ូលីសប្រឆាំងភេរវកម្ម នៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន ។ ប៉ូលិសក្រុងឡុងដ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Howard Michael Phillips ត្រូវបានឃុំខ្លួននៅកណ្តាលទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៦ ខែឧសភា...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា មន្ទីរពេទ្យធំចំនួន២ នៅតំបន់ហ្គាហ្សា និងតំបន់ហ្គាហ្សាខាងជើង បានបញ្ឈប់ទាំងស្រុងពីសេវាសុខភាព លែងមានលទ្ធភាព សូម្បីតែផ្តល់សេវាវេជ្ជសាស្រ្តបន្ទាប់បន្សំទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យបានឲ្យដឹងថា មន្ទីរពេទ្យ Kamal Adwan បានបញ្ឈបើដំណើរការទាំងស្រុង ហើយមន្ទីរពេទ្យ Al-Awda ត្រូវបានឡោមព័ទ្ធ និងបិទដំណើរការជាលើកទី៤ ជាប់ៗគ្នា ជាមួយនឹងការបញ្ឈប់សេវាថែទាំបឋម...
អាមេរិក ៖ ការសិក្សាថ្មីមួយ បានបង្ហាញថា ការប្រើប្រាស់កញ្ឆា ឬបារីបានក្លាយទៅជារឿង សំខាន់ក្នុងសហរដ្ឋអាមេរិក ដែលចំនួនជនជាតិអាមេរិកជក់បារី ជារៀងរាល់ថ្ងៃ បានលើសចំនួនអ្នកទទួលទានស្រា មានប្រេកង់ដូចគ្នានេះ ។ យោងតាមការវិភាគ របស់សាកលវិទ្យាល័យ Carnegie Mellon ដោយរបាយការណ៍ ដែលត្រូវបានចេញកាលពីថ្ងៃពុធ នៅលើទិនានុប្បវត្តិវេជ្ជសាស្ត្រញៀន គឺផ្អែកលើទិន្នន័យពីការស្ទង់មតិជាតិ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់គ្រឿងញៀន...
អាមេរិក ៖ នាយកប្រតិបត្តិ ដែលទទួលបានប្រាក់ខែខ្ពស់បំផុត នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន បានទៅលើលោក Hock Tan ដើមកំណើតម៉ាឡេស៊ី ជាមួយនឹងប្រាក់បៀវត្សរ៍ របស់នាយកប្រតិបត្តិអាមេរិក រូបនេះមានចំនួន ១៦២ លានដុល្លារ ។ នេះបើយោងតាមបញ្ជី ដែលចងក្រងដោយ Wall Street Journal បានប្រាប់ឲ្យដឹងថា...
អាមេរិក ៖ ក្នុងនាមជាបច្ចេកវិទ្យាស្នូល នៃបដិវត្តន៍ឧស្សាហកម្មទី៤ បញ្ញាសិប្បនិម្មិត (AI) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ហើយ AI បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយ ពិភពលោកដោយការបង្កើន អតុល្យភាពថាមពល ភាពមិនប្រាកដប្រជា នៃការអភិវឌ្ឍន៍ និងវិសមភាពសកល។ក្នុងនាមជាអនុត្តរភាពសកល អាមេរិកបាននិងកំពុងប្រើប្រាស់ AI ដើម្បីជាប្រយោជន៍ របស់ខ្លួន ជំនួសឲ្យផលប្រយោជន៍រួមសកល ហើយបានអនុម័ត យុទ្ធសាស្ត្រភូមិសាស្ត្រ...