ទីក្រុងឡុងដ៍ ៖ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យ TikTok ផ្តល់ព័ត៌មានបន្ថែមអំពីកម្មវិធីថ្មី ដែលបង់ប្រាក់ឲ្យ អ្នកប្រើប្រាស់មើលវីដេអូ ហើយបានព្រមានថា វាអាចបញ្ជាឲ្យវេទិកាចែករម្លែក វីដេអូមួយនេះផ្អាកមុខងារ ដែលបង្កហានិភ័យ យ៉ាងខ្លាំងដល់កុមារ ។ គណៈកម្មការប្រតិបត្តិ របស់សហភាពអឺរ៉ុបមាន ២៧ ប្រទេសបាននិយាយថា ខ្លួនកំពុងបើកដំណើរការ ជាផ្លូវការដើម្បីកំណត់ថា តើ...
អមេរិក ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី “EV” យក្ស របស់សហរដ្ឋអាមេរិក Tesla បានកាត់បន្ថយតម្លៃ លក់ផលិតផលរបស់ខ្លួន បន្ទាប់ពីមានការធ្លាក់ចុះ នៃការលក់ក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ជាហេតុដែលធ្វើឲ្យក្រុមហ៊ុន មួយនេះជួយផល លំបាកយ៉ាងខ្លាំងនពេលបច្ចុប្បន្ន ។ ក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក តាមបរិមាណដែលជាកម្មសិទ្ធិ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយថា ការសន្យាផ្តល់ ប្រាក់ចំនួន ៦១ពាន់លាន ដុល្លារ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះ ទីក្រុងគៀវ នឹងធ្វើឱ្យមានភាពខុសប្លែកគ្នា តិចតួចនៅលើសមរភូមិ ។ សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស...
បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ គឺបានបាញ់មីស៊ីលផ្លោង “ជាច្រើនគ្រាប់” ឆ្ពោះទៅកាន់សមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសពីការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលជប៉ុន និងឆ្មាំឆ្នេររបស់ខ្លួនក៏បាននិយាយដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលដែលទំនងជាមីស៊ីលផ្លោងបាលីស្ទិក។ ទូរទស្សន៍ NHK របស់ជប៉ុន បានផ្សាយថា មីស៊ីលនេះទំនងជាបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ចំណែកទូរទស្សន៍...
ម៉ានីល៖ នៅថ្ងៃចន្ទនេះ យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក រាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលការអះអាងកាន់តែខ្លាំងឡើង របស់ក្រុងប៉េកាំង នៅក្នុងតំបន់ដោយបង្កើនការភ័យខ្លាចពាក់ព័ន្ធរឿងជម្លោះដែនទឹក ។ សមយុទ្ធប្រចាំឆ្នាំដែលត្រូវបានគេហៅថា Balikatan រឺហៅថា “ប្រគៀកស្មាគ្នា” នឹងត្រូវប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសប្រជុំកោះ នៅជិតចំណុចសំខាន់ៗនៃសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ។ ប្រទេសចិន បានទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានសន្យាថា នឹងបង្កើនការបង្រ្កាបដោយយោធាទៅលើក្រុមហាម៉ាស់ ។ នៅក្នុងការគូសបញ្ជាក់តាមរយៈខ្សែវីដេអូ លោក Netanyahu បានគំរាមកំហែងសកម្មភាព “នៅប៉ុន្មានថ្ងៃខាងមុខនេះ” ដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលា និងទីកន្លែងនោះទេ ។ គាត់បានថ្លែងថា “យើងនឹងវាយទៅលើក្រុមនេះជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ” ។ លោកបានបញ្ជាក់ថា...
អាមេរិក៖ការចំណាយសម្រាប់គម្រោង របស់អង្គការអវកាសរបស់អាមេរិកណាសា “NASA” បានកើនឡើងយ៉ាងខ្លាំង ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅចន្លោះពី ៨ ពាន់លានដុល្លារទៅ ១១ ពាន់លានដុល្លារ ជាមួយនឹងកាលបរិច្ឆេទនៃគម្រោងនេះក៏ត្រូវបានរុញច្រានចោល ប្រហែលមួយទសវត្សរ៍ផងដែរ។ អង្គការ NASA បានបង្ហាញឲ្យដឹងថា ផែនការរបស់ពួកគេក្នុងការនាំយកគំរូពីភពព្រះអង្គារមកផែនដី ត្រូវបានពន្យារពេល ដោយសារការចំណាយ។ គោលដៅនៃគម្រោងសម្រាប់កម្មវិធី Mars Sample Return...
(មូស្គូ)៖អ្នកបង្កើតប្រព័ន្ធនេះបានប្រាប់ Sputnik ឲ្យដឹងថា ប្រទេសរុស្ស៊ីបានបង្កើតប្រព័ន្ធសន្តិសុខឌីជីថលមួយដែលមានឈ្មោះថា “Pyatnitsa” មានន័យថា ថ្ងៃសុក្រជាភាសារុស្សី ត្រូវបានរចនាឡើងដើម្បីការពារគ្រឿងបរិក្ខារធំៗសំខាន់ៗពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយប្រព័ន្ធនឹងត្រូវបានបង្ហាញនៅវេទិកា Army-2024 ។ អ្នកអភិវឌ្ឍន៍ប្រព័ន្ធបានបន្តថា ភាគច្រើន យើងនឹងបង្ហាញវេទិការកាំភ្លើងយន្តស្វ័យប្រវត្តិនៅវេទិកាកងទ័ព ក៏ដូចជាប្រព័ន្ធសុវត្ថិភាពឌីជីថលរបស់យើង ‘Pyatnitsa’ នេះជាដំណោះស្រាយផ្នែកទន់ រួមបញ្ចូលអ្វីៗគ្រប់យ៉ាងទៅក្នុងមជ្ឈមណ្ឌលតែមួយ។ យើងបានទាញយកអ្វីដែលល្អបំផុតពី ឧស្សាហកម្ម និងសន្តិសុខតាមអ៊ីនធើណេត ដោយរួមបញ្ចូលគ្នានូវអ្វីៗគ្រប់យ៉ាងចូលគ្នា...
ចិន ៖ ក្រុមហ៊ុនផលិតរថយន្តសកលពី Volkswagen និង Stellantis កំពុងឈោងចាប់ក្រុមហ៊ុន រថយន្តអគ្គិសនីរបស់ប្រទេសចិន ដើម្បីជួយជំរុញ ការប្រកួតប្រជែង របស់ពួកគេ ខណៈដែលវិស័យនេះ កំពុងផ្លាស់ប្តូរឆ្ពោះទៅ រកអគ្គិសនី នាពេលបច្ចុប្បន្បនេះ ។ នេះជាការបង្ហាញថា ប្រជាប្រិយភាព របស់រថយន្តអគ្គិសនី “EV” របស់ប្រទេសចិន ទាំងនៅក្នុងទីផ្សារប្រទេសចិន...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីក្រុងមូស្គូនឹងមិនចាកចេញពីការសម្រេចចិត្តដ៏មានសក្ដានុពលរបស់សហរដ្ឋអាមេរិកក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាប់គាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែនដោយគ្មានចម្លើយនោះទេ។ សម្ដីរបស់លោក Dmitry Peskov នេះ គឺបានកើតឡើងបន្ទាប់ពីសភាអាមេរិកបានបំភ្លឺការផ្ទេរប្រាក់ដ៏មានសក្តានុពល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរុស្ស៊ីបាននិយាយដោយសំដៅទៅលើការរឹបអូសដែលអាចមានសក្តានុពលថា “អាមេរិកនឹងត្រូវចំណាយសម្រាប់រឿងនេះ ប្រសិនបើវាពិតជាដូច្នេះមែន” ។...